បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​តាម​ដីកា​ពីបទ​ប្រើប្រាស់​គ្រឿងញៀន​

409
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​កាលពី​រសៀល​ថ្ងៃទី​១៧​ខែធ្នូ​ឆ្នាំ​២០១៩​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​តាម​ដីកា​ទៅ​តុលាការ​ពីបទ​ជួញដូរ​គ្រឿងញៀន​។​ក្រោយពេល​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សំពៅ​លូន​ឃាត់ខ្លួន​បាន​កាលពី​ព្រឹក​ថ្ងៃទី​១៧​ខែធ្នូ​ឆ្នាំ​២០១៩​នៅ​ចំណុច​ក្រុមទី​៤​ស្ថិតនៅ​ភូមិ​អូរ​ឃុំ​សន្តិភាព​ស្រុក​សំពៅ​លូន​ខេត្តបាត់ដំបង​។​

​លោក​សុខ​និមល​នាយការិយាល័យ​ស្តីទី​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បានឱ្យដឹងថា​ជនសង្ស័យ​មានឈ្មោះ ជា​ធិ​តា​ហៅ​ស្រី​នាង​ភេទ​ស្រី​អាយុ​២៤​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​ក្រោយពេល​អធិការដ្ឋាន​នគរបាល​ស្រុក​សំពៅ​លូន​បញ្ជូន​ជនសង្ស័យ​មកដល់​ភ្លាម​លោក​បាន​បញ្ជា​ឱ្យ​ការិយាល័យ​ជំនាញ​បញ្ជូន​បន្តទៅ​តុលាការខេត្ត​ព្រោះ​ឯកសារ​មាន​ក្នុង​ដៃ​លោក​ចៅក្រម​អស់ហើយ​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម