បុគ្គលិក​ហត្ថា​កសិករ​ម្នាក់​នៅ​រតនគិរី​បើក​ម៉ូតូ​បុក​គោយន្ដ​បណ្ដាលឱ្យ​ដួល​បែកក្បាល​ស្លាប់​

377
ចែករម្លែក

ដោយ​:​សុវណ្ណ​/​រតនគិរី​:​បុគ្គលិក​បម្រើការ​នៅ​ធនាគារ​ហត្ថា​កសិករ​ម្នាក់​នៅ​ខេត្តរតនគិរី​បាន​បើក​ម៉ូតូ​ជ្រុល​ទៅបុក​គោយន្ដ​ពីក្រោយ​បណ្ដាលឱ្យ​បែក​លលាដ៍ក្បាល​ស្លាប់​នៅ​និង​កន្លែង​កាលពី​យប់​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​ថ្ងៃទី​១៦​ខែធ្នូ​ឆ្នាំ​២០១៩​។​ជនរងគ្រោះ​បាត់​បង់ជីវិត​មានឈ្មោះ​ម៉ី​សែន​ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​ជនជាតិខ្មែរ​មាន​ទីលំនៅ​ភូមិ​១​ឃុំ​ត្រពាំង​ក្រហម​ស្រុក​កូន​មុំ​ខេត្ដ​រតនគិរី​មានរ​បរជា​បុគ្គ​លឹក​ធនាគារ​ហត្ថា​កសិករ​។​

ប្រភព​បានឱ្យដឹងថា​កាលពី​រសៀល​ថ្ងៃទី​១៥​ខែធ្នូ​ឆ្នាំ​២០១៩​មុន​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​បាន​ជួបជុំ​ផឹកស៊ី​នៅឯ​ស្រុក​កូន​មុំ​ជាមួយ​មិត្តភក្ដិ​រហូតដល់​ម៉ោងជាង​១២​យប់​ទើប​បែក​គ្នា​។​ក្រោយពី​ចែកផ្លូវ​គ្នា​ជនរងគ្រោះ​មិនបាន​ទៅផ្ទះ​ប្រាប់​ប្រពន្ធ​កូន​ទេ​គេ​ក៏​ជិៈ​ម៉ូតូ​ម្នាក់ឯង​ឆ្ពោះទៅកាន់​ទី​រួម​ខេត្ត​ទាំង​កណ្ដាលយប់​។​ដោយ​បើក​តាម​ផ្លូវជាតិ​លេខ​៧៨​ពី​លិចទៅ​កើត​។​ពេលមកដល់​ចំណុចកើតហេតុ​គឺ​ភូមិ​១​សង្កាត់​កាចា​ញ​ក្រុង​បាន​លុង​ក៏​ជ្រុល​ទៅបុក​គោយន្ដ​មួយគ្រឿង​ចំ​ពីក្រោយ​បណ្ដាលឱ្យ​ស្លាប់​តែម្ដង​។​

​មន្ដ្រីប៉ូលិស​ក្រុង​បាន​លុង​បានឱ្យដឹងថា​ករណី​គ្រោះថ្នាក់​ចរាចរ​ជនរងគ្រោះ​បាន​រងរបួស​ចំ​កណ្ដាល​ក្បាល​ធ្លាយ​ខួរ​ស្លាប់​ឯ​ម៉ូតូ​ផ្នែក​ខាងមុខ​បាន​បែក​អស់​។​ស្ថានភាព​នោះ​អ្នកជិះ​ម៉ូតូ​ប្រហែល​បើក​លឿន​ពេលមកដល់​កន្លែងកើតហេតុ​គេ​ចាំង​និង​ភ្លើងរ​ថយ​ន្ឋ​មួយទៀត​ទើប​ជ្រុល​ទៅបុក​គោយន្ដ​ពីក្រោយ​។​

​ដោយសា​ម៉ោងជាង​មួយ​យប់​គោយន្ដ​នោះ​ក៏​បើក​គេច​បាត់​ទៅដោយ​បន្សល់ទុក​សព​ចោល​រហូតដល់​ភ្លឺ​ទើប​មាន​គេ​ឃើញ​។​មន្ត្រីប៉ូលិស​បាន​បន្តថា​ក្រោយពី​ធ្វើកា​ត្រួតពិនិត្យ​នៅលើ​ទីតាំង​កើតហេតុ​រួច​បានធ្វើ​កំណ​ត​ហេតុ​ប្រគល់​សព​ទៅឱ្យ​ក្រុមគ្រួសារ​៕S/

​សព​បុគ្គលិគ​ធនាគារ​ហត្ថា​កសិករ​ដែល​ស្លាប់​ដោយសា​ជិះ​ម៉ូ​បុក​គោយន្ដ​(​រូបថត​សុ​វ ណ្ណ​)​

ទីតាំងផ្សាយពាណិជ្ជកម្ម