ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៩

499
ចែករម្លែក

​ឆ្នាំជូត​
រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការងារ​ពាក់ព័ន្ធ​បញ្ហា ប្រាក់កាស​និង​ការចរចា​អ្វីមួយ​ពីព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​គ្មាន​ចំណូល​អ្វី​ជា​ដុំកំភួន ប៉ុន្តែ​ភាព​សុខដុម​មាន​ភាព​ប្រពៃ​គួរសម​។ ការរស់នៅ​មាន​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​ស្នេហាប្រុស​ស្រី​មានការ​ចម្រើន​លូតលាស់​ទៅមុខ​និង​កំពុងមាន​ភាព​ផ្អែមល្ហែម​ប្រពៃ​៕

​ឆ្នាំឆ្លូវ​
រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​អាចមាន​ដំណឹង​ល្អ​ឱ្យ​សប្បាយចិត្ត​និង​ធ្វើ​អ្វី​តែង​ជឿនលឿន​ទៅមុខ​គួរសម​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​បើ​ចង់​បើក ហាង​ថ្មី​ឬ​ផ្លាស់​ទីកន្លែង លក់ដូរ​ជា​ឱកាសល្អ​ប្រពៃ​ណាស់​ព្រោះថា​អាចឆ្លើយតប​ផ្លែផ្កា​ដូច​ជាទី​កក់ក្តៅ​ផ្លូវចិត្ត​ផង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​មាន​ការចង់​រៀបចំ​អាពាហ៍ពិពាហ៍​ឬ​ចូល​ស្តីដណ្តឹង​តែង​សម្រេច​ដូច​គាប់​បំណង​៕

​ឆ្នាំខាល​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​អាច​ទទួល​នូវ​ភាព ក្តៅ​ខ្លះ ត្រជាក់​ខ្លះ​ហើយ​ការបំពេញ ការងារ​អ្វី​មិនសូវ​ជា​រលូន​ល្អ​ទេ​ព្រោះ​មាន​បញ្ហា​រកាំ​ចិត្តច្រើន​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចង់​បោះទុន​តូចធំ​ឬ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បើ​ពុំ​នោះទេ​អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​គួរ​ប្រយ័ត្នប្រយែង​ពា​ក្សស​ម្តី​បន្តិច​ទើប​ជាការ​ប្រពៃ​បំផុត​៕

​ឆ្នាំថោះ​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើទោះបី​ដួង​រាសី​ស្រុតចុះ​ពិតមែន ប៉ុន្តែ​ការប្រកប​ការងារ​បើ​មានការ ព្យាយាម​នោះ​ឃើញថា​តែង​ជឿនលឿន​ទៅមុខ​គួរសម​ផង​។​ក្នុងថ្ងៃនេះ​ដែរ​លោកអ្នក​អាច​ទទួល​ការរិះគន់​ឬ​ត្រូវគេ​ថា​ស្តីបន្ទោស​ផង​គប្បី​មាន​អត់ធ្មត់​ធ្វើ​មិនដឹង មិនលឺ​ខ្លះ​ទើប​ប្រសើរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ដោយសារ​យីអ៊ុន​កំពុង​ដាក់​ស្រាប់​ម្ល៉ោះហើយ​ធ្វើឱ្យមាន​ក្រុមមនុស្ស​តាម​ឈ្នានីស​និង​ព្យាបាទ​យាយី​ច្រើន​ដូច្នេះ​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​ទើបបាន​សុខ​ស្រួលខ្លួន​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ការគិត​ផ្លូវ​អាក្រក់ ចំពោះ​គ្នាច្រើន​ធ្វើឱ្យ​រកាំរកូស​មិន​ស្ទើរ​ដែរ​ទេ​៕

​ឆ្នាំរោង​
រាសី​ខ្ពស់ត្រដែត​។​ថ្ងៃនេះ​បញ្ហា​ដែល​ធ្លាក់​ជ្រៅ​ឬ​ជួប​បញ្ហាលំបាក​ប៉ុនណា​បើ​ចេះ​ពុះពារ​នោះ​ក៏​តែង​ទទួលបាន​ផល​មកវិញ​ដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​និង​ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​កំពុងមាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ចំពោះ​គ្នា​ប្រពៃ ៕

​ឆ្នាំម្សាញ់​
រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកឃើញ​ថា​មាន​ផល​ល្អ​និង​មិនល្អ​នៅ​លាយឡំ​គ្នា​ហេតុនេះ​បើទោះបី​ធ្វើ​អ្វី​តោង​តែ​ប្រយ័ត្នប្រយែង​ពីព្រោះថា​ផល​អាក្រក់​នៅ​ចំពោះមុខ​នោះ​មាន​ច្រើន​ត្រូវ​ឆ្លងកាត់​ផងដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​កម្រៃ​មិនត្រូវ​លោភលន់​ឡើយ​បើ​ពុំ​នោះទេ​ប្រយ័ត្ន​បាន​បាតដៃ​ទទេ​វិល​ត្រឡប់មកផ្ទះ​វិញ​។​

រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ក្នុង​ពេលនេះ​វិញ​មានដំណើរ​ថយក្រោយ​និង​ងាយ​មាន​ជម្លោះ​វិវាទ​ណាស់​៕

​ឆ្នាំមមី​
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ការធ្វើ​អ្វីមួយ​ងាយ​ទទួលរង​ផលប៉ះពាល់​ណាស់ដែរ ហេតុនេះ​ទោះ ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​មើលមុខ​ក្រោយ​ទើប​គ្មាន​បញ្ហា​ចោទឡើង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ទោះ​ការ​ជួញ​ទីជិត​ឆ្ងាយ​លាភ​ប្រាក់កាស​ពុំមាន​សម្បូរ​ទេ​ដូច្នេះ​ទាល់តែ​លោកអ្នក​ខិតខំ​ខ្លាំង​ទើប​រកប្រាក់​ចំណូល​គ្រប់គ្រាន់​ចិញ្ចឹម​គ្រួសារ​រស់​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ឱ្យ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ដោយ​ប្រការ​ណាមួយ​។​

​រីឯ​បញ្ហា​គូស្នេហ៍​ប្រុស​ស្រី​មានការ​ងាយ​ទាំង​ផ្អែមល្ហែម​និង​ងាយ​ទាំង​បែកបាក់​៕

​ឆ្នាំមមែ​
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​មិនត្រូវ​ប្រកបការងារ​ណា​ដែល​សំខាន់​ឡើយ​ហើយ​ត្រូវ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​ចោទឡើង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការចង់​បង្កើត​របរ​ថ្មីៗ​អាចធ្វើ​បាន​ចំពោះ​ការបោះ​ទុន​តូចៗ​ឬ​ធុន​មធ្យម​តែ​ការបង្កើត​របរ​ដើមទុន​ធំដុំ​គួរ​ប្រយ័ត្នប្រយែង​បន្តិច​ព្រោះ​ងាយ​ជួប​គ្រោះ​ចាញ់បោក​គេ​ណាស់​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​ដើរ​ពាសវាល​កាល​ឬ​ប្រព្រឹត្តិ​ស្នេហា​មិន​គប្បី​ព្រោះថា​ផល​អាក្រក់ៗ​បើ​កើតមាន​ហើយ​គឺ​មិន​ត្រឹម​អាប់ឱន​ទេ​នៅ​អាច​ខូច​ទាំង​អនាគត​ភ្លឺស្វាង​ថែមទៀត​៕

​ឆ្នាំវក​
​រាសី​ខ្ពស់ត្រដែត​។ ថ្ងៃនេះ​លោកអ្នក​មានការ​សប្បាយ​ចិត្ត​សប្បាយ​កាយ​ច្រើន ហើយ​ធ្វើ​អ្វី​ក៏ ជឿនលឿន​ទៅមុខ​ជានិច្ច​។​ក្រៅពីនេះ​ក៏​តែង​ផ្តល់​ផល​ល្អ​ក្នុងការ​សម្រេចចិត្ត​ឬ​ប្រកបការងារ​ដែល​មិនសូវ​សំខាន់​អ្វីមួយ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ពុំ​គាប់ប្រសើរ​ទេ​ប៉ុន្តែ​បើ​ចង់​បោះទុន​តូចធំ​សម្រាប់​ខ្លួនឯង​វិញ​ឃើញថា​គាប់ប្រសើរ​គួរសម​។

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​លោកអ្នក​ចង់​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​ក្តី​បំណង ៕

​ឆ្នាំរកា​
រាសី​ស្រុតចុះ​។ ថ្ងៃនេះ​មានការ​ផ្លាស់ប្តូរ​អារម្មណ៍​និង​គំនិត​ច្រើន​ដូចនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​ក្រៅពីនេះ​ការប្រកប​ការងារ​ងាយ​រាំងស្ទះ​ហើយ​អាចមាន​ការ​ប៉ះ ទង្គិច​សម្តី​ឬ​ជេរប្រទេច​គ្នា​ថែមទៀត​។​ទោះបីយ៉ាងណា​បើ​លោកអ្នក​ប្រឹងប្រែង​ប្រកបការងារ​មានការ​រីកលូតលាស់​ទៅ​មុខជា​សន្សឹមៗ​គ្រាន់​កក់ក្តៅ​ផង​។​ការប្រកប​របរ​រក​ស៊ី​ជួញដូរ​ក្នុងអំឡុង​ពេលនេះ​ឃើញថា​មុជ​មិន​ជ្រៅ​ទៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ទេ​គប្បី​អត់ធ្មត់​ក្នុង​មុខរបរ​បន្តិច​ទើប​ប្រសើរ​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ចាប់កំហុស​គ្នាច្រើន​នាំឱ្យ​រកាំចិត្ត​មិនតិច​ឡើយ​៕

​ឆ្នាំច​
រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ទោះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តែងមាន​ការ​ចម្រើន​លូតលាស់​និង​មាន​ជោគជ័យ​ត្រឡប់មកវិញ​ផង​។​ក្នុងពេល​នេះដែរ​លោកអ្នក​កើតមាន​បញ្ហា​ក្នុង​ដំណើរ​ជីវិត​បន្តិច​ពិសេស​ការងារ​ជួប​រឿង​ខ្វាយខ្វល់​ច្រើនតែ​យ៉ាងណា​ក៏​មិន​ជួប​ព្យុះ ភ្លៀង​ដែល​រហូត​ស្រាយ​មិន​ចេញ​នោះដែរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បោះទុន​តូចធំ​មិន​ទាស់ខុស​អ្វី​ទេ​តែ​យ៉ាងណា​ត្រូវ​ចេះ​ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទើប​មិន​ចាញ់បោក​គេ​។

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវ​ខែវស្សា​៕

​ឆ្នាំកុរ​
រាសី​ល្អជា​មធ្យម​។​នៅពេលនេះ​ការប្រកប​ការងារ​លោក​អ្នក​តែង​ជួប​នូវ​បញ្ហា​ស្មុ​គ្រ​ស្មាញ​និង​ពិសេស​មានរឿង​រាវ​រត់​ចូល​នាំ​ពិបាក​តស៊ូ​ផង​។​ដោយឡែក​នៅថ្ងៃនេះ​វិញ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ការ​ជួញ​ទីជិត​ឆ្ងាយ​ទោះ​ផ្លូវទឹក​ផ្លូវគោក​ឬ​ផ្លូវអាកាស​ក្តី​ផល​កម្រៃ​មាន​ហូរ​ចូល​ខ្លះៗ​គ្រាន់​ផ្សើម​បំពង់​អញ្ចឹង​ដែរ​តែ​យ៉ាងណា​ការធ្វើ​អ្វីមួយ​មិនអាច​លោភ លន់​បានទេ ព្រោះ​ភាព​ស៊យ​ក៏មាន តាម​ជាប់​មិន​ទៅណា​ឆ្ងាយ​នៅឡើយ​ដែរ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ងាយ​ទាំង​ប្រទាំង​ប្រទើស​ហើយក៏​ងាយ​កើតរឿង​រាវ​ចម្រូងចម្រាស​ផង​៕

ទីតាំងផ្សាយពាណិជ្ជកម្ម