​​សម្តេច​តេ​ជោ​ប្រាប់​ពលរដ្ឋ​ថា​មន្ទីរពេទ្យ​យោធា (​ព្រះ​កេ​តុ​មាលា​)​អាច​ប្តូរ​ក្រលៀន​និង​សរី​រា​ង្គ​ផ្សេងៗ​បាន​ដោយ​សុវត្ថិភាព​ ​

364
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានប្រកាស​ប្រាប់​ប្រជាពលរដ្ឋ​ថា​៖​ការផ្លាស់ប្តូរ​សរី​រា​ង្គផ្សេងៗ​ដូចជា​ក្រលៀន​ជាដើម​គឺអាច​ធ្វើការ​ផ្លាស់ប្តូ​របា​ន​នៅ​មន្ទីរពេទ្យ​ក្នុងប្រទេស​បាន​ដោយ​មិនបាច់​ចេញទៅ​ព្យាបាល​នៅក្រៅ​ប្រទេស​ទេ ។ សម្តេច​បានបញ្ជាក់ថា​មន្ទីរពេទ្យ​ដែល​អាច​វះកាត់​ប្តូរ​ក្រលៀន​បាន​គឺ​មន្ទីរពេទ្យ​យោធា (​មន្ទីរពេទ្យ​ព្រះ​កេ​តុមាលា​)​។​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា​កម្ពុជា​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការដូរ​ក្រលៀន​ដោយ​សុវត្ថិភាព​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានប្រកាស​បែបនេះ ​នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​ពេទ្យ ​នា​ព្រឹក​ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ​២០១៩ នៅ​មជ្ឈមណ្ឌល​ស​ន្និសីទ និង ពិ​ព័រ​ណ៍កោះ​ពេជ្រ ។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា​៖ «​កន្លងទៅ​អ្នក​ដែល​ត្រូវ​ដូរ​ក្រលៀន ​អ្នក​ដែល​ត្រូវ​ដូរ​នេះ​ដូរ​នោះ អា​គ្រឿងក្នុង​តែងតែ​ទៅ​ប្រទេសក្រៅ​ ដោយ​មិន​បានដឹង​អំពី​ថា​តើ​កម្ពុ​ជាមាន​វឌ្ឍនភាព​ដល់​ណា​ហើយ​!​ ​ឥឡូវ​ខ្ញុំ​សូម​យក​ឱកាស​នេះ​ដើម្បី​ចែករំលែក​និង​ជម្រាបជូន​ចំពោះ​ប្រជាពលរដ្ឋ​កម្ពុជា​ឲ្យ​បាន​ជ្រាបថា​ ការដូរ​ក្រលៀន​ ឬ​សរីរាង្គ​មួយចំនួន​គឺ​ធ្វើបាន​នៅក្នុង​ប្រទេស​កម្ពុជា​រប​ស់​យើង​ដោយ​សុវត្ថិភាព ​គឺ​នៅក្នុង​មន្ទីរពេទ្យ​កងទ័ព​របស់​យើង​តែម្តង (​មន្ទីរពេទ្យ​ព្រះ​កេតុមាលា )»​។

​សម្តេច​តេ​ជោ​ហ៊ុនសែន ​បាន​រំលឹកថា​៖«​កាលពីមុន​…​ឆ្នាំ​២០១៥​ ការដូរ​ក្រលៀន​ត្រូវមាន​មនុស្ស​ដែល​ត្រូវយក​ក្រលៀន​មនុស្ស​ម្នាក់ទៀត​ទៅ​ប្តូរ ។ ស្រាប់តែ ពេលនោះ​មាន​អ្នកប្រឆាំង​ការជួញដូរ​មនុស្ស​បាន​បង្ក្រាប​… ដល់​ដឹង​ដល់​ខ្ញុំ​ ខ្ញុំ​ក៏បាន​ប្រាប់ថា ​ឲ្យ​យកចេញ​ ងាប់​គេ​ងាប់​ឯង​…​ព្រោះ​គេ​អត់​បានដឹង​។ រឿងនេះ​ជារឿង​រសើប​។ ប៉ុន្តែ​យើង​ក៏ត្រូវ​ឲ្យ​ប្រជាពលរដ្ឋ​របស់​យើង​បានដឹង​ដែរ​ថា ​ឥឡូវ​អ្នក​ដែល​ត្រូវ​ដូរ​ក្រលៀន​ឬ​ដូរ​សរីរាង្គ​ខ្លះ​ដែល​ប្រទេស​គេ​ធ្វើបាន ​ប្រទេស​យើង​ក៏​ធ្វើ​បានដែរ ។ គឺ​នៅ​មន្ទីរពេទ្យ​កងទ័ព​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្តទៀតថា​ កន្លង​ទៅ​អ្នកចម្រៀងឈ្មោះ យូ ឌី​ស្កូ ដែល​គាត់រ​ស់បាន​មកដល់​ស​ព្វ​ថ្ងៃនេះ​គឺ​ដោយសារ​ការដែល​ខ្ញុំ​ផ្តល់​ថវិកា​ឲ្យ​ទៅ​ក្រៅប្រទេស​ដើម្បី​ដូរ​ក្រលៀន ។ ពេលនោះ​ខ្ញុំ​ក៏​មិនទាន់​ទាញយក​គាត់​ឲ្យ​មក​ដូរ​នៅ​ស្រុក​ខ្មែរ​ដែរ ។ ប៉ុន្តែ​ឥឡូវ​ ខ្ញុំ​គួរតែ​បញ្ជាក់ជូន​ប្រជាពលរដ្ឋ​របស់​យើង​។ តម្រូវការ​នៃ​ការដូរ​ក្រលៀន​យើង​មាន​តម្រូវការ​គ្រាន់តែ​ថា​ជា​សាច់​ញា​តិរបស់​យើង​ដែលមាន​ក្រលៀន​ មាន​ឈាម​ដូច​យើង គឺអាច​ដោះស្រាយ​បញ្ហា​បាន​ហើយ​។​ប៉ុន្តែ​និយាយ​យ៉ាង​ដូច្នេះ​ មិនមែន​បានន័យថា​ឲ្យ​បងប្អូន​លក់​ក្រលៀន​ទេ​ ឬក៏​សរីរាង្គ​នោះទេ ។ គេ​អាច​ដូរ​បាន​ដល់​សួត ,​ថ្លើម​ក៏​អាច​ប៉ះប៉ូវ​បានដែរ ។ និយាយ​រួម​អ្វីដែល​នៅក្រៅ​ប្រទេស​ធ្វើបាន ​យើង​ក៏​ធ្វើបាន​ដូចគ្នា​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ប្រាប់​ទៅ​ប្រជាពលរដ្ឋ​ក្រីក្រ​ផងដែរ​ថា​ ថ្ងៃនេះ អាច​ប្រជាពលរដ្ឋ​របស់​យើង​បានដឹង​ពី​ព័ត៌មាន​នេះ ហើយ​កុំ​អស់សង្ឃឹម​ ​ទោះបី គ្មាន​ប្រាក់​ ឲ្យ​តែ​សាច់​ញា​តិ ​ឬ​កូនចៅ​មាន​ក្រលៀនអាច​ប្តូរ​ឲ្យ​យើង​បាន ​គឺអាច​ដូរ​នៅ​កន្លែង​នេះ​បាន​ហើយ​៕​/Ha ​ ​

ទីតាំងផ្សាយពាណិជ្ជកម្ម