សិស្សសាលាអែតវ៉ាន់លឺននីង ​អាខាឌឺមី បង្ហាញស្នាដៃសិល្បៈ​លើកទី៦

541
ចែករម្លែក

ដោយ:ដេប៉ូ/ភ្នំពេញ ៖ សាលាអែតវ៉ាន់លឺននីង អាខាឌឺមីបានរៀបចំពិធីសម្តែងសិល្បៈលើកទី៦ នាសាលសន្និសិទ្ធចតុមុខ ដោយមានសិស្សានុសិស្សចំនួន១៥០រូបដែលមានអាយុវចាប់ពី៣ឆ្នាំឡើងទៅ យ៉ាងរស់រវើកនិងទេព្យកោសល្យយ៉ាងពូកែគួរឱ្យកោតសរសើរ។

ពិធីសម្តែងនេះមាន តន្រ្តីចង្វាក់រាំចំរុះ រួមមានបែបក្លាស់សិក បែប វប្បធម៌ បែបសហសម័យ និងចង្វាក់រាំបែបសម័យជាដើម។ព្រមជាមួយ សំលៀកបំពាក់ដ៏ស្រស់ស្អាត តន្រ្តី និងចង្វាក់រាំ ដែលបង្កើតឡើងនូវអារម្មណ៍ទាក់ទាញសំរាប់ទស្សនិកជនមិនតិចឡើយ។
គួរបញ្ជាក់ថាពិធីសម្តែងនេះមានការចូលរួមពីកុមារ អាយុចាប់ពី៣ឆ្នាំដល់វ័យជំទង់ ដែលរួមមានមកពីសាលាភូមិម្ទវិចិត្រសិល្បៈផងដែរ ។

ស្រ្តីជាម្តាយសិស្សមួយរូបឈ្មោះ សុភាពបាននិយាយថា”កូនស្រីរបស់ខ្ញុំចូលចិត្តរាំ យើងបានឱ្យគាត់ចូលរៀនតាំងពីអាយុរ៣ឆ្នាំ នេះគឺជាលើកទីបីហើយដែលគាត់ចូលរួមសម្តែងជាមួយសាលារៀនអែតវ៉ាន់លឺននីង អាខាឌឺមី ។ កូនស្រីខ្ញុំចូលចិត្តរាំ ហើយនាងតែងតែទន្ទឹងរង់ចាំដើម្បីបានចូលរួមក្នុងការសម្តែងលើឆាក “។

ព្រមជាមួយគ្នានេះលោកស្រីឈិនជនជាតិចិន ដែលបានប្តូរមករស់នៅទីក្រុងភ្នំពេញកាលពី ឆ្នាំ២០១៨ពីទីក្រុងស៊ាងហៃបានឱ្យដឹងថានៅប្រទេសចិនមានសាលារៀនរាំច្រើន ប៉ុន្តែនៅប្រទេសកម្ពុជាគេឃើញមានតែសាលារៀនអែតវ៉ាន់ លឺននីងអាខាឌឺមីមួយប៉ុណ្ណោះ ។ពួកយើងសប្បាយចិត្តណាស់ដែលនាងអាចនៅបន្តការរៀនរាំរបស់នាង ទោះបីជានាងមកប្រទេសកម្ពុជាក៏ដោយ”។

អគ្គនាយកប្រតិបត្តិសាលារៀន លោកស្រី លី ឃីតធី បានបញ្ជាក់ថា”យើងខ្ញុំមានសេចកី្តសោមនស្សរីករាយដែលឃើញសិស្សរបស់យើងខ្ញុំ រួមជាមួយនាយកដ្ឆានរបាំ ក្នុងការសហការរធ្វើការងារសម្តែងមួយនេះ។ សិស្សរបស់យើងបានអភិវឌ្ឈជាមួយយើងចាប់តាំងពីពេលដែលយើង ទើបចាប់ផ្តើមបើកសាលារៀនដំបូងនៅក្នុងផ្សារទំនើបអ៊ីអនក្នុងឆ្នាំ២០១៤។ បច្ចុប្បន្ននេះយើងមានសាខាសាលារៀននៅក្នុងផ្សារទំនើបអ៊ីអនសែនសុខ ហើយក្នុងពេលឆាប់ៗនេះ ទីតាំងថ្មីនឹងត្រូវបើក ឡើង នៅតាមផ្លូវជាតិលេខ១ ក្នុងបុរីប៉េងហួត បឹងស្នោ ហើយទីតាំងទី៤នឹងត្រូវបើកនៅក្នុងតំបន់ បឹងកក់ ក្នុងខែមិនា ឆ្នាំ២០២០”។

លោកស្រីអគ្គនាយកប្រតិបត្តិ បានបញ្ជាក់ដែរថា គំរោងការពង្រីកសាលារៀន ដោយមានតំរូវការកើនឡើងលើកម្មវិធីសិក្សា។ ការកើនឡើងលើតំរូវការនេះដោយសារកម្មវិធីដែលយើងផ្តល់ជូន មានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ រួមទាំងសំភារៈក៏ដូចស្តង់ដារថ្នាក់រៀនដែលសាលារៀនយើងផ្តល់ជូន”។

សូមបញ្ជាក់ថា សាលាអែតវ៉ាន់លឺននីង អាខាឌឺមី បច្ចុប្បន្នមានទីតាំងនៅក្នុងផ្សារទំនើបអ៊ីអនភ្នំពេញ ផ្សារទំនើបអ៊ីអនម៉លសែនសុខ ក្នុងបុរីប៉េង ហួតបឹងស្នោរជាដើម។ កម្មវិធីរបស់សាលារៀនមានដូចជា របាំបាឡេ តៃក្វាន់ដូរ រ៉ូបូត (ការសិក្សាមនុស្សយន្ត) ការសិក្សាភាសារចិន កម្មវិធីអាការចរណ៍ និងភ្លេង។ សាលារៀននេះក៏ត្រូវបានចាត់ចំណាត់ថ្នាក់ជាសាលារៀនកម្មវិធីបន្ថែមដែលល្អជាងគេបំផុតនៅក្នុងតំបន់អាស៊ាន ដែលបានទទួលនូវពានរង្វាន់ អាជីវកម្មឆ្នើមប្រចាំតំបន់អាស៊ាន ឆ្នាំ២០១៩ លើកម្មវិធីសិក្សារបស់កុមារ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម