រុស្ស៊ី​និង​ឥណ្ឌា បង្ហាញ​សព្វាវុធ​នៅ​សមយុទ្ធ​ឥណ្ឌា​ឆ្នាំ​២០១៩

495
ចែករម្លែក

​ទាហាន​រុស្ស៊ី​និង​ឥណ្ឌា បានបង្ហាញ​សព្វាវុធ​ផ្សេងៗ​នៅ​សមយុទ្ធ​ឥណ្ឌា​ឆ្នាំ​២០១៩ នៅក្នុង​រដ្ឋ​អ៊ុត​តា ដ្រា​ដែស ។​

​អ្នកនាំពាក្យ​កង​នាវា​ប៉ាស៊ីហ្វិក​រុស្ស៊ី លោក​នី​កូឡាយ វ៉ូស​ក្រេសេ​ន​ស្គី បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​១៧​ធ្នូ​ថា «​នៅ​មូលដ្ឋាន​ហ្វឹកហាត់​បាប៊ីន​របស់​ឥណ្ឌា ក្នុង​រដ្ឋ​អ៊ុត​តា ដ្រា​ដែស ទាហាន​រុស្ស៊ី​និង​ឥណ្ឌា​បាន​ធ្វើ​ការបង្ហាញ​សព្វាវុធ ដែល​កងឯកភាព​ទ័ព​នៃ​ប្រទេស​ទាំង​ពីរ​ប្រើ​»​។​

​សរុប សព្វាវុធ​៣០​ប្រភេទ​ផ្សេងៗ​គ្នា ត្រូវបាន​នាំ​មក​បង្ហាញ រួម​មាន​កាំភ្លើង​AK​ម៉ូ​ដែល​ផ្សេងៗ​គ្នា កាំភ្លើង​បាញ់​ស៊ី​ប កាំភ្លើង​បាញ់​ចេញ​អណ្តាតភ្លើង កាំភ្លើង​បញ្ចេញ​សម្លេង​តិច ​កាំបិត​ហោះ​និង​ប្រព័ន្ធ​កាំជ្រួច​ប្រឆាំង​រថក្រោះ​។​

​មុននេះ នាវា​មកពី​កង​នាវា​បាល់​ទិក​រុស្ស៊ី​និង​កង​នាវា​ឥណ្ឌា​ក្នុង​ក្រប​ខណ្ឌ​សមយុទ្ធ​អន្តរជាតិ​ឥណ្ឌា​ឆ្នាំ​២០១៩​ដំណាក់កាល​កម្លាំង​ជើង​ទឹក​បាន​ធ្វើ​ការហ្វឹកហាត់​រួមគ្នា​នៅ​ក្នុង​​មហាសមុទ្រ​ឥណ្ឌា​។​

​សមយុទ្ធ​រួមគ្នា​នេះ ត្រូវធ្វើ​នៅ​៣​រដ្ឋ​របស់​ឥណ្ឌា​នៅ​ខែ​នេះ ដោយ​មាន​ការចូលរួម​ពី​ទាហាន​រុស្ស៊ី​៧០០​នាក់ ក្នុង​ការហ្វឹកហាត់​យោធា​រួមគ្នា​ដែល​នឹង​បញ្ចប់​នឹង​ថ្ងៃ​២១​ធ្នូ​។​

​បើ​តាម​មេបញ្ជាការ​កងទ័ព​ឥណ្ឌា លោក​ឧត្តមសេនីយ៍ឯក ដា​ពី​ន​ដឺ ស៊ី​ង អា​ហ៊ូ​ចា សមយុទ្ធ​នេះ​មានបំណង​ពង្រឹង​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ ដោយសារ​«​រុស្ស៊ី​ជា​មិត្ត​យូរ​ដែល​មាន​​ភស្តុតាង​បញ្ជាក់​របស់​យើង​។​នេះ​ជា​លើកដំបូង​ដែល​កងកម្លាំង​ទាំង​៣​របស់​ឥណ្ឌា ធ្វើ​នៅ​លើ​ទឹកដី​ឥណ្ឌា​ក្នុង​ព្រឹត្តិការណ៍​តែមួយ​។​សមយុទ្ធ​ដូច្នេះ​ត្រូវបាន​រៀបចំ​ធ្វើ​ដំបូង​នៅ​រុស្ស៊ី​​កាលពី​ឆ្នាំ​២០១៧​។​វា​ចូល​រួមចំណែក​រក្សា​សន្តិភាព និង​ត្រៀម​សមត្ថភាព​ចូលរួម​នៅក្នុង​ប្រតិបត្តិ​ការថែរក្សា​សន្តិភាព​នៅ​ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ​»៕​ដោយ​៖​វាសនា​

ទីតាំងផ្សាយពាណិជ្ជកម្ម