ប្តី​និង​ប្រពន្ធ​បាន​បាត់បង់​ជីវិត​ដោយសារ​គ្រោះថ្នាក់​រវាង​រថយន្ត​និង​ម៉ូតូ​

362
ចែករម្លែក

ដោយ​បូកគោ​/​កែបៈ​បុរស​និង​ស្ត្រី​ជា​ប្តី​ប្រពន្ធ​បាន​ស្លាប់​នៅនឹងកន្លែង​បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ចរាចរ​ដោយ​រថយន្តបុក​ពេល​កំពុង​ជិះ​ម៉ូតូឌុប​គ្នា​។​ហេតុការណ៍​នេះ​បានកើត​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៣៣ ស្ថិតក្នុង​ភូមិរ​នេស ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ​ខេត្ត​កែប​កាលពី​រសៀល​ថ្ងៃទី​១៥​ខែធ្នូ​ឆ្នាំ​២០១៩​។​

មន្ត្រីនគរបាល​ចរាច​របា​ន​ប្រាប់​ឱ្យដឹងថា​ជនរងគ្រោះ​ទាំងពីរ​គឺ​បុរស​ជា​ប្តី​ឈ្មោះ​រស់​ស៊ីណា​រ៉ា​អាយុ​៤៣​ឆ្នាំ​។​ចំណែក​ប្រពន្ធ​ឈ្មោះ​ទួន​រ័ត្ន​អាយុ​៤១​ឆ្នាំ​។​គ្រួសារ​នេះ​មាន​ទីលំនៅ​សង្កាត់​ច្បារ​ពៅ​២​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

ប្រភព​ដដែល​បាន​បន្តថា​កាលពី​រសៀល​ថ្ងៃទី​១៥​ខែធ្នូ​មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​បានកើត​ឡើង​រវាង​រថ​យន្ត​និង​ម៉ូតូ​ពេល​បើកបរ​បញ្ច្រាសទិស​គ្នា​នៅលើ​ដងផ្លូវ​ជាតិ​លេខ​៣៣​ក្នុង​ទឹកដី​ភូមិរ​នេស​ឃុំ​ពងទឹក​ស្រុក​ដំណាក់​ចង្អើរ​បណ្តាលឱ្យ​មនុស្ស​ប្រុស​ស្រី​ពីរ​នាក់​ស្លាប់​នៅនឹងកន្លែង​។

​ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បុរស​ឈ្មោះ​ហ៊ី សារុន អាយុ ២៨​ឆ្នាំ រស់នៅ​ភូមិ​ព្រក​ហូរ សង្កាត់​ព្រក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្ដាល​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕S/​

រូបជនបើកបរបង្កឱ្យមានមនុស្សស្លាប់ប្តីនិងប្រពន្ធ

ទីតាំងផ្សាយពាណិជ្ជកម្ម