យុវជន២ក្រុមដេញកាប់គ្នា សមត្ថ​កិច្ចឃាត់ខ្លួន៣នាក់យកទៅសាក​សួរ

348
ចែករម្លែក

ដោយៈចាន់តូ/ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលចោមចៅទី១ ឃាត់ក្មេងទំនើងដេញកាប់ គ្នា បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់យកទៅសាកសួរ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៤នឹង ១០នាទីយប់ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងសួនឧស្សាហកម្ម កាណាឌីយ៉ា ភូមិ ត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យ៣នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំខាងលើ ដោយមិនទាន់ស្គាល់ ឈ្មោះនៅឡើយមានដាវចំនួន១ដេីម នឹងដំបងទីបចំនួន១។

ក្រោយពេលកេីតហេតុ សមត្ថកិច្ចនគរបាលបានធ្វើកិច្ចសន្យាណែនាំអប់រំឲ្យអាណាព្យាបាលមកធានា នឹងឲ្យត្រឡប់ទៅផ្ទះវិញភ្លាមៗផងដែរ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម