លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា បាន​ឆ្លើយ តប​ជុំវិញ​ព័ត៌មាន​ដែលថា លោក​អាច​នឹង​ចាក​ចេញពី ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​

330
ចែករម្លែក

លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola) បានបញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​នៅ​ជាមួយ​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី ហើយ​បាន​អះអាងថា លោក​នៅមាន​កិច្ចសន្យា​ជាមួយ​ក្លិប​នេះ​នៅឡើយ​។​
​ ​
លោក ហ្គា​ឌី​អូ​ឡា នៅសល់​កិច្ចសន្យា​រយៈពេល​១៨​ខែ​ទៀត​ក្នុង​កិច្ចសន្យា​របស់លោក ប៉ុន្តែ​មាន ការប៉ាន់ប្រមាណ​ថា លោក​អាច​នឹង​ដើរ​ចេញពី​ក្លិប​ស៊ី​ធី​នៅ​ដំណាច់​រដូវ​កាល​នេះ​។​
​ ​
ស្របពេល​ក្រុម​ស៊ី​ធី​ធើ្វ​មិនសូវ​បានល្អ ក្នុងការ​ការពារ​តំណែង​ជើងឯក​ដោយមាន​គម្លាត​ពី​ក្លិប Liverpool ១៤​ពិន្ទុ មានការ​អះអាង​ផ្សេងៗ​គ្នា​ថា លោក ហ្គា​ឌី​អូ​ឡា អាច​នឹង​ចាកចេញ​មួយឆ្នាំ មុន​ចប់​កិច្ចសន្យា​។​
​ ​
​ប៉ុន្តែ​គ្រូបង្វឹក​ក្លិប​ស៊ី​ធី​រូបនេះ​បាន​ច្រាន​ចោលការ​អះអាងថា មាន​លក្ខខណ្ឌ​ក្នុង​កិច្ចសន្យា​ថ្មី ដែល​បាន​ចុះហត្ថលេខា​កាលពី​ខែឧសភា​ឆ្នាំ​២០១៨ ដែល​អនុញ្ញាត​ឲ្យ​លោក​បញ្ចប់​កិច្ច ព្រមព្រៀង​មុន​មួយឆ្នាំ ប្រសិនបើ​លោក​ចង់​។​
​ ​
លោក ហ្គា​ឌី​អូ​ឡា បាន​និយាយថា “​ទេ​! វា​មិន​ពិត​ទេ​។ ខ្ញុំ​បាន​និយាយ​អំពី​រឿងនេះ​មួយ​សប្តាហ៍ មកហើយ​គឺ​ពី​បំណង​របស់ខ្ញុំ​ចំពោះ​ក្លិប​នេះ​”​។​
​ ​
ថ្លែង​កាលពី​ខែ​មុន លោក ហ្គា​ឌី​អូ​ឡា បាន​លើកឡើងថា លោក​អាច​នឹង​នៅ​ដឹកនាំ​លើសពី​ឆ្នាំ ២០២១​។​
​ ​
លោក ហ្គា​ឌី​អូ​ឡា បាន​និយាយថា “​ខ្ញុំ​ចង់​នៅ​បន្តទៀត​។ ខ្ញុំ​គ្មាន​ហេតុផល​ដែល​ត្រូវ​ចាក ចេញ​ទេ​។ ខ្ញុំ​ពិតជា​ពេញចិត្ត​ការងារ​ជាមួយ​ក្លឹប និង​កីឡាករ ហើយ​ប្រសិនបើ​គ្រប់គ្នា​គិតថា ខ្ញុំ​នឹង​លាលែង​ដោយសារតែ​លទ្ធផល​នេះ គឺ​ដោយសារ​តែមាន​គម្លាត​ពី​ក្រុម Liverpool នោះ គ្រប់គ្នា​មិន​ស្គាល់​ខ្ញុំ​ទេ​”​។​
​ ​
លោក​បន្តថា “​វា​គឺជា​ហេតុផល​មិន​សមស្រប​ដែលថា ខ្ញុំ​មិន​សប្បាយចិត្ត​ឬ​មិន​ពេញចិត្ត​។ ខ្ញុំ​ដឹង​ព័ត៌មាន​ជុំវិញ​ពិភពលោក​។ គ្រប់គ្នា​និយាយថា ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​សម្រាប់​ខ្ញុំ គឺ​ចប់​ហើយ ប៉ុន្តែ​បើ​ពួកគេ​គិតបែបនេះ គឺ​ពួកគេ​មិនទាន់​ស្គាល់​ខ្ញុំ​ច្បាស់​ទេ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola)

ទីតាំងផ្សាយពាណិជ្ជកម្ម