សាខាកាកបាទក្រហមខេត្តចុះសួរ​សុខទុក្ខនិង ផ្តល់អំណោយមនុស្ស​ធម៌ដល់ជនរង គ្រោះបើកត្រាក់ទ័រ​ជាន់មីនតោន នៅស្រុកភ្នំព្រឹក

266
ចែករម្លែក

ដោយៈគ្រញូង/បាត់ដំបង ៖ នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ លោកបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មា ធិការ សាខា កាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានចាត់តាំងលោកកង ប៊ន អនុប្រធា នប្រចាំការសាខាចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជាស្បៀងអាហារ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួនជូនលោកគ្រី ប្រុស អាយុ
២៩ឆ្នាំដែលកំពុងសម្រាកព្យាបាលរបួសនៅក្នុងមន្ទីរពេទ្យយីហោគង់វង្សក្រុងបាត់ដំបង ដោយសាររងគ្រោះថ្នាក់ដោយបើកត្រាក់ទ័រភ្ជួរដីចម្ការជាន់ចំមីនតោនបណ្តាលឱ្យរបួសធ្ងន់(មីនតោននេះបន្សល់ពីសម័យសង្គ្រាម)។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចហេងដាន ស្ថិតក្នុងភូមិហុងទឹក ឃុំបារាំងធ្លាក់ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានបុរសម្នាក់បានបើកត្រាក់ទ័រភ្ជួរដីធ្វើចម្ការស្រាប់តែជាន់ចំមីនតោនដែលកប៉ក្នុងដីតាំងពីសម័យសង្គ្រាមផ្ទៃក្នុងបណ្តាលឱ្យផ្ទុះកក្រើកដីរបួសតៃកុងម្នាក់និងខូចខាតត្រាក់ទ័រផងដែរ។

ក្នុងឱកាសនោះលោក កង ប៊នបានពាំនាំប្រសាសន៍របស់លោកបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មា ធិការ សាខាជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនផ្តាំផ្ញើការសួរសុខទុក្ខនិងក្តីអាណិតអាសូរ ចំពោះជនរងគ្រោះតាមរយៈឪពុកម្ដាយ និងសូមកុំឱ្យបាក់ទឹកចិត្ត ហើយត្រូវខិតខំថែរក្សាសុខភាពដោយអនុវត្តតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ។

លោកអនុប្រធានប្រចាំការក៍បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សាសន្ដិភាព ព្រោះសង្គ្រាមបានបំផ្លាញអ្វីៗគ្រប់យ៉ាង ព្រមទាំងជីវិតមនុស្សដូចករណីផ្ទុះមីនតោននេះជាដើម។

ដោយឡែកលោក គ្រីន ប្រុសបានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា ដែលមានក្តីមេត្តាករុណា ចំពោះ អ្នកដែលជួបទុក្ខលំបាកដោយគ្មានការរើសអើងអ្វីឡើយ។

លោកកង ប៊នបានបញ្ជាក់ថាសម្ភារៈផ្តល់ជូនរួមមាន៖ទឹកបរិសុទ្ធវីឃែរ៥កេស ទឹកដោះ
គោឆៅ២យួរនិងថវិកាមួយចំនួនផងដែរ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម