​ប្រកាស​ពី​កាលបរិច្ឆេទ ប្រកួត​ហែល​ទឹក ពានរង្វាន់​តេ​ជោ​សែន លើក​ទី​៥

412
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា​
​ភ្នំពេញ​៖
សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក បានប្រកាស​ពី​កាលបរិច្ឆេទ នៃ​ការប្រកួត​ហែល​ទឹក ដណ្ដើម​ពានរង្វាន់​តេ​ជោ​សែន លើក​ទី​៥ សម្រាប់​ឆ្នាំ​២០១៩ ជា​ផ្លូវការ​ហើយ ។​

​លោក ហែម គី​រី អគ្គលេខាធិការ សហព័ន្ធ​ខ្មែ​កីឡាហែលទឹក បាន​ប្រាប់​ឲ្យ​ដឹងថា ការប្រកួត នឹងធ្វើ​នៅ​មជ្ឈមណ្ឌល កីឡាហែលទឹក​តេ​ជោ សែន នា​ខេត្តកំពង់ចាម ចាប់ពី​ថ្ងៃទី​២០ ដល់ ២៣ ធ្នូ ។ ការប្រកួត​នេះ សម្រាប់​កីឡាករ ត្រូវមាន​អាយុ ចាប់ពី ១២ ឆ្នាំ​ឡើង ចំពោះ​កីឡាការិនី ត្រូវមាន​អាយុ ចាប់ពី ១០ ឆ្នាំ​ឡើង ។ ក្រៅពីនេះ ក៏មាន​ការប្រកួត សម្រាប់​ជនពិការ និង​ការប្រកួត​បាល់​ទឹក (Water Polo) ទៀតផង ។

ទិដ្ឋភាព​ប្រកួត​កន្លងមក​

សូមបញ្ជាក់ថា សម្រាប់​ការប្រកួត​បាល់​ទឹក មានតែ ២ ក្រុម​ប៉ុណ្ណោះ ដែលជា​ការប្រកួត រវាង​ក្រុម​រាជធានី​ភ្នំពេញ ជាមួយ​ក្រុម​ខេត្តកំពង់ចាម ។​

​ការប្រកួត​នេះ គឺជា​ការ​ផ្ដល់ឱកាស ដល់​អ្នក​ហែល​ទឹក​វ័យក្មេង ដើម្បីរ​កជើង​ខ្លាំង​វ័យក្មេង សម្រាប់​ត្រៀម​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ ។​

​ចំពោះ​វិញ្ញាសា ដែល​ដាក់​ឲ្យ​ប្រកួត គឺ​បុរស​មាន ១២​វិញ្ញាសា និង នារី​១២ វិញ្ញាសា ។ វិញ្ញាសា​ទាំងនោះ មាន​ហែល ៥០ ម៉ែត្រ របៀប​សេរី​បុរស និង នារី ។ ហែល ១០០ ម៉ែត្រ របៀប​សេរី​បុរស នារី ហែល ២០០ ម៉ែត្រ របៀប​សេរី​បុរស នារី ។ ហែល ៥០​ម៉ែត្រ របៀប​កង្កែប​បុរស នារី ហែល ១០០​ម៉ែត្រ របៀប​កង្កែប​បុរស នារី ហែល ២០០ ម៉ែត្រ របៀប​កង្កែប​បុរស នារី ។​

ទិដ្ឋភាព​ប្រកួត​កន្លងមក​

​ហែល​៥០​ម៉ែត្រ របៀប​ផ្ងារ​បុរស នារី ហែល​១០០​ម៉ែត្រ របៀប​ផ្ងារ​បុរស នារី ហែល​មេអំបៅ ៥០​ម៉ែត្រ បុរស នារី ហែល​មេអំបៅ ១០០ ម៉ែត្រ បុរស នារី​។ ហែល ២០០ ម៉ែត្រ ៤ របៀប​ឯកត្តជន​បុរស នារី និង​ហែល​បណ្ដាក់ ១០០ ម៉ែត្រ ៤ ដង ដោយ​សេរី​បុរស នារី ។​

​ចំពោះ​ជនពិការ​វិញ មាន​វិញ្ញាសា​ហែល ៥០ ម៉ែត្រ របៀប​សេរី និង របៀប​កង្កែប និង វិញ្ញាសា​ហែល ចម្ងាយ ១០០ ម៉ែត្រ របៀប​សេរី ៕v

ទីតាំងផ្សាយពាណិជ្ជកម្ម