ពលរដ្ឋ​ទ្រាំ​នឹង​រថយន្ត​ដឹក​ដី​ហុយ​ចូល​ផ្ទះបាននាំគ្នា​បិទផ្លូវ​មិនឱ្យ​ឆ្លងកាត់

433
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ នៅ​ព្រឹក​ថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៩ ត្រង់ចំណុច​ផ្លូវលំ សង្កាត់​សាក់​សំពៅ ខណ្ឌដង្កោ​ដោយ​ប្រជាពលរដ្ឋ​ទ្រាំ​នឹង​សកម្មភាព​ដឹក​ដី​បំផ្លាញ​ផ្លូវ​សាធារណៈ​ពិបាក​ក្នុងការ​ធ្វើដំណើរ​និង​ការរស់នៅ​ទើប​សម្រេចចិត្ត​លើកគ្នា​មក​បិទផ្លូវ​រៀរាំង​មិនឱ្យ​រថយន្ត​ដឹក​ដី​បើកបរ​ឆ្លងកាត់​បន្តទៀត ធ្វើឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​អាជ្ញាធរ​ខណ្ឌ​និង​បង្ក​ការកក់ស្ទះ​យ៉ាងខ្លាំង ។​

​មន្ត្រី​សាលាសង្កាត់​សាក់​សំពៅ​បានឱ្យដឹងថា​ម្ចាស់​ក្រុមហ៊ុន​ធំ​ដែលមាន​រថយន្ត​ដឹក​ដី​ធ្វើឱ្យ​ខូចខាត​ផ្លូវ​សាធារណៈ នឹងមាន​ផលប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ ចំនួន ២ គឺ​ក្រុម​ហុ៑ន លី គឹម​ហេង នឹង​ក្រុម​ហុ៑ន ទ្រី សៀ​ម៉ី នឹងមាន​៣​ទៅ ៤​ក្រុមហ៊ុន​ទៀតផង​ដែរ​។​

​តាម​សម្តី​ប្រជាពលរដ្ឋ​ដែល​ឈរ​បិទផ្លូវ​បាន​រៀបរាប់ថា ជា​រៀងរាល់ថ្ងៃ​ពួកគាត់​ពិបាក​ក្នុងការ​រស់នៅ ដោយសារ​មួយថ្ងៃៗ​រថយន្ត​ដឹក​ដី​បាន​បើកបរ​ឆ្លងកាត់​លឿនៗ​ហើយ​ហុយ​ដី​ពេលខ្លះ​កំពុង​ហូបបាយ​ដី​ហុយ​ចូល​បាយ​សម្ល​ទៀតផង​។​ជាមួយគ្នា​នោះ​ប្រជាពលរដ្ឋ​បាន​សំណូមពរ​ឱ្យ​អាជ្ញាធរ​ខណ្ឌ​មេត្តាជួយ​ណែនាំ​ក្រុមហ៊ុន​ដឹក​ដី​ទាំងអស់​អោយ​បើកបរ​រថយន្ត​យឺតៗ​ហើយ​ក្រប​ឱ្យបាន​ត្រឹមត្រូវ​ជាពិសេស​សូមជួយ​ស្រោច​ទឹក​លើ​ដងផ្លូវ​ផង​កុំអោយ​ហុយ​ទ្រលោម​បែបនេះ​ទៀត ។​

​ក្រោយ​មាន​បាតុភាព​បិទផ្លូវ​បែបនេះ​លោ​កជ​គឹម​សរ​អភិបាលរង​ខណ្ឌដង្កោ​បាន​ដឹកនាំ​កម្លាំង​ចុះ​អន្តរាគមន៍​សម្របសម្រួល​ជាមួយ​ប្រជាពលរដ្ឋ​អោយ​បើកផ្លូវ​ដំណើរ​ធម្មតា នឹង​សម្រេច​ឱ្យ​ផ្អាក​ការដឹក​ដី ហើយ​បាន​ហៅ​ម្ចាស់​ក្រុមហ៊ុន​ទាំងអស់​មក​ធ្វើការ​ណែនាំ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម