សហរដ្ឋ​អាម៉េរិក​បណ្តេញចេញ​អ្នកការទូត​ចិន​២​នាក់​ក្រោម​បទ​ចោទ​ប្រកាន់​ថា​ធ្វើ​ចារកម្ម​

579
ចែករម្លែក

​កាសែត New York Times បាន​រាយការណ៍​កាលពី​ថ្ងៃអាទិត្យ​ទី​១៥​ធ្នូ​ថា សហរដ្ឋ​អាម៉េរិក​បាន​បណ្តេញ​មន្ត្រី​ស្ថានទូត​ចិន​២​នាក់​កាលពី​ខែ​កញ្ញា បន្ទាប់ពី​ពួកគេ​បាន​បើករថយន្ត​​ចូល​មូលដ្ឋាន​យោធា​ដ៏​សំខាន់​មួយ​នៅក្នុង​រដ្ឋ​វៀ​ជីនៀ ។​

​កាសែត​នេះ បាន​និយាយថា វា​ទំនងជា​លើក​ទី​មួយ​ក្នុង​រយៈពេល​៣០​ឆ្នាំ​ចុងក្រោយ​នេះ​ដែល​សហរដ្ឋ​អាម៉េរិក បាន​បណ្តេញចេញ​អ្នកការទូត​ចិន​ពី​បទ​សង្ស័យ​ធ្វើ​ចារ​កម្ម​។​

​កាសែត New York Times បាន​និយាយថា​យ៉ាងហោចណាស់ អ្នកការទូត​ម្នាក់​ក្នុងចំណោម​អ្នកការទូត​ច្រើន​នាក់ ត្រូវបាន​ជឿថា​ជា​មន្ត្រី​ស៊ើបការណ៍​ដែល​បាន​កំពុង​ធ្វើ​សកម្ម​​ភាព​លួចលាក់​។​

​ករណី​នេះ​កើតឡើង​ស្របពេល​ដែល​សហរដ្ឋ​អាម៉េរិក​និង​ចិន​មាន​ជម្លោះ​ពាណិជ្ជកម្ម​។ ភាគី​ទាំង​២​នេះ​បាន​ប្រកាស​កាលពី​ថ្ងៃ​សុក្រ​អំពី​កិច្ចព្រមព្រៀង​មួយ​ដើម្បី​កាត់បន្ថយ​​ពន្ធ​មួយ​ចំនួន​។​

​កាសែត​នេះ​បាន​និយាយថា ក្រុម​អ្នកការទូត​ដែល​អមដំណើរ​ដោយ​ភរិយា​របស់​ពួកគេ​បាន​បើករថយន្ត​ទៅ​កន្លែង​ត្រួតពិនិត្យ​នៅ​ច្រកចូល​ទីតាំង​យោធា​ដ៏​សំខាន់​មួយ​នៅ​ជិត​ ទីក្រុងន័​រ​ហ្វូល​នៅរ​ដ្ឋ​វៀ​ជីនៀ ។​

​ពួក​អ្នកយាម​បានដឹងថា ពួកគេ​មិន​មាន​ការអនុញ្ញាត​ឱ្យ​ចូល​ទេ​និង​ណែនាំ​ពួកគេ​ឱ្យ​ចូល​តាម​ច្រកទ្វារ ហើយ​បើក​បត់​មួយ​ជុំ​រួច​ហើយ​ចាកចេញ​។​តែ​ពួកគេ​ព្យាយាម​គេច​ចេញ​​ពី​ការ​តាម​ពី​ក្រោយ​របស់​បុគ្គលិក​យោធា​ដែល​ដេញតាម​ពួកគេ​រហូត​ដល់​ពួកគេ​ត្រូវបាន​បង្ខំ​ឱ្យ​ឈប់​ដោយ​រថយន្ត​ពន្លត់​អគ្គិភ័យ​ច្រើន​គ្រឿង ដែល​រារាំង​ផ្លូវ​របស់​ពួកគេ​។​នេះ​បើ​​យោង​តាម​កាសែត New York Times ។​

​ក្រុមមន្ត្រី​ចិន​នោះ​បាន​និយាយថា​ពួកគេ​មិន​បាន​យល់​ពី​ការណែនាំ​ដែល​មន្ត្រី​អាម៉េរិក​បាន​ផ្តល់ឱ្យ​នោះទេ ប៉ុន្តែ​បុគ្គលិក​យោធា​អាម៉េរិក មិន​ជឿ​ចំពោះ​ការបកស្រាយ​របស់​​ពួកគេ​៕​ដោយ​៖​សុខា​/sn

​មូលដ្ឋាន​ទ័ពជើងទឹកន័​រ​ហ្វូល​ក្នុង​រដ្ឋ វៀ​ជីនៀ​