លោក​ហ៊ុន​ម៉ា​ណែ​ត​៖​ការវិនិយោគ​ក្នុងស្រុក​រួមចំណែក​យ៉ាងសំខាន់​ក្នុង​ភាពជា​ដៃគូ​ជាមួយ​រាជរដ្ឋាភិបាល

915
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​អគ្គ​មេបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ​មេបញ្ជាការ​កងទ័ពជើងគោក​បាន​ថ្លែងថា​ការវិនិយោគ​ក្នុងស្រុក​ពិតជា​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុង​ភាពជា​ដៃគូ​ជាមួយ​រាជរដ្ឋាភិបាល​។​នៅក្នុង​ការជំរុញ​ការអភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​និង​ការលើកកម្ពស់​សហគ្រិន​ភាព​ក្នុង​វិស័យ​ឯកជន​ដើម្បី​ស្ថិរភាព​នៃ​កំណើនសេដ្ឋកិច្ច​ជាតិ​ព្រមទាំង​ការលើកស្ទួយ​កិត្យានុភាព​ជាតិ​នៅលើ​ឆាក​អន្តរជាតិ​តាមរយៈ​សា្ល​ក​យីហោ​ដាក់ថា​“​ផលិត​នៅ​កម្ពុជា​(MadeinCambodia)”​។​ការ​ថ្លែង​បែបនេះ​ក្នុង​ពិធី​អញ្ជើញ​សម្ពោធ​ជា​ផ្លូវការ​រោងចក្រ​រ៉ូ​ស​ផ្លា​ស្ទីក​(​ខេ​ម​បូ​ឌា​)​កាលពី​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៩​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​បាន​បន្តថា​ការខិតខំ​របស់​ក្រុមហ៊ុន​រហូត​ទទួលបាន​នូវ​វិញ្ញាបនបត្រ​ស្តង់ដារ​អន្តរជាតិ​ISO​បានបញ្ជាក់​អំពី​ការយកចិត្តទុកដាក់រ​បស់​ស្ថា​និក​ក្រុមហ៊ុន​លើ​គុណ​ភា​នៃ​ផលិតផល​ដែល​ក្រៅពី​ការផ្គត់ផ្គង់​នៅលើ​ទីផ្សារ​ក្នុងស្រុក​ដែល​កំពុងមាន​តម្រូវការ​ខ្លាំង​ក្រុមហ៊ុន​ក៏មាន​ទស្សនវិស័យ​ក្នុងការ​នាំចេញ​ផលិតផល​នេះ​ទៅក្នុង​ទីផ្សារ​អន្តរជាតិ​ផងដែរ​។​ក្រុមហ៊ុន​អាច​សាកល្បង​សំលឹងមើល​ទីផ្សារ​អនុតំបន់​មេគង្គ​,​ទីផ្សារ​អាស៊ាន​,​និង​ទីផ្សារ​នៅក្នុង​តំបន់​នៃ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ ក៏ដូចជា​ទីផ្សារ​ធំៗ​ដទៃទៀត​ក្នុង​ពិភពលោក​។

​សក្តានុពល​នេះ​គឺជា​តំណាង​សក្ខីភាព​នៃ​ការរីកចម្រើន​រួមគ្នា​របស់​យើង​ដែល​ឆ្លុះបញ្ចាំង​តាមរយៈ​កំណើនសេដ្ឋកិច្ច​ខ្ពស់​ក្នុង​រយៈពេល​២០​ឆ្នាំ​ជាប់ៗ​គ្នា​។​កំណើន​បែបនេះ​គឺ​មិនមែន​កើតឡើង​ដោយ​ងាយស្រួល​ឥត​ហេតុ​នោះទេ​គឺជា​លទ្ធផល​នៃ​ការបូកបញ្ចូល​គ្នា​នៃ​កំណើន​លើ​គ្រប់​វិស័យ​ទាំង​អស់ទាំង​កម្រិតជីវភាព​រស់នៅ​របស់​ប្រជាជន​, មន្ត្រីរាជការ​, កងកម្លាំងប្រដាប់អាវុធ​, សង្គម​ស៊ីវិល និង​វិស័យ​ឯកជន​។​

​លោក​បាន​លើកឡើងថា​ក្នុង​ទស្សវត្សរ៍​ឆ្នាំ​៩០​ផលិតផល​ប្រើប្រាស់​របស់​យើង​ត្រូវបាន​នាំចូល​មកពី​ប្រទេសក្រៅ​សឹងតែ​ទាំង​អស់ហើយ​នៅលើ​ទីផ្សារ​អន្តរជាតិ​ផលិតផល​មកពី​អាស៊ី​មិនមាន​មកពី​កម្ពុជា​ទេ​។ ប៉ុន្តែ​សព្វថ្ងៃនេះ​ផលិតផល​ជាច្រើន​ជា​តម្រូវការ​នៃ​ការប្រើប្រាស់​ក្នុងស្រុក​ត្រូវបាន​ផលិត​នៅក្នុង​ប្រទេស​របស់​យើង ហើយ​នៅលើ​ទីផ្សារ​អន្តរជាតិ​ជាច្រើន ក៏​ឃើញ​មានការ​លក់​ផលិតផល​កម្ពុជា​។​

​នេះ​គឺជា​មោទនភាព​ជាតិ​របស់​យើង​ក្នុងនាម​ជា​ខ្មែរ​ពីព្រោះ​ការនាំចេញ​ទៅកាន់​ទីផ្សារ​អឺរ៉ុប​និង​សហរដ្ឋអាមេរិក មាន​លក្ខខណ្ឌ​តម្រូវ​ស្តង់ដារ​ខ្ពស់​។ ដូច្នេះ​ការណ៍​ដែល​យើង​អាច​ចូលក្នុង​ទីផ្សារ​ទាំងនោះ​បាន គឺ​បញ្ជាក់បាន​អំពី​សមត្ថភាព​ផលិត​របស់​យើង​ទាំង​បរិមាណ​និង​គុណភាព​។​ជា​គុណភាព​ដែលមាន​ការទទួលស្គាល់​ជា​អន្តរជាតិ​និង​ផលិត​ដោយ​វិស្វករ​និង​អ្នកបច្ចេកទេស​ជា​កូន​ខ្មែរ​ដែលមាន​សមត្ថភាព​ជំនាញ​ច្បាស់លាស់​។​

​ភាពជោគជ័យ​នៃ​ផលិតផល​របស់​កម្ពុជា​ក៏​ពឹងផ្អែក​សំខាន់បំផុត​លើ​ការគាំទ្រ​នៅក្នុង​ស្រុក​ហើយ​បច្ចុប្បន្ននេះ​ខ្មែរ​យើង​មិន​ត្រឹមតែ​ផលិត​បានទេ​ប៉ុន្តែ​គុណភាព​ក៏ត្រូវ​តែ​ល្អ​ស្របតាម​ស្តង់ដារ​ផងដែរ​ពីព្រោះ​នៅក្នុង​ទីផ្សារសេរី​អ្នក​ផលិត​ត្រូវ​ផលិត​ទាំង​បរិមាណ​,​គុណភាព​និង​តម្លៃ​ជាពិសេស​កត្តា​គុណភាព​និង​តម្លៃ​នេះឯង​ដែល​ត្រូវ​រួមផ្សំ​ជាមួយគ្នា​នៅក្នុង​ការប្រកួតប្រជែង​នៅលើ​ទីផ្សារ​។​

​ដូច្នេះ​គឺ​នៅពេល​នេះហើយ​ដែល​អតិថិជន​ក្នុងស្រុក​របស់​យើង​បន្ត​ជួយ​គាំទ្រ​ផលិតផល​ក្នុងស្រុក​ដើម្បី​ពង្រឹង​បន្ថែម​និង​បង្កើន​វិសាលភាព​វិស័យ​ឯកជន​ដែល​ដើរតួនាទី​ជា​ចលករ​សំខាន់​នៅក្នុង​ការអភិវឌ្ឍ​ប្រទេសជាតិ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម