លោកស្រីម៉ែន សំអន មាន​ប្រសាសន៍ថា សម្តេចតេជោ បានប្រែ​ក្លាយពីប្រទេស ដែល ពោរពេញទៅ​ដោយសង្រ្គាម មកជាប្រទេសដែល​មានការ អភិវឌ្ឍលើគ្រប់វិស័យ

304
ចែករម្លែក

ដោយៈសុខសុភ័ណ្ឌ/កំពង់ស្ពឺ ៖ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ លោកស្រីកិត្ដិ​សង្គ​ហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដី ក្រសួងទំនាក់​ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបានថ្លែងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជាបានប្រែក្លាយពីប្រទេសដែលពោរពេញទៅដោយសង្រ្គាម មកជាប្រទេសដែលមានការអភិវឌ្ឍលើគ្រប់វិស័យ ។

ក្នុងនោះវិស័យព្រះពុទ្ធសាសនា និងជំនឿសាសនា ក៏ត្រូវបានរស់ឡើងវិញផងដែរ ដែល អាចឱ្យប្រជាពលរដ្ឋ មានសិទ្ធិធ្វើបុណ្យទៅតាមបំណងប្រាថ្នារៀងៗខ្លួន ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

លោកស្រីកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួង​ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ថ្លែងបែបនេះក្នុងពិធី​បញ្ចុះខណ្ឌសីមា វត្តគន្ធបុប្ភារាម ហៅវត្តអូគគី ស្ថិតក្នុង ឃុំខ្ទុំក្រាំងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអនបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចទាំងពីរតែងតែមាន​មនោសញ្ចេតនាស្រឡាញ់រាប់អាន និងរួមសុខរួមទុក្ខ ជាមួយបងប្អូនជនរួមជាតិ​ទាំងអស់ និងជួយដោះស្រាយទុក្ខលំបាកសព្វបែបយ៉ាង គ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា។

សម្តេចទាំងពីរ ក៏តែងតែបានគិតគូរចំពោះវិស័យព្រះពុទ្ធសាសនា នៅគ្រប់ទីកន្លែងទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយបានលះបង់គ្រប់បែបយ៉ាងដើម្បីប្រជាពលរដ្ឋខ្មែរ និងប្រទេសជាតិ។

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងបន្តថា សម្តេចតេជោ ហ៊ុន សែន បានប្រែក្លាយពីប្រទេសដែលពោរពេញទៅដោយសង្រ្គាម មកជា​ប្រទេសដែលមានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះវិស័យព្រះពុទ្ធសាសនា និងជំនឿសាសនា ក៏ត្រូវបានរស់ឡើងវិញផងដែរ ដែលអាចឱ្យប្រជាពលរដ្ឋ មានសិទ្ធិធ្វើបុណ្យទៅតាមបំណងប្រាថ្នារៀងៗខ្លួន ស្របតាមរដ្ឋធម្មនុញ្ញ​នៃព្រះរាជាណាចក្រកម្ពុជា៕B/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម