​កម្ពុជា មាន​ជំនឿ​ចិត្ត ក្នុងការ​ដណ្ដើម​មេដាយ​

477
ចែករម្លែក

ដោយ​៖​រ៉ូ​ហ្សា
​ភ្នំពេញ​៖
លោក ស៊ូ​ម សារឿន ប្រធាន​សហព័ន្ធ​កីឡា វ៉ូ​វី​ណា​ម​កម្ពុជា បាន​មានប្រសាសន៍ថា ព្រឹត្តិការណ៍ ការប្រកួត​កីឡា វ៉ូ​វី​ណា​ម ជើងឯក​ពិភពលោក លើក​ទី​៦ “The 6th WVVF World Vovinam Championships 2019” នេះ ផ្តល់ឱកាស​ដ៏​ល្អ សម្រាប់​កម្ពុជា ក្នុង​ការកសាង និង​អភិវឌ្ឍន៍​វិស័យ​កីឡា ឲ្យ​កាន់តែ​រីកចម្រើន ព្រមជាមួយ​នឹង​ឲ្យ សហព័ន្ធ​វ៉ូ​វី​ណា​ម​ពិភពលោក បានទទួល​ស្គាល់​នូវ អាជ្ញាកណ្តាល ចៅក្រម​កម្ពុជា គឺជា​មន្ត្រី​កម្រិត​អន្តរជាតិ ផងដែរ​។​

ទិដ្ឋភាព​ប្រជុំ​បច្ចេកទេស

​លោក​បាន​ថ្លែង​បែបនេះ ក្នុង​សន្និសីទកាសែត នា​ព្រឹក​ថ្ងៃទី​១៧ ធ្នូ បន្ទាប់ពី​ការប្រជុំ​បច្ចេកទេស និង​ចាប់​គូ ថ្លឹង​ទម្ងន់ ដើម្បី​ចាប់ផ្ដើម​ប្រកួត ពីថ្ងៃ​ទី​១៨ ធ្នូ ទៅនោះ​។​

​លោក​បាន​បន្តថា ការប្រកួត​លើក​នេះ មាន​បណ្តា​ប្រទេស​ចូលរួម ចំនួន ២៤ ប្រទេស​។ ចំណែក កម្ពុជា បាន​ត្រៀមខ្លួន​រួច ដើម្បី​ស្វាគមន៍ កីឡាករ -​កីឡាការិនី បរទេស ក្នុងការ​ដណ្តើមយក​មេ​ដាយ ជូន​ប្រទេសជាតិ​យើង ដោយសារតែ​ការប្រកួត ជើងឯក​ពិភពលោក នៅ​ប្រទេស​ឥណ្ឌា យើង​ទទួលបាន​លទ្ធផល​ល្អ ហើយ​ពេលនេះ ក៏​យើង​សង្ឃឹម​ទទួលលទ្ធផល​ល្អ​ដែរ​។ ការប្រកួត យើង​ផ្តោត​សំខាន់ គឺ​សក្តានុពល​របស់​កម្ពុជា ហើយ​កម្ពុជា ធ្លាប់​បានទទួល​ធ្វើ​ម្ចាស់ផ្ទះ ជើងឯក​អាស៊ីអាគ្នេយ៍ ចំនួន ២ លើក​រួចមកហើយ​។​

ទិដ្ឋភាព​ប្រជុំ​បច្ចេកទេស

​លោក​ប្រធាន បាន​បន្ថែមថា ទន្ទឹមនេះ បណ្តា​ប្រទេស​នានា លើ​ពិភពលោក ជាង ២៤ ប្រទេស ដែលជា​សមាជិក​ពេញសិទ្ធិ របស់​សហព័ន្ធ​ពិភពលោក មាន​ឆន្ទៈ​ចង់​ស្គាល់ ចង់ឃើញ ពី​ទឹកដី​នៃ ព្រះរាជាណាចក្រ​កម្ពុជា ដែល​ល្បីល្បាញ ពី​សម្បត្តិ​បេ​តិក​ភ័​ណ្ឌ​វប្បធម៌ ដ៏​សម្បូរបែប ជាពិសេស​គឺ ប្រាសាទអង្គរវត្ត តែម្តង ដោយ​បណ្តា​ប្រទេស​នានា សន្យាថា ក្រោយ​បញ្ចប់​ការប្រកួត ពួកគេ​ចង់​ដើរ​កម្សាន្ត ផងដែរ​។ ជាមួយគ្នា​នោះ យើង​កំពុង​រួមគ្នា​កសាង​បន្ថែម នូវ​កិត្តិយស​កិត្យានុភាព​របស់​ជាតិ លើ​ឆាក​អន្តរជាតិ តាមរយៈ​ការ រៀបចំ​ព្រឹត្តិការណ៍​ពិភពលោក និង​បន្ថែម​នូវ​ការផ្សព្វផ្សាយ នូវ​ប្រពៃណី វប្បធម៌ ទេសចរណ៍ ជូន​មិត្ត​អន្តរជាតិ ទៀតផង​។​

ទិដ្ឋភាព​ប្រជុំ​បច្ចេកទេស

​លោក ស៊ូ​ម សារឿន បាន​អះអាងថា ព្រឹត្តិការណ៍​នេះ ក៏​នឹង​ជួយ​តម្រង់ទិស ទាំង​ការរៀបចំ ទាំង​ការបង្កើន​គុណភាព របស់​អត្ត​ព​លិ​ក​កម្ពុជា ជាមួយនឹង​ប្រភេទ កីឡា​ទាំងអស់ ដែល​រាជរដ្ឋាភិបាល គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​សហព័ន្ធ​កីឡា​ជាតិ បាន​ត្រៀមលក្ខណៈ ឆ្ពោះទៅ​ដណ្តើម​ភាពជោគជ័យ រួមគ្នា ក្នុង​ស៊ី​ហ្គេម នា​ឆ្នាំ​២០២៣ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​៕v

ទិដ្ឋភាព​ប្រជុំ​បច្ចេកទេស

ទីតាំងផ្សាយពាណិជ្ជកម្ម