ដំបូល​អគារសិក្សា​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​ត្រូវបាន​ជួសជុល​រួចរាល់​ក្រោម​ការឧបត្ថម្ភ​របស់​ក្រុមហ៊ុន​ជីបម៉ុង​

407
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​ដំបូល​អគារសិក្សា​«D»​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​ដែលមាន​អាយុកាល​ប្រមាណ​មួយ​សតវត្សរ៍​បានបញ្ចប់​ការជួសជុល​រួចរាល់​និង​ប្រក់​ក្បឿង​ថ្មី​ដោយ​រក្សា​នូវ​រចនាបថ​ដើម​បន្ទាប់ពី​ចំណាយពេល​ជាង​ពីរ​ខែ​ក្នុង​ការកែលម្អ​ជួសជុល​។​ការកែលម្អ​ដំបូល​អគារសិក្សា «D» នេះ ត្រូវបាន​រ៉ាប់រង​ផ្នែក​ហិរញ្ញវត្ថុ​ទាំងស្រុង​ដោយ​ក្រុមហ៊ុន​ជីបម៉ុង​។

​ពិធី​ប្រគល់​និង​ទទួល​ជា​ផ្លូវការ​ដំបូល​អគារសិក្សា​«D»​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​ក្រោម​ការ​ឧ​ត្ថ​ម្ភ​របស់​ក្រុមហ៊ុន​ជីបម៉ុង​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​១៧​ធ្នូ​ឆ្នាំ​២០១៩​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​ផ្ទាល់​។ អ្នកគ្រប់គ្រង​ផ្នែក​ទំនាក់ទំនង​សាធារណៈ​របស់​ក្រុមហ៊ុន ជីប ម៉ុង លោក បូរី ស៊ី​លីវ​ណ្ណ បាន​បញ្ជាក់ថា «​ក្រុមហ៊ុន ជីប ម៉ុង តែងតែ​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​បរិច្ចាគ​ទៅ​សង្គម​វិញ​។

​ការជួយ​ជួសជុល​ដំបូល​អគារសិក្សា​«D»​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​នេះ​នឹង​ជួយ​សម្រួល​ដល់​ការសិក្សា​របស់​និស្សិត​ឲ្យ​កាន់តែ​ប្រសើរ​បញ្ចៀស​បញ្ហា​លិច​ទឹក​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សម្ភារៈ​សិក្សា​»​។​លោក​បូរី​ស៊ី​លី​វណ្ណ​បាន​បន្ថែមថា​ការចូលរួម​របស់​ក្រុមហ៊ុន​ជីបម៉ុង​ក្នុងការ​ជួសជុល​ដំបូល​អគារ​នេះ​មិន​ត្រឹមតែ​ជួយ​លើកស្ទួយ​វិស័យ​អប់រំ​ប៉ុណ្ណោះ​ទេ​។​ប៉ុន្តែ​បាន​ជួយ​អភិរក្ស​និង​អភិវឌ្ឍ​បេតិកភណ្ឌ​ជាតិ​ផងដែរ ពីព្រោះ​ការជួសជុល​ដំបូល​អគារ​នេះ ធ្វើឡើង​ដោយ​រក្សា​រចនាបថ​ដើម​ឲ្យ​នៅ​ដដែល​។​

​សាកលវិទ្យាធិការរង​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​លោក​ជី​ង​សោម​មុនី​មាន​ក្ដី​សោមនស្ស​រីករាយ​ចំពោះ​ក្រុមហ៊ុន ជីប ម៉ុង ដែល​បានរួម​ចំណែក​ក្នុង​វិស័យ​អប់រំ និង​វប្បធម៌ ដោយ​ជួយ​អភិរក្ស និង​អភិវឌ្ឍ​ស​ម្ប​តិ្ត​បេតិកភណ្ឌ​ជាតិ​មួយ​នេះ​ព្រមទាំង​កិច្ចសហប្រតិបត្តិការ​នា​ពេលកន្លងមក​ព្រមទាំង​អនាគត​៕S/

DCIM\100MEDIA\DJI_0170.JPG


ចំណងជើង​រូបថត​៖​ដំបូល​អគារសិក្សា​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​ត្រូវបាន​ជួសជុល​រួចរាល់ ក្រោម​ការឧបត្ថម្ភ​រប​ស់​ក្រុមហ៊ុន ជីប ម៉ុង​។​ពិធី​ប្រគល់​ទទួលបាន​ត្រូវធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​១៧​ខែធ្នូ ឆ្នាំ​២០១៩(​រូបៈ​សុផល​)

DCIM\100MEDIA\DJI_0121.JPG
DCIM\100MEDIA\DJI_0121.JPG

ទីតាំងផ្សាយពាណិជ្ជកម្ម