​អ្នកគ្រូ​ម្នាក់​ចេញពី​បង្រៀន​សិស្ស​គេ​ប្រទះឃើញ​ដេកស្លាប់​សង្ស័យ​អំពើ​ឃាតកម្ម​

460
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​ស្ត្រី​ម្នាក់​គេ​ស្គាល់​ថា​ជា​គ្រូបង្រៀន​ដែល​បាត់​ខ្លួន​ក្រោយពេល​ចេញពី​បង្រៀន​សិស្ស​ត្រូវបាន​គេ​ប្រទះឃើញ​សាកសព​ចម្ងាយ​ពី​ផ្លូវ​២០០​ម៉ែត្រ​។​នៅ​ល្ងាច​ថ្ងៃទី​១៦​ខែធ្នូ​ឆ្នាំ​២០១៩​ស្ថិតនៅ​ចំណុច​ភូមិ​បឹង​រុន​ឃុំ​សំឡូត​ស្រុក​សំឡូត​ខេត្តបាត់ដំបង​។​សមត្ថកិច្ច​ដាក់​ការសង្ស័យ​ជាបឋម​ថា​អាចជា​ករណី​ឃាតកម្ម​ដោយ​គំនុំ​ឬក៏​រំលោភ​សម្លាប់​។

​លោក​កោ ស៊ុន​កាំ​ង​អធិការនគរបាល​ស្រុក​សំឡូត​បានឱ្យដឹងថា​សព​ស្ត្រី​រងគ្រោះ​ឈ្មោះ​ទូច ចន្ថា​អាយុ​២៩​ឆ្នាំ​មុខងារ​គ្រូបង្រៀន​នៅ​សាលាបឋមសិក្សា​អូរ​អំពិល​លើ​ស្ថិតក្នុង​ភូមិ​អូរ​អំ​ពិ​ប​លើ​ឃុំ ស្រុក​សំឡូត​។​ក្រោយ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច​សមត្ថកិច្ច​ជំនាញ​បាន​ពិនិត្យឃើញ​មាន​ស្លាកស្នាម​ជាំ​លើ​ដងខ្លួន​ជាច្រើន​កន្លែង​។​ចំណែក​ម៉ូតូ​និង​ទ្រព្យសម្បត្តិ​នៅក្នុង​ខ្លួន​គ្មាន​បាត់បង់​ទេ​។​

​បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​កំពុង​ដុតដៃដុតជើង​តាម​ស្រាវជ្រាវ​រកមុខ​សញ្ញា​ជ​ន​ល្មើស​ហើយ​ចាប់ខ្លួន​យកមក​ផ្តន្ទាទោស​តាមច្បាប់​៕S/

​រូប​ថ​តៈ ជន​រង​កាល​នៅរស់​ពរ​កូន ម៉ូតូ​របស់​ជន​រងគ្រោះ​


ទីតាំងផ្សាយពាណិជ្ជកម្ម