ពិធីបើកវេទិកាពិគ្រោះយោបល់ស្ដីពី​ការងារ កសាងកម្មវិធីវិនិយោគបីឆ្នាំ​រំកិល២០២០ ២០២២

357
ចែករម្លែក

ដោយ:សុខសុភ័ណ្ឌ/កំពង់ស្ពឺ ៖ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩នេះក្នុងសាលប្រជុំសាលាខេត្តបានប្រារព្ធពិធីបើកវេទិកាពិគ្រោះយោបល់ស្តីពីការងារកសាងកម្មវិធីវិនិយោគបីរំកិល២០២០ ២០២២ ដែលមានលោក ជៀស ឌីម សមាជិកក្រុមព្រឹក្សាខេត្តនិងលោក កង វណ្ណារ៉ូ អភិបាលរងខេត្តអញ្ជើញជាអធិបតី រួមទាំង មន្ទីរអង្គភាពពាក់ព័ន្ធ ជុំវិញខេត្ត និង លោក លោកស្រីតំណាងឱ្យ អង្គការសង្គមស៊ីវិល ប្រមាណ១៣៥នាក់។

លោក កង វណ្ណារ៉ូ បានមានប្រសាសន៍នៅក្នុងពិធីបើកវេទិកាពិគ្រោះយោបល់នេះថាលោក សូមឲ្យលោក លោកស្រី ដែលជាតំណាងមន្ទីរ អង្គភាពជំនាញ អង្គការសង្គមស៊ីវិលជាតិ អន្តរជាតិ និងវិស័យឯកជន ចូលរួមបញ្ចេញមតិ និងផ្ដល់យោបល់ ដើម្បីឲ្យកម្មវិធីវិនិយោគបីឆ្នាំរំកិលឆ្នាំ ២០២០ ២០២២ មានលក្ខណៈសង្គតភាព និងប្រសិទ្ធភាព នៅក្នុងកម្មវិធីសិក្ខាសាលាសមាហរណកម្មគម្រោង ក្រុង ស្រុក និងឃុំ សង្កាត់ នៅថ្នាក់ក្រុង ស្រុក ឲ្យបានគ្រប់ៗគ្នា។ បណ្ដាអង្គការជាតិ អន្តរជាតិ និងវិស័យឯកជនចូលរួមគាំទ្រគម្រោង ក្រុង ស្រុក និងឃុំ សង្កាត់ ឲ្យបានច្រើន។

លោកបានបន្តថា មន្ទីរជំនាញ និងស្ថាប័នពាក់ព័ន្ធនានា ដែលបានលើកគម្រោងនៅក្នុងតារាង ២.២ គម្រោងវិនិយោគកំពុងដំណើរការ និងតារាង ២.៣ គម្រោងវិនិយោគដែលបានសន្យាគាំទ្រគម្រោង ពីក្រសួង ស្ថាប័ន របស់ខ្លួនផ្នែកផែនការសកម្មភាព។

ចំពោះមន្ទីរជំនាញ អង្គការជាតិ អន្តរជាតិ និងវិស័យឯកជនទាំងអស់ ដែលបានគាំទ្រគម្រោងក្រុង ស្រុក ឃុំ សង្កាត់ នៅក្នុងសិក្ខាសាលាសមាហរណកម្ម ថ្នាក់ក្រុង ស្រុក មេត្តាចូលចុះអនុវត្តគម្រោងទាំងអស់របស់ខ្លួន ទៅតាមកិច្ចព្រមព្រៀងបណ្ដោះអាសន្ន ដែលបានគាំទ្រនៅក្នុងពេលសិក្ខាសាលាសមាហរណកម្ម។ហើយសូមឱ្យលោក លោកស្រី តំណាងមន្ទីរ អង្គភាព ឬអង្គការសង្គមស៊ីវិលចូលរួមសហការផ្ដល់របាយការណ៍ ស្ដីពីវឌ្ឍនភាព នៃការអនុវត្តកិច្ចព្រមព្រៀងបណ្ដោះអាសន្នមកមន្ទីរផែនការ និងទីចាត់ការផែនការវិនិយោគ ដើម្បីធ្វើការបូកសរុបរបាយការណ៍ជូនថ្នាក់ដឹកនាំ និងបញ្ជូនទៅក្រសួងផែនការផងដែរ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម