​គណៈប្រតិភូ គ្រូបង្វឹក និង​អត្ត​ព​លិ​ក​ប៉េតង់ ១៨​នាក់ ចូលរួម​ជើងឯក​អាស៊ី លើក​ទី​៣ នៅ​វៀតណាម​

473
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
ក្រោយពី​បញ្ចប់​បេសកកម្ម ព្រឹត្តិការណ៍​ក​ការប្រកួត​កីឡា​ស៊ី​ហ្គេម ២០១៩ ( SEA GAMES 2019 ) លើក​ទី​៣០ នៅ​ទីក្រុង​ក្លារ​គ៍ Clark ប្រទេស​ហ្វីលីពីន សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា នឹង​បញ្ជូន​គណៈប្រតិភូ គ្រូបង្វឹក កីឡាករ​-​កីឡាការិនី ចំនួន ១៨ នាក់ ចូលរួម​ការប្រកួត​កីឡា​ប៉េតង់ ជ្រើសរើស​ជើងឯក​អាស៊ី លើក​ទី​៣ នៅ​ប្រទេស​វៀតណាម​។​

​លោក សូ​ម៉ៃ សុខ​គា អគ្គលេខាធិការ សហព័ន្ធ​កីឡា បាន​ប្រាប់​ឲ្យ​ដឹងថា សហព័ន្ធ នឹង​បញ្ជូន​គណៈប្រតិភូ គ្រូបង្វឹក កីឡាករ​-​កីឡាការិនី ចំនួន ១៨ នាក់ ចូលរួម​ការប្រកួត ដែល​ប្រព្រឹត្ត ចាប់​ថ្ងៃទី ១៧ ដល់​ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ​២០១៩ ក្នុងនោះ គណៈប្រតិភូ​មួយរូប គ្រូបង្វឹក ៣​នាក់ កីឡាករ ៥​នាក់ កីឡាការិនី ៥​នាក់ និង​យុវជន ៤​នាក់ ។ ការប្រកួត​ជើងឯក​អាស៊ី មាន ៨ វិញ្ញាសា រួមមាន វិញ្ញាសា​វាយយក​ពិន្ទុ​បុរស​នារី និង​យុវជន វិញ្ញាសា​វាយ ៣​ទល់​៣​នាក់ បុរស​នារី និង​យុវជន វិញ្ញាសា​ចម្រុះ​វាយ ៣​ទល់​៣​នាក់ បុរស​២​នាក់ និង​នារី​១​នាក់ និង​បុរស​១​នាក់ និង​នារី​២​នាក់​។​

​លោក​បាន​បន្តថា កីឡាករ ៥ រូប រួមមាន កីឡាករ សុខ ចាន់​មាន កីឡាករ ញ៉ែម បូរ៉ា កីឡាករ ថោង ឈឿង កីឡាករ យ៉ា ចាន់​ដា​រ៉ា​រិ​ទ្ធ និង​កីឡាករ យឹម សុភ​ក្រ ប្រកួត​លើ​វិញ្ញាសា​វាយយក​ពិន្ទុ​បុរស វិញ្ញាសា​វាយ ៣​ទល់​៣​នាក់​បុរស វិញ្ញាសា​ចម្រុះ​វាយ​៣​ទល់​៣​នាក់ បុរស​២​នាក់ ចំពោះ​កីឡាការិនី ៥​នាក់ ក្នុងនោះ កីឡាការិនី កែ ឡេង កីឡាការិនី អ៊ុក ស្រីមុំ កីឡាការិនី អ៊ុក ស្រី​យ៉ា កីឡាការិនី ស្រ៊ាង សូ​រ៉ា​ឃីម និង​កីឡាការិនី វង់ ចន្ថា ប្រកួត​លើ​វិញ្ញាសា វាយយក​ពិន្ទុ​នារី វិញ្ញាសា​វាយ ៣​ទល់​៣​នាក់​នារី វិញ្ញាសា​ចម្រុះ​វាយ ៣​ទល់​៣​នាក់​បុរស​១​នាក់ និង​នារី​២​នាក់​។ ចំណែក​យុវជន មាន ៤​នាក់ គឺ​កីឡាករ ភាព សុរ៉ា​ឃឹម កីឡាករ កុយ ភក្ត្រា កីឡាករ ទីវ រដ្ឋា និង​កីឡាករ ជា ហេង​ឧ​ត្ត​មរ​ស្មី ប្រកួត​លើ​វាយយក​ពិន្ទុ​យុវជន វិញ្ញាសា​វាយ ៣​ទល់​៣​នាក់ យុវជន​៕​v

ទីតាំងផ្សាយពាណិជ្ជកម្ម