ប្រជាពលរដ្ឋលើកគ្នាទៅចាប់ដីរដ្ឋ​និងដីឯកជននៅស្រុកស្វាយចេក ​រដ្ឋបាលខេត្តស្រុកនិងព្រៃឈើបាន​បញ្ជូនមន្ត្រីចុះពិនិត្យបន្ទាន់

510
ចែករម្លែក

ដោយ:ភ្នំស្វាយ/បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋរាប់រយពាន់នាក់ត្រូវមេខ្យល់បំផុសបានលើកគ្នាពេញបន្ទុកទៅចាប់ដីទ្រព្យសម្បត្តិរដ្ឋនិងដីកម្មសិទ្ធិឯកជននៅឃុំស្លក្រាម និងឃុំតាបែន ស្រុកស្វាយចេក។

នាថ្ងៃិទី១៥-១៦ខែធ្នូឆ្នាំ២០១៩ គណៈបញ្ជាការការរដ្ឋបាលខេត្តបន្ទាយមានជ័យបានបញ្ជូន​​​​​​​​​​​​លោកឈុន ប៊ុនថា នាយកទីចាត់ការអន្តរវិស័យសាលាខេត្ត លោកផា ផល្លី នាយខ័ណ្ឌរដ្ឋបាលព្រៃឈើបន្ទាយមានជ័យ លោក សារ៉ាយ ពេទ្យ អភិបាលស្តីទីស្រុកស្វាយចេកនិងមន្ត្រីអាអាជ្ញាធរ សមត្ថកិច្ចកងកម្លាំងចុះពិនិត្យជាក់ស្តែង ស្រាវជ្រាវបន្ទាន់ដើម្បីរាយការណ៍ ហើយត្រៀមចេញអនុវត្តវិធានការ។

យោងប្រវត្តិនិងការផ្តល់សម្ភាសន៍ជាមួយកាសែតរស្មីកម្ពូចាជាក់ស្តែង ពលរដ្ឋស្លៀកពាក់សុីវិល និងស្លៀកពាក់ដូចកងទ័ពខ្លះទាំងនោះ ប្រាប់ថា ពួកគាត់មកពីច្រើនប្រភព ច្រើនក្រុមមានមគពីខេត្តកំពត កំពង់ធំ សៀមរាប ប៉ៃលិន បាត់ដំបងនិងពីខេត្តបន្ទាយមានជ័យ រួមទាំងនៅឃុំសឹង្ហស្រុកអូរជ្រៅ មកពីក្រុងសិរីសោភ័ណ មកពីឃុំនានាក្នុងស្រុកស្វាយចេក។

ពួកគេបានមកតាមបំផុសឲ្យមកចាប់រំលោភកាន់កាប់ដីនៅចំណុចដីរដ្ឋនៃស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើតាបែន២ស្ថិតក្នុងភូមិសាស្ត្រឃុំស្លក្រាម និងឃុំតាបែនស្រុកស្វាយចេក នាពេលនេះផង និងពីដើមឆ្នាំ២០១៩មកផង។

លោកប្រាក់ ចំណាន នាយផ្នែករដ្ឋបាលព្រៃឈើថ្មពួកប្រាប់កាសែតរស្មីកម្ពុជាថា ដីរដ្ឋនៃស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើតាបែន២ មានទំហំ៥.០០០ហិចតាប្លាយ ប៉ុន្តែបានកាត់ឆ្វៀលស្បែកខ្លាជូនពលរដ្ឋអាស្រ័យផលជាក់ស្តែងនិងធ្វើប្លង់ដីជូនក្នុងបទបញ្ជា​បប០១ នៃគោលនយោបាយចាស់សកម្មភាពថ្មីរបស់រាជរដ្ឋាភិបាលកាលពីឆ្នា២០១២ អស់ភាគច្រើន ។

ហើយនៅសល់តែ១.៤០០ហិចតា ដែលគ្រប់គ្រងដោយរដ្ឋនិងប្រគល់ឲ្យដៃគូដាំព្រៃឈើ ដាំកោស៊ូ និងដាំដំណាំកសិ ឧស្សាហកម្មឡើងវិញ។ ប៉ុន្តែពីខែមីនាឆ្នាំ២០១៩មក ដីរដ្ឋនេអបានរងការចូលទន្ទ្រានរានកាន់កាប់ដោយខុសច្បាប់ពីក្រុមជនអាណាធិបតេយ្យជាច្រើនក្រុមក្រោមការបំផុសពីមេខ្លោង។

ចំណែកលោក សារ៉ាយ ពេក អភិបាលស្តីទីស្រុកស្វាយចេកបានប្រាប់កាសែតរស្មីកម្ពូជាថា ពលរដ្ឋរាប់រាយពាន់នាក់ ក្នុងក្រុមផ្សេងៗគ្នាទាំងនោះ មកទល់ពេលនេះបានលើកគ្នា​មក​រំលោភកាន់កាប់មិនត្រឹមតែដីស្ថានីយ៍ព្រៃឈើរដ្ឋប៉ុណ្ណោះទេ តែក៏បានរាលដាល់ដល់​ដីកម្មសិទ្ធិឯកជនដែលមានប័ណ្ណសម្គាល់អចលនវត្ថុថែមទៀត។

ពលរដ្ឋអាណាធិបតេយ្យទាំងនោះ បានបន្សាបឥទ្ធិពលអំណាចអាជ្ញាធរមានសមត្ថកិច្ចសាធារណៈ ដោយពួកគេធ្វើអ្វីៗស្រេចតែចិត្ត ហើយតាំងតំបន់អប្បគមន៍មិនឲ្យមន្ត្រី​អាជ្ញាធរ សមត្ថកិច្ចចូលធ្វើការងាររដ្ឋបាល ធ្វើអត្តសញ្ញាណកម្មនិងធ្វើការងារសន្តិសុខក្នុងខ្លួនដែលពួកគេបានបោះបង្គោល សង់សំណង់រាប់រយនិងតាំងលក់សម្ភារៈសំណង់បម្រើអោយសកម្មភាពខុសច្បាប់នោះថែមទៀត ។

រីឯយោងកិច្ចប្រជុំបន្តបន្ទាប់លើការសម្របសម្រួលដោះស្រាយដីធ្លីដែលបង្វែរអោយសមត្ថកិច្ចក្រុមប្រឹក្សាស្តារ និងអភិវឌ្ឍន៍កសិកម្មនិងជនបទ លោក អ៊ុ រាត្រី តំណាងរដ្ឋបាលខេត្តបន្ទាយមានជ័យ ក៏ដូចមន្ត្រីពាក់ព័ន្ធ ក៏ដូចពលរដ្ឋ សមត្ថកិច្ចនិងការស្រាវជ្រាវនានាបានចង្អុរបង្ហាញថា មេខ្លោងបំផុសពលរដ្ឋមកចាប់ដីរដ្ឋនិងដីឯកជននៅស្រុកស្វាយចេកនោះ គឺលោកតួ ធានទឺ ទីប្រឹក្សាអ្នកធំនៅក្រុមប្រឹក្សាស្តារនិងអភិវឌ្ឍន៍កសិកម្មនិងជនបទ។

និងក៏មានមេខ្យល់ដូចជាលោកតួ សិញហិញ (ប្អូនលោកតួ ធានទឺ) លោកកើត ណូត លោកនីវ ឡង លោកងិន សុធី លោកមុយ ឃឹតចាន់រីុ …ជាដើម ។

មេខ្លោង និងមេខ្យល់ទាំងនោះបានបំផុសអោយពលរដ្ឋ កងទ័ព កងនគរបាល មន្ត្រីរាជ​ការចូលនិវត្តន៍លើកគ្នាមកចាប់ដីដូចខាងលើក្នុងរូបមន្តយកជាដីលំនៅឋាន ដីបង្កបង្កើន​ផលក្នុងទំហំផ្សេងៗ។ ក្នុងនោះថា បើចាប់ដីាន២-៣ហិចតា មេខ្លោងនឹង​យក​១ហិចតានិងយកលុយក្នុងតម្លៃណាមួយ។

ក្រុមនេះ ក៏បានត្រូវចាត់តាំងអោយធ្វើសំណើសុំទៅថ្នាក់លើ ហើយក្រុមប្រឹក្សាស្តារនិងអភិវឌ្ឍន៍កសិកម្មនិងអភិវឌ្ឍន៍ជនបទគ៏បានបញ្ជូនប្រតិភូចុះទៅដោះស្រាយទំនាស់ដីធ្លីនិងសំណើសុំកាន់កាប់ដីរដ្ឋនៃស្ថានីយ៍ព្រៃឈើនោះជាបន្តបន្ទាប។

មកទល់ពេលនេះ ក្រុមមនុស្សទាំងនោះបានរំលោភចួលកាន់កាប់ពេញលើដីព្រៃនិងដីដាំដុះនៃស្ថានីយ៍ព្រៃឈើរដ្ឋនិងដីកម្មសិទ្ធិឯកជនដូចខាងលើ ។

ចំពោះវិធានការរបស់អាជ្ញាធរដែនដី សមត្ថកិច្ចជំនាញនិងតុលការវិញគឺបានធ្វើជាបន្តបន្ទាប់ដូចជាវិធានការតដ្ឋបាលរបស់ក្រសួងមហាផ្ទៃនិងរដ្ឋបាលដែនដី វិធានការតុលាការដោយបានចេញដីការចាប់ខ្លួនមេខ្លោងនិងមេខ្យល់បំផុស ញុះញង់ហើយដែរ។
ប៉ុន្តែមន្ត្រីថ្នាក់ក្រោមបែរជាអនុវត្តមិនបាន ដោយសំណុំរឿងត្រូវរសរាំងដោយស្ថាប័នថ្នាក់លើទៅវិញ។

ក្នុងវិដេអូឃ្លីបមួយ លោកតួ ធានទឺ ទឹក្សាអ្នកធំបានដេកអង្រឹង ហើយនិយជាមួយពលរដ្ឋមកចាប់ដីថា លោកជាអ្នកដឹកនាំរដ្ឋ តាមពិតមិនត្រូវមកផ្ទាល់ដូច្នេះទេ ។ប៉ុន្តែឃើញបងប្អូនមិនចេះរកលុយ មានរបស់មិនចេះយក។

ហើយមកជួបផ្ទៃក្នុងបងប្អូន ក្រុមគ្រួសារក្រៅផ្លូវការ មិនអោយមន្ត្រីសមត្ថកិច្ចមកចូលរួមដាច់ខាត ។

លោកថា អ្នកណាស្គាល់លោក អោយហៅមកចាប់ដីយកចែកគ្នា ចែកលោក។ ហើយលោកនឹងទិញម៉ូតូ២០គ្រឿង ទិញឡានចែកនិងបាញ់ឡូហ្គោសម្គាល់ក្រុមលោក គឺឃើញតែរបស់ ដូចឃើញលោកមកអីចឹង៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម