​អាជ្ញាធរ​ថៃ​ប​ញ្ចូ​ន​ពលរដ្ឋ​ខ្មែរ​ម្នាក់​តាម​ច្រក​អន្តរជាតិ​ជាំ​បន្ទាប់ពី​ដោះលែង​ពី​ពន្ធនាគារ​

352
ចែករម្លែក

ដោយ​បាយ័ន​/​ឧ​ត្ត​រ​មានជ័យ​:​អាជ្ញាធរ​ថៃ​បាន​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ម្នាក់​តាម​ច្រក​អន្តរជាតិ​ជាំ​ឱ្យ​ត្រឡប់មក​ស្រុកកំណើត​វិញ​បន្ទាប់ពី​ដោះលែង​ពី​ពន្ធនាគារ​នៅ​ស្រុក​ខាន់​ដា​ឡាក់​ខេត្ត​ស៊ីសាកេត​ប្រទេស​ថៃ ។​ពីបទ​ឆ្លងដែន​ខុសច្បាប់​ចូល​កាប់​ឈើ​គ្រញូង​ក្នុង​ទឹកដី​ថៃ​។​ការប្រគល់​និង​ទទួលបាន​ធ្វើឡើង​នៅ​ច្រក​អន្តរជាតិ​ជាំ​ស្រងាំ​ក្នុង​ទឹកដី​ស្រុក​អន្លង់វែង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​នៅ​ថ្ងៃទី​១៧​ខែធ្នូ​ឆ្នាំ​២០១៩​។​

​សមត្ថកិច្ច​នគរបាល​ប្រចាំ​ច្រក​អន្តរជាតិ​ជាំ​ស្រងាំ​បាន​និយាយថា​ពលរដ្ឋ​ខ្មែរ​ដែល​ត្រូវបាន​ថៃ​បញ្ជូនមក​គឺមាន​ឈ្មោះ​ឈឺ​ន​ធា​ភេទ​ប្រុស​អាយុ​៤៥​ឆ្នាំ​រស់នៅ​ភូមិ​បន្ទាយ​ចាស់​ឃុំ​ព្រះ​ប្រឡាយ​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​សមត្ថកិច្ច​បាន​បន្តថា​ជន​ឈ្មោះ ឈឺ​ន​ធា​ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃ​១២ ខែមករា ឆ្នាំ​២០១៨ កន្លងទៅ​ពីបទ​ឆ្លងដែន​កាប់​ឈើ​ដោយ​ចូល​តាម​ច្រក​អូរ​៥០​។​ត្រូវបាន​

បញ្ជូនទៅ​ដាក់ពន្ធនាគារ​នៅ​ស្រុក​ខាន់​ដា​ឡាក់​ខេត្ត​ស៊ីសាកេត​ប្រទេស​ថៃ​រហូតដល់​ថ្ងៃទី​១៧​ខែធ្នូ​ឆ្នាំ​២០១៩​នេះ​ទើប​ដោះ​លែងរួច​បញ្ជូនមក​ស្រុកកំណើត​វិញ​៕S/

​រូបភាព​: អាជ្ញាធរ​ថៃ​ប​ញ្ចូ​ន​ប្រជាជន​ខ្មែរ​ម្នាក់​តាម​ច្រក​អន្តរជាតិ​ជាំ
បន្ទាប់ពី​ដោះលែង​ពី​ពន្ធនាគារ​៕​បាយ័ន​

ទីតាំងផ្សាយពាណិជ្ជកម្ម