រចនា​, រុងរឿង​, រាបសា​, ដោះសា​, សារ​, សុក្រឹត​, ស្វយ័ត​, ប្រាក់​, បណ្ដុំ​

579
ចែករម្លែក

​ដោយៈ វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​

​រចនា រៈ​ចៈ​ន៉ា សំ​. បា​. ( ន​. ) ការតាក់តែង​; ការធ្វើ​ឲ្យ​វិចិត្រ​ផ្សេងៗ​; ការរៀប​រៀង​ឲ្យ​ត្រូវ របៀប​បែបយ៉ាង​; ការ​តែងសេចក្ដី​ឲ្យ​ចុះ​របៀប​; … ។ ខ្មែរ​ប្រើពាក្យ​នេះ​ជា កិ​. ក៏បាន : រចនា​ឲ្យ ល្អ​ប្លែក ។ ប្រើ​ជា គុ​. ក៏បាន : ការ​រចនា​, ក្បាច់រចនា ។ សាលា​រចនា​សាលា​ដែលមាន​ពួក​គ្រូ បង្រៀន​ខាង​ការ​រចនា​ផ្សេងៗ (​ឈ្មោះ​សាលារៀន​មួយ​នៅ​ក្រុងភ្នំពេញ ក្នុង​សម័យមុន​, សម័យ​តម​ក​ហៅ សាលា​វិចិត្រសិល្ប​) ។

​រុងរឿង ស​. ល​. ( គុ​. ) ភ្លឺ​ត្រចះ​, ត្រចង់​, ស្រស់ប៉ប្រៃ​; ឆើត​, ឆើតឆាយ​; ល្អ​ប្រព្រៃ​; ថ្កុំថ្កើង​, ថ្កើងថ្កាន​, ប្រសើរ​, ថ្លៃថ្លា : ក្រុង​រុងរឿង​, ភ្លឺ​រុងរឿង​, ថ្កើង​រុងរឿង​។ ប្រើ​ជា កិ​. ក៏បាន “​ចេញ អាការ​ភ្លឺ​ត្រចះ​,…” ។

​រាបសា ( គុ​. ) ដែល​មិន​ប្លែក​ពី​គេ​, យ៉ាង​អ​ណ្ដា​ល​, សាមញ្ញ : មនុស្ស​រាបសា​, សម្ដី​រាបសា​, របស់​រាបសា ។

​ដោះសា ( កិ​. ) រ៉ាយរ៉ាប់​, រៀបរាប់​, បូរបាច់​, សា​ដំណើរ​, សាទុក្ខ​, សាទោស : វា​បានមក​ដោះ សា​រួចហើយ​, និយាយ​ដោះសា ។

​សារ សា សំ​. បា​. ( ន​. ) (​សារ​) ខ្លឹម​; សេចក្ដី​ខ្ជាប់ខ្ជួន​, មាំមួន​, រឹងប៉ឹង​; ការសំខាន់​, របស់ សំខាន់​; គោល​, គោល​ចារឹក​, ហ្ល័កឋាន​; កម្លាំង​; អំណាច​, សេចក្ដី​អង់អាច​, សេចក្ដីក្លាហាន​; សំណាង​, បុណ្យ​ភ័ព្វ​; តម្លៃ​, ទ្រព្យ​, សម្បត្តិ​; របស់​សុទ្ធ​; សេចក្ដី​ពិត​; ប្រយោជន៍​, ផលប្រយោជន៍​; ធាតុសុទ្ធ​ឬ​ធាតុ​ផ្សំ​ណាមួយ​; សំបុត្រ​, ចុ​ត​ហ្មាយ​; ពាក្យ​សង្ខេប​, សេចក្ដី​បំ​ប្រួញ​;… ។ គុ​. រឹង​, រ៉ឹង​ប៉ឹង​, ខ្ជាប់ខ្ជួន​, មាំមួន​; ខ្លាំង​, ដែលមាន​កម្លាំង​; ដែល​ក្លាហាន​, អង់អាច​, អាច​ហាន​; ដែល​ពិត​, ប្រាកដ​; មានតម្លៃ​; ថ្លៃ​, ថ្លៃថ្លា​, ប្រសើរ​, ខ្ពង់ខ្ពស់​; សំខាន់​; គ្រប់​, គ្រប់សព្វ​;… ។ ខ្លឹមសារ ខ្លឹម​រឹង​, ខ្លឹម​សំខាន់​; ប្រយោជន៍​ថ្លៃថ្លា ។ មាន​សារ​មកដល់ មាន​សំបុត្រ​មកដល់ (​សម័យ​ឥឡូវ​មិន សូវ​មានប្រើ​) ។​

​សុក្រឹត សំ​.; បា​. ( គុ​. ) (​សុ​ក្ឫ​ត​; សុកត​) ដែល​គេ​ធ្វើ​ហើយដោយ​ល្អ​, ដែល​ល្អឥតខ្ចោះ​, ឥត​ទាស់ភ្នែក : វត្ថុ​សុក្រឹត ។ សុក្រឹតភាព (–​តៈ​–) ភាព​នៃ​វត្ថុ​ដែល​គេ​ធ្វើ​ហើយដោយ​ប្រពៃ​, ភាពល្អ​ឥតខ្ចោះ​, ការដែល​ធ្វើ​ហើយ​ស្រេច​យ៉ាង​ល្អ​បំផុត​ឥតមាន​អ្នកណា​កែខៃ​ឲ្យ​ល្អ​ជាង​ទៀត បាន : ប្រកបដោយ​សុក្រឹតភាព ។

​ស្វយ័ត ស្វៈ​យ៉ា​ត់ ឬ ស្វៃ​– សំ​. ( គុ​. ) (< ស្វ + យ​ត > ស្វ​យ​ត​) ដែល​ប្រកប ដោយ​ស្វ័យភាព​, ដែលមាន​សេរីភាព​ចាត់ចែង​កិច្ចការ​គ្រប់យ៉ាង ដោយ​ច្បាប់​របស់ខ្លួន : រដ្ឋ​ស្វយ័ត​, ថវិកា​ថ្វ​យ័​ត ។

​ប្រាក់ ( ន​. ) រ៉ែ ឬ​រតនវត្ថុ​មួយ​ប្រភេទ​មាន​សម្បុរ​-​ស សាច់​រឹង​មានតម្លៃ​រង​បន្ទាប់ពី​មាស​មក​, ជា​របស់​សម្រាប់​ចាយ​និង​ប្រកប​ការ​បាន​ច្រើនយ៉ាង​… : ប្រាក់​មួយ​រៀល​, ប្រាក់ដួង​, ប្រាក់ណែន​, ប្រាក់សុទ្ធ ។ ប្រអប់ប្រាក់ ផ្តិលប្រាក់ ប្រអប់​, ផ្តិល​ដែល​ធ្វើ​ដោយ​ប្រាក់ ។ ក្រដាស​ដែល​ចេញ ឲ្យ​ប្រើ សម្រាប់​ចាយ​ជា​ជំនួស​ប្រាក់ ក៏​ហៅថា ប្រាក់ ដែរ : ប្រាក់​មួយ​រៀល​, ប្រាក់​ប្រាំ​រៀល (​គួរ​ហៅ ធនបត្រ ឬ ហិរញ្ញបត្រ វិញ​) ។​ល​។

​បណ្ដុំ ព​. ថ​. ( ន​. ) ការ​ផ្ដុំ​; អ្វីៗ​ដែល​គេ​ធ្វើ​ឲ្យ​ជា​ដុំ : ដាក់​កុំ​ឲ្យ​ច្រឡំ​បណ្ដុំ​ត្រូវដាក់​ដោយឡែកៗ ពីគ្នា ៕ ដកស្រង់ៈ សម្បត្តិ​កញ្ញា​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ