លោកកឹម សុខា ប្រកាសត្រៀមខ្លួន​ចូលរួមក្នុងការផ្សះផ្សាជាតិ បង្រួប​បង្រួមជាតិ

365
ចែករម្លែក

ដោយៈមុនីរ័ត្ន/ភ្នំពេញ ៖ លោកកឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ បានជួបពិភាក្សាជាមួយលោក Taha Macpherson ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃ ប្រទេសញ៉ូហ្ស៊ាឡែន (New Zealand) ប្រចាំរាជាណាចក្រថៃឡង់ដ៏ ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតលាវ កាលពីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ នៅគេហដ្ឋានលោកកឹម សុខា នៅក្នុងខណ្ឌទួលគោក។

លោកមុត ចន្ថា នាយកខុទ្ទកាល័យលោកកឹម សុខា បានថ្លែងប្រាប់អ្នកកាសែតបន្ទាប់ពីជំនួបចប់ថា ឯកអគ្គរាជទូតប្រទេសញ៉ូហ្ស៊ាឡែន បានបញ្ជាក់ថា លោកបន្តតាមដានចំពោះករណីលោកកឹម សុខា និងបន្តជួយដំណើរការប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា និថធានាដល់សិទ្ធិប្រជាពលរដ្ឋ និងសិទ្ធិនយោបាយ ជួយដល់សង្គមស៊ីវិល។

លោកបន្តថា “ឯកឧត្ត កឹម សុខា បញ្ជាក់ជំហរថា លោកត្រៀមខ្លួនជានិច្ចដើម្បីចូលរួមនៅក្នុងដំណើរការផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ នៅក្នុងប្រទេសកម្ពុជា នៅក្នុងលក្ខខណ្ឌមួយដែលលោកមានសេរីភាពពេញលេញខាងនយោបាយឡើងវិញ”។ លោកបន្តថា

លោកកឹម សុខា គឺជាអ្នកនយោបាយដែលគោរពប្រតិបត្តិច្បាប់ និងគោលការណ៍​អហិង្សា។ ហើយលោកកឹម សុខា បានបញ្ជាក់ថា ទំនាក់ទំនងអន្តរជាតិរបស់លោក គឺដើម្បីផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋ ហើយលោកតែងតែបម្រើការារជានិច្ច៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម