អឹ​ន​ហ្គោ​ឡូ កាន​តេ ចង់​ចាក​ចេញពី​ឆេ​ល​ស៊ី​នៅ​ដំណាច់​រដូវ​កាល​នេះ​

312
ចែករម្លែក

តាម​ព័ត៌មាន​ថា កីឡាករ អឹ​ន​ហ្គោ​ឡូ កាន​តេ (N`Golo Kante) ចង់​ចាក​ចេញពី​ក្លិប​ឆេ​ល​ស៊ី នៅ​ដំណាច់​រដូវ​កាល​នេះ ស្របពេល​ក្លិប បា​សេ​ឡូ​ណា​(Barcelona) ស្ថិតក្នុង​ចំណោម​ក្លឹប មួយចំនួនទៀត ដែល​ចង់បាន​កីឡាករ​រូបនេះ​។​
​ ​
ទោះបីជា​យ៉ាងណា ខ្សែបម្រើ​រូបនេះ​តាមពិត​ចង់​ចូលរួម​ជាមួយ​ក្លិប​រៀល​ម៉ា​ឌ្រី​ត​( Real Madrid) ដែលជា​គូប្រជែង​របស់​ក្លិប Barcelona ទៅវិញ​ទេ ហើយ​រឿងនេះ​ពិតជា​ធ្វើ​ឲ្យ​គ្រូបង្វឹក​ក្លិប Barcelona មិនសូវ​ចាប់អារម្មណ៍​។​
​ ​
តាម​ព័ត៌មាន កាន​តេ ក៏​ចង់​ចូលរួម​ជាមួយ​ក្លិប ជូ​វេន​ទុ​ស​(Juventus )​ឬ​ក្លិប​បៃ​យឺន​មូ​និ​ច​( Bayern Munich) ផងដែរ ខណៈពេលដែល​កីឡាករ​បារាំង​រូបនេះ​ចង់បាន​ការប្រកួតប្រជែង​ថ្មី​នៅក្រៅ ក្របខ័ណ្ឌ​ព្រី​មី​ញ៉េ​លី​ក​។​
​ ​
ប្រាកដ​ណាស់​ក្លិប Barcelona និង​ក្លិប Real Madrid សុទ្ធតែ​សម្បូរ​ដោយ​ខ្សែបម្រើ​ដែលមាន ទេពកោសល្យ​រួចទៅហើយ​។ ក្លិប Real Madrid មាន​កីឡាករ កា​សេ​មី​រ៉ូ (Casemiro) ដែល​លេង ក្នុង​តំណែង​ស្រដៀង​គ្នា​នឹង កាន​តេ ដែរ ប៉ុន្តែ​គេ​ជឿថា កីឡាករ​ឆេ​ល​ស៊ី​រូបនេះ​មាន​ទំនាក់ទំនង ល្អជា​មួយ​លោក ហ្ស៊ី​ណេ​ឌី​ន ហ្ស៊ី​ដាន (Zinedine Zidane) ដែលជា​មិត្ត​រួម​ជាតិ​និង​ជា​គ្រូបង្វឹក របស់​ក្លិប Real Madrid ។​

តាម​ព័ត៌មាន​ថា លោក ហ្ស៊ី​ដាន បាន​សួរ​ក្លឹប​ថា តើ​អាច​ផ្ទេរ កាន​តេ បាន​ឬទេ ប៉ុន្តែ​លោក ផ្ល​រិ​នទី​ណូ ផេ​រ៉េ​ស (Florentino Perez) បាន​បដិសេធ​ដោយសារតែ​ក្លឹប​ត្រូវ​ចំណាយ​ប្រហែល ជា​៨៣,៥​លាន​ផោន​ឯណោះ ដើម្បី​ផ្ទេរ​កីឡាករ​បារាំង​រូបនេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ អឹ​ន​ហ្គោ​ឡូ កាន​តេ (N`Golo Kante)

ទីតាំងផ្សាយពាណិជ្ជកម្ម