​បញ្ជូន​បុរស​ម្នាក់​ទៅ​តុលាការ​តាម​ដីកា​ពីបទ​ជួញដូរ​គ្រឿងញៀន​

313
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​កាលពី​រសៀល​ថ្ងៃទី​១៧​ខែធ្នូ​ឆ្នាំ​២០១៩​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​តាម​ដីកា​ទៅ​តុលាការ​ពីបទ​ជួញដូរ​គ្រឿងញៀន​។​ក្រោយពេល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​កាលពី​ព្រឹក​ថ្ងៃទី​១៧​ខែធ្នូ​ឆ្នាំ​២០១៩​នៅ​ចំណុច​ផ្ទះ​លេខ​៦៩០​ក្រុមទី​១០​ស្ថិតនៅ​ភូមិ​អូរ​ឃុំ​សន្តិភាព​ស្រុក​សំពៅ​លូន​ខេត្តបាត់ដំបង​។​

​លោក​សុខ​និមល​នាយការិយាល័យ​ស្តីទី​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បានឱ្យដឹងថា​ជនសង្ស័យ​មានឈ្មោះ ស៊ាន​ចាន់​រា​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​។​ជនសង្ស័យ​រូបនេះ​គឺ​អនុវត្តតាម​ដីកា​បង្គាប់​ឱ្យ​នាំខ្លួន​លេខ​៥៥៥៨​ត​ព្រ​ចុះ​ថ្ងៃទី​២​ខែតុលា​ឆ្នាំ​២០១៩​របស់លោក​រ័ត្ន​ស៊ីថា​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​។​លោក​សុខ​និមល​បាន​បញ្ជូន​បន្តទៅ​តុលាការ​នៅ​រសៀល​ថ្ងៃទី​១៧​ខែធ្នូ​ដើម្បី​ចាត់ការ​តាមច្បាប់​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម