រថយន្តម៉ាក Hyundai ដឹកម៉ាសុីន​ច្រូតស្រូវ បុកជាមួយគោយន្តកន្រ្តៃ​​បោកស្រូវ ហើយជ្រុលបុកបន្តរថយន្ត​ ដឹកទំនិញធុនធំ របួសធ្ងន់៣នាក់​នៅ ស្រុកជីក្រែង

333
ចែករម្លែក

ដោយ:គូលែន/សៀមរាប ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាង រថយន្តម៉ាក Hyundai ពណ៌ស ដឹកម៉ាសុីនច្រូតស្រូវ បុកជាមួយគោយន្តកន្រ្តៃបោកស្រូវ ពណ៌ខៀវ រួចបន្តទៅបុកជាមួយរថយន្ត ដឹកទំនិញធុនធំ ម៉ាក Hyundai មួយគ្រឿងទៀត បណ្តាលអោយម្ចាស់រថយន្តទាំង៣គ្រឿង រងរបួសធ្ងន់ទាំងអស់គ្នា ហើយបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ហេតុការណ៍ឡ្រោះថ្នាក់ចរាចរណ៍បុកបន្តគ្នានេះ បានកើតឡើងនៅវេលាម៉ោង០៤ និង៤០ នាទី ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩នេះ ស្ថិតនៅផ្លូវជាតិលេខ ៦ ក្នុងភូមិកំពង់ក្តី១ ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប ។

លោក វរសេនីយ៍ឯក សុខ សុទ្ធាវុធ អធិការនគរបាលស្រុកជីក្រែង បាននិយាយថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺបង្ករឡើងដោយ រថយន្តម៉ាក Hyundai ពណ៌ស ដឹកម៉ាសុីនច្រូតស្រូវ ដែលអ្នកបើកបរមិនស្គាល់់អត្តសញ្ញាណ ដោយបើកបរពី ទិសលិចទៅទិសកើត ក្នុងល្បឿនយ៉ាងលឿន។លុះមកដល់ចំណុចកើតហេតុរថយន្តខាងលើ បានបុកជាមួយបុកគោយន្តកន្រ្តៃបោកស្រូវពណ៌ខៀវ ដែលអ្នកបើកបរមិនស្គាល់់អត្តសញ្ញាណដូចគ្នា ។

លោកបានបន្តថា ក្រោយពីបុកជាមួយគោយន្តកន្រ្តៃបោកស្រូវរួចមក រថយន្តបង្ករខាងលើ បានជ្រុលមកបុកជាមួយ រថយន្ត ដឹកទំនិញធុនធំ ម៉ាក Hyundai មួយគ្រឿងទៀត ដែលបើកបរ ដោយឈ្មេាះ ប៉ាន់ ចាន់ដារ៉ា ភេទប្រុស អាយុ២៩ឆ្នាំ ទីលំនៅភូមិត្របែក ឃុំដំដែក ស្រុកសូទ្រនិគមន៍ ខេត្តសៀមរាប ដែលបើកបរទិសដៅពីទិសកើតទៅទិសលិច បណ្តាលអោយអ្នករថយន្តបង្ករ ក៏ដូចជាអ្នកបើកគោយន្តកន្រ្តៃ និងអ្នកបើករថយន្តដឹកទំនិញ រងរបួសធ្ងន់ដូចៗគ្នា ។

លោកអធិការបានបន្តទៀតថា ក្រោយពី ក្រោយពេលកើតហេតុ កំលាំងជំនាញបានចុះដល់កន្លែងកើតហេតុដើម្បីសង្គ្រោះ ជនរងគ្រោះបញ្ជូន ទៅមន្ទីរពេទ្យ និងយកវត្ថុតាងពាក់ព័ន្ធមករក្សាទុក ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕B/

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ