ជឿ​ទេ​?​ឥទ្ធិពល​ក្លិន​ផោម​របស់​បុរស​ម្នាក់​អាច​សម្លាប់សត្វ​មូស​ក្នុង​រង្វង់​ច្រើន​ម៉ែត្រ​

689
ចែករម្លែក

យើងទាំងអស់គ្នា​សុទ្ធតែ​ដឹង​ហើយ​ថា មូស​ខាំ​អាច​បង្ក​ជំងឺ​ដែល​គំរាមកំហែង​ដល់​អាយុជីវិត ដូចជា​ជំងឺគ្រុនឈាម និង​ជំងឺគ្រុនចាញ់​ជាដើម​។ ដូចនេះ អ្នកខ្លះ​ខំ​លាប​ក្រែ​ម​ដើម្បី​ដេញ​មូស ខ្លះ​បំពក់​ភ្នក់​ដើម្បី​ដេញ​មូស និង​ខ្លះ​ប្រើប្រាស់​ឧបករណ៍ ឬ​ម៉ាស៊ីន​ដេញ​មូស​ដើម្បី​ការពារ​ខ្លួន ពី​មូស​ខាំ​។
​ ​
ទាក់ទិន​នឹង​ប្រធានបទ​មូស​នេះ បុរស​ម្នាក់​បានចេញ​មុខ​អះអាង​គួរឱ្យភ្ញាក់ផ្អើល​កាលពី​ប៉ុន្មាន ថ្ងៃមុន​ថា ផោម​របស់គាត់​ស្អុយ​ណាស់ អាច​សម្លាប់​មូស​បាន​យ៉ាង​មាន​ប្រសិទ្ធ ភាព​ក្នុង​ចម្ងាយ ប្រាំមួយ​ម៉ែត្រ​ជុំវិញ​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​។​
​ ​
បុរស​ដែលមាន​ឈ្មោះថា ចូ រ​វ៉ា​មី​រ៉ា​ម៉ា (Joe Rwamirama) មកពី​ក្រុង​កាម​ប៉ា​ឡា (Kampala) ប្រទេស​អ៊ូ​ហ្គ​ង់​ដា បាន​អះអាងថា ឥទ្ធិពល​នៃ​ក្លិន​ផោម​របស់គាត់​អាច​សម្លាប់​មូស​បាន​ក្នុង ចម្ងាយ​ច្រើន​ម៉ែត្រ​ជុំវិញ ហើយ​គាត់​ថែមទាំង​ត្រូវបាន​គេ​ជួល​ឱ្យ​ផោម​ដេញ​សត្វល្អិត​ទៀតផង​។
​ ​
ទោះជា​យ៉ាងណា ព័ត៌មាន​ដែល​ទើប​ធ្វើ​បច្ចុប្បន្នភាព​ថ្មី​បាន​បញ្ជាក់ថា ការអះអាង​របស់គាត់​គឺ មិន​ពិត​ឡើយ​វា​គ្រាន់តែ​ជា​ព័ត៌មាន​ក្លែងក្លាយ​ប៉ុណ្ណោះ​៕ ប្រែ​សម្រួលៈ​ខុម​

ទីតាំងផ្សាយពាណិជ្ជកម្ម