ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំ​ចេញ-នាំចូលកម្ពុជាលើកទី១៤ ឆ្នាំ​​២០១៩ នៅមជ្ឈមណ្ឌលសន្និបាត ​និងពិព័រណ៍កោះពេជ្រ

340
ចែករម្លែក

ដោយ:គូលែន/សៀមរាប ៖ ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជាលើកទី១៤ ឆ្នាំ២០១៩ បានប្រារព្វធ្វើឡើងកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រុងភ្នំេពេញ ក្រោម អធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

មន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប បានបញ្ជាក់ថា នៅក្នុងពិធីបើកពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជាលើកទី១៤ ឆ្នាំ២០១៩ មន្ទីរពាណិជ្ជកម្មខេត្តសៀមរាប និងអាជីវករ បានចូលរួមក្នុងនោះស្តង់ពិព័រណ៍ខេត្តសៀមរាប រួមមានផលិតផលវត្ថុ អនុស្សាវរីយ៍ សាច់ក្រក និងផលិតផលកសិកម្ម។

មន្ត្រីដដែលបានបន្តថា ក្នុងព្រឹត្ដិការណ៍ពិព័រណ៍ពាណិជ្ជកម្មនេះ ផលិតផលតាំងបង្ហាញរួមមាន៖ ផលិតផលកសិកម្មកសិ-ពាណិជ្ជកម្ម ផលិតផលសិប្បកម្ម ផលិតផលធ្វើពីសូត្រអង្ករ ម្រេច ដំឡូងមី វត្ថុអនុស្សាវរីយ៍សម្ភារៈការិយាល័យ ក្រណាត់ និងសម្លៀកបំពាក់សម្ភារៈប្រើប្រាស់ទូទៅផលិតផលសម្រាប់តុបតែងក្នុងគេហដ្ឋាន គ្រឿងអលង្ការ និងត្បូងថ្មមានតម្លៃផលិតផលឱសថបរិក្ខារពេទ្យ និងគ្រឿងសម្អាង ម្ហូបអាហារកែច្នៃនិងភេសជ្ជៈ គ្រឿងឧបភោគ-បរិភោគ ។

មន្ត្រីដដែលបានបន្តទៀតថា ក្នុងនោះក៏មានផលិតផលបា្លស្ទីក គ្រឿងអេឡិចត្រូនិកគ្រឿងបន្លាស់ គ្រឿងសង្ហារិមផលិតផលពាក់ព័ន្ធវិស័យទូរគមនាគមន៍ និងព័ត៌មានវិទ្យា គ្រឿងម៉ាស៊ីន សម្ភារៈសំណង់ ផលិតផលបម្រើឲ្យសេវាសណ្ឋាគារទេសចរណ៍ សេវាអប់រំសេវាធនាគារ និងគម្រោងវិនិយោគ ជាដើម៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម