នគរបាលក្រុងបង្ក្រាបក្មេងទំនើង​បង្ហោះម៉ូតូ ឯស្រុកផ្សេងទៀត​អះអាងពីការប្តេជ្ញាបង្ក្រាបក្មេង​ទំនើងគប់កញ្ចក់ឡានឲ្យបាន

486
ចែករម្លែក

ដោយ៖ប.ជ័យ/បន្ទាយមានជ័យ ៖ នគរបាលក្រុងសិរីសោភ័ណបង្ក្រាបនិង​បញ្ជូនក្មេងប្រុស ស្រីទំនើង១ក្រុមចូលចិត្តបង្ហោះម៉ូតូចំនួន៩នាក់ ហើយត្រូវ​បញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកាលពីថ្ងៃទី១៥ខែធ្នូ ឆ្នាំ២០១៩។

លោកវរសេនីយ៍សុី ឌី អធិការនគរបាលក្រុងសិរីសោភ័ណបានប្រាប់ថា៖ យោងការទទួលខុសត្រូវក្នុងតួនាទីភារកិច្ចនិងបទបញ្ជារបស់លោកឧត្ដមសេនីយ៍ទោអាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក៏ដូចជាកិច្ចសហការល្អ​របស់ពលរដ្ឋនៅក្នុងមូលដ្ឋានពោលគឺ ក្មេងទំនើង១ក្រុមនោះបានកំពុង​ធ្វើសកម្មភាព​បង្កអសន្តិសុខ ខូចសណ្តាប់ធ្នាប់និងវិន័យថ្លៃថ្នូរ ដោយសារពួកគេ នាំគ្នានាំបង្ហោះម៉ូតូបែបអនាធិបតេយ្យនៅក្នុងក្រុងសិរីសោភ័ន។

ចុះបង្ក្រាបក្មេងនំនើងបង្ហោះម៉ូតូបាន១ក្រុមនោះ គឺនៅផ្លូវព្រំប្រទល់រវាងសង្កាត់​កោះពងសត្វក្រុងសិរីសោភ័ណ និងឃុំឫស្សីក្រោក ស្រុកមង្គលបូរីដោយបាន​ម៉ូតូ៦គ្រឿងនិងមនុស្ស ៩នាក់ ក្នុងនោះមានស្រី ២នាក់ផង។

លោកឧត្ដមសេនីយ៍ទោអាត់ ខែម បានប្រាប់ថា ៖ក្មេងទំនើងទាំងនោះ មានអាយុពី ១៥ឆ្នាំ ដល់១៧ឆ្នាំ ហើយជាសិស្សកំពុងរៀនសូត្រចំនួន ៥នាក់ផង ។

លោកស្នងការបានស្នើឲ្យអាណាព្យាបាល ឬម្តាយឪពុក នៃក្មេងទំនើង​មកជាមួយកូនចៅដើម្បីធ្វើកិច្ចសន្យានិងអប់រំលើកទី១។ ប៉ុន្តែបើនៅមិនរាងចាល លើកទី២នឹងចាប់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីកាត់ទោសតាមនិតិវិធី ។

លោកបានបន្តថា ៖ ខណះនេះ នៅឯស្រុកក្រុងផ្សេងទៀតរួមមានស្រុក​អូរជ្រៅ ព្រះនេត្រព្រះ មង្គលបូរី ក៏បានអះអាងពីការប្តេជ្ញាបង្ក្រាបក្មេងទំនើង​គប់កញ្ចក់ឡានពេលយប់កន្លងមកនេះឲ្យបានឆាប់ៗខាងមុខ៕B/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម