យ៉ាងហោចណាស់​មនុស្ស​ស្លាប់​៨​នាក់​និង​របួស​១៥​នាក់​គ្រោះថ្នាក់​ចរាចរ​១៤​លើក​ថ្ងៃទី​១៦​ធ្នូ​

348
ចែករម្លែក

ដោយៈ សាវ​រក្ស​/​ភ្នំពេញ​៖​យ៉ាងហោចណាស់ មាន មនុស្ស ស្លាប់ ៨ នាក់ ( ស្រី ២ នាក់ ) ក្នុង ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​១៤​លើក គិតពី​រសៀល​ម៉ោង​២​ថ្ងៃទី​១៥ ដល់​ម៉ោង ២​រសៀល​នៅ ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០១៩ និង បាន បង្ក ឲ្យ មាន មនុស្ស របួសធ្ងន់ – ស្រាល ១៥ នាក់ ( ស្រី ៦ នាក់ ) ។

បើតាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍៍​និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក​ទូទាំងប្រទេស​បានបញ្ជាក់​ថា​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គឺ​មកពី​បើកបរ​លើស​ល្បឿន កំណត់ , មិន គោរព សិទ្ធ បត់​មិន ប្រកាន់​ស្តាំ​ជាដើម ។

នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បង្ក ឲ្យ មានការ ខូចខាត យានយន្ត​សរុប​ជាច្រើន​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​, រថយន្ត​តូច​-​ធំ និង​យាន​ផ្សេងៗ​ជាច្រើន​គ្រឿង​ទៀត ។​ទិន្នន័យ គ្រោះថ្នាក់ ចរាចរណ៍ ផ្លូវគោក ទូទាំងប្រទេស ថ្ងៃនេះ បាន បញ្ជាក់ថា គ្រោះថ្នាក់ ដែល បង្ក ឲ្យ មាន មនុស្ស ស្លាប់ និង របួស សរុប ចំនួន ២៣ នាក់ នៅ ថ្ងៃទី ១៦ ខែធ្នូ នេះ គឺ កើតឡើង​ដោយសារ ហេតុការណ៍ ប៉ះទង្គិច ចំនួន ១៤ លើក ៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម