រថយន្ត​ឡិ​ច​ស៊ី​ស​និង​រថយន្ត​កាមរី​បា​ឡែ​ន​បុក​គ្នា​ត្រង់ចំណុច​ផ្លូវបែក​ជា​បួន បណ្ដាល​ឲ្យ​រង​ការខូចខាត​យ៉ាងដំណំ​

389
ចែករម្លែក

ដោយ​: ម៉ា​រ៉ា / ភ្នំពេញ​: រថយន្ត​ឡិច​ស៊ី​ស RX៣០០ និង​រថយន្ត​កាមរី​បា​ឡែ​ន​​ពន្លះគ្នា​ត្រង់ចំណុច​ផ្លូវបែក​ជា​បួន បណ្ដាល​ឲ្យ​រង​ការខូចខាត​ទាំងសងខាង​។ ហេតុការណ៍​នេះកើត​នៅវេលា​ម៉ោង​១២​និង​២០​នាទី​រំលង​អ​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៩ តាម​បណ្ដោយ​ផ្លូវ​៤៦៦ ​កែង​ផ្លូវ​៦៣ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។​

​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា រថយន្ត​កាមរី​បា​ឡែ​ន​ពណ៌​ទឹកប្រាក់ ពាក់​ផ្លាកលេខ ភ្នំពេញ 2W 9497 បើកបរ​ដោយ​បុរស​ម្នាក់​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​(​ផ្លូវ​៦៣) បាន​បត់​ឆ្វេង​ឡើងទៅ​​ផ្លូវ​៤៦៦ ក៏មាន​រថយន្ត​ឡិច​ស៊ី​ស RX៣០០ ពណ៌​ស​ពាក់​ផ្លាកលេខ ភ្នំពេញ 2AK 6236 បើកបរ​ដោយ​បុរស​ម្នាក់​ដូចគ្នា​ទិសដៅ​ពី​កើ​តទៅ​លិច​បាន​ជ្រុល​បុក​រថយន្ត​កាមរី​បា​ឡែ​ន​ពេញទំហឹង បណ្ដាល​ឲ្យ​រង​ការខូចខាត​យ៉ាងដំណំ​។ ក្នុង​ហេតុការណ៍​នេះ មិនមាន​អ្នកណា​រងរបួស​នោះទេ​។

​ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ឲ្យ​ម្ចាស់​ភាគី​ទាំងសងខាង​សម្របសម្រួល​គ្នា បន្ទាប់មក​ម្ចាស់​រថយន្ត​ទាំងពីរ​បានសម្រេច​យក​រថយន្ត​ទៅ​ជួសជុល​រៀងៗ​ខ្លួន ដើម្បី​បញ្ចប់រឿង​៕ ល​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម