ផ្លែក្រូច​ជា​ផ្លែឈើ​ល្អ​បំផុត​ក្នុង​ការរំលាយ​ខ្លាញ់​ក្បាលពោះ​នៅ​រដូវរងារ​នេះ​

694
ចែករម្លែក

​បន្លែ​និង​ផ្លែឈើ​ស្រស់​មិន​គ្រាន់​តែមាន​ជីវជាតិ​ច្រើន​ទេ​តែ​វា​ក៏​ល្អ​បំផុត​ក្នុងការ​បំបង់​ការ​ឃ្លាន​ផង ដែរ​។ បន្លែ​ផ្លែឈើ​មាន​ជាតិ​ខ្លាញ់ និង​កាឡូរី​ទាប តែ​សម្បូរ​ជាតិ​សរសៃ និង​ជីវជាតិ​ហើយក៏ សំខាន់​សម្រាប់​ការ​សម្រក​ទម្ងន់​បានដែរ​។ អាហារ​ខ្លះ​ដូចជា​ផ្លែក្រូច​ផ្ទុក​ទៅដោយ​សារធាតុ រំលាយ​ជាតិ​ខ្លាញ់ ដែល​ក្លាយទៅជា​ធាតុ​ផ្សំ​ដ៏​ពេញនិយម​បំផុត​ថ្នាំ​សម្រក​ទម្ងន់ និង​ថ្នាំ​បំប៉ន​។ បើសិនជា​អ្នក​កំពុងតែ​ព្យាយាម​សម្រក​ទម្ងន់​ពីរ​បី​គីឡូ យក​ល្អ​គួរតែ​ព្យាយាម​ញ៉ាំ​ផ្លែក្រូច​ទៅ​។ ក្រៅពី​ជួយ​សម្រក​ទម្ងន់ ផ្ល​ក្រុ​ច​ក៏​ផ្ទុក​ទៅដោយ​វីតាមីន និង​អង់​ទី​អុកស៊ីដ​ង់​ខ្លាំងក្លា​ដែល​ល្អ សម្រាប់​សុខភាព​ទូទៅ​។​

​ផ្លែក្រូច​មាន​កាឡូរី​ទាប និង​ពោរពេញ​ទៅដោយ​ជីវជាតិ ជាតិ​សរសៃ វិ​តា​មីន C ដែល​អាចជួយ រំលាយ​ជាតិ​ខ្លាញ់​នៅ​ក្បាលពោះ​បាន​។ វា​ក៏​ជួយ​ជំរុញ​ដល់​សុខភាព​ស្បែក​កាន់តែ​ល្អ និង​បន្ថយ ការកើត​ជំងឺ​ជាច្រើន​ថែមទៀត​។ ផ្លែក្រូច​មាន​ប្រយោជន៍​ស្រដៀង​គ្នា​ទៅនឹង​ក្រូចឆ្មា​ដែរ​។ តាមពិតទៅ អ្នក​អាច​ជម្រើស​រើស​ការ​ញ៉ាំ​ផ្លែក្រូច​ជា​អាហារសម្រន់​បាន​ដែល​អាចជួយ​ឲ្យ ឆ្អែត​បាន​កាន់តែ​យូរ​។ ផ្លែក្រូច​ក៏​អាច​ផ្តល់​រសជាតិ​ផ្អែម ដែល​ធ្វើ​ឲ្យ​វា​កាន់តែ​ផ្តល់​សុខភាព​ល្អ ថែមទៀត​ផងដែរ​។ អ្នកស្រាវជ្រាវ​ក៏បាន​អះអាងថា​ផ្លែឈើ​មួយ​នេះ​ក៏​ជួយ​បង្កើន​ការរំលាយ អាហារ ដែល​ជាប់ទាក់ទង​នឹង​ការ​សម្រក​ទម្ងន់​កាន់តែ​ល្អ​ផង​។

​ក្រៅពី​ជួយ​សម្រក​ទម្ងន់ ផ្លែក្រូច​អាច​ទ្រទ្រង់​ដល់​សុខភាព​រាងកាយ​ច្រើន​របៀប​ចាប់ពី​បន្ថយ​ការ កើត​មហារីក និង​ជំងឺ​បេះដូង ព្រមទាំង​ផ្តល់​ស្បែក​មាន​សុខ​ភាពល្អ​ថែមទៀត​។ នេះ​ដោយសារ តែ​ផ្លែក្រូច​មាន​សារធាតុ Phytochemicals ១៧០​ប្រភេទ​ខុសៗ​គ្នា​នឹង Flavonoids ច្រើនជាង ៦០ ដែល​ដើរតួនាទី​ប្រឆាំង​ការ​រលាក និង​ជា​អង់​ទី​អុកស៊ីដ​ង់​ផង​។

​ខណៈពេលដែល​ផ្លែក្រូច​សម្បូរ​ទៅដោយ​វីតាមីន ជាតិ​រ៉ែ ជាតិ​សរសៃ និង​អង់​ទី​អុកស៊ីដ​ង់​ផ្សេងៗ ដែល​អាចជួយ​សម្រក​ទ​ម្ង​ន់​បាន​អ្នក​គួរតែ​ញ៉ាំ​វា​ក្នុង​កម្រិត​មធ្យម​អី​បាន​ហើយ​ដោយសារតែ​វា​មាន ជាតិ​ស្ករ​ខ្ពស់ ទោះបីជា​វា​មិនមាន​អំណះអំណាង​គាំទ្រ​ថា ផ្លែក្រូច​អាចធ្វើ​ឲ្យ​ឡើង​ទម្ងន់​ក៏ដោយ​។ ផ្លែក្រូច​គឺ​ងាយស្រួល​ក្នុងការ​បញ្ចូល​ក្នុង​របប​អាហារ​ណាស់​ដែល​ធ្វើ​ឲ្យ​អាហារ​កាន់តែ​ងាយស្រួល ទទួលទាន និង​ផ្តល់​សុខភាព​។ តាម​ការសិក្សា​បាន​រកឃើញថា ការ​ញ៉ាំ​ផ្លែក្រូច​នឹង​ជួយ​បង្កើន ភាពឆ្អែត ដែលជា​ហេតុ​នាំ​ឲ្យ​បន្ថយ​ការ​ឃ្លាន​អ្វី​ផ្សេង​។​ចូរ​ប្រាកដថា អ្នក​បាន​ទុកដាក់​ផ្លែក្រូច​នេះ នៅក្នុង​កន្លែង​ដែល មាន​សីតុណ្ហភាព​ល្មម និង​ចៀស​ផុតពី​ការ​ចាំង​ពន្លឺព្រះអាទិត្យ​ដោយផ្ទាល់​៕ ដោយៈ health.com.kh

ទីតាំងផ្សាយពាណិជ្ជកម្ម