អ្នកនិពន្ធ យឹម តា​ស្រង់ អះអាងថា រឿង​កាឡាក់ស៊ី​ថ្មី​នឹង​ល្អមើល​ជាង​មុន

1022
ចែករម្លែក

​ភ្នំពេញ​៖ នៅក្នុងនាម​ជា​អ្នកនិពន្ធ​រឿង​មួយរូប លោក យឹម តា​ស្រង់ ដែល​ក្លាយជា​អ្នកគ្រប់គ្រង​ទូទៅផលិតកម្ម​កាឡាក់ស៊ីរ​បស់​លោក​ឧកញ៉ា ឡេង ណា​វ៉ាត ត្រា បាន​ចេញមុខ​អះអាង​ផងដែរ​ថា រឿង​ថ្មី​របស់​ផលិត​កម្មនេះ “​កុំ​ងាកក្រោយ​” ប្រាកដជា​ល្អមើល​ជាង​មុនៗ​។

​ផលិតកម្ម កាឡាក់ស៊ី ណា​វ៉ា​ត្រា ( Galaxy Navatra) បាន​បញ្ចេញស្នាដៃ​ភាពយន្ត​លើក​ទី​២ របស់ខ្លួន មាន​ចំណងជើង​ថា “​កុំ​ងាកក្រោយ​” ដែលជា​ភាពយន្ត​បែប​ភ័យរន្ធត់​តក់ស្លុត ព្រឺព្រួច ក្រោម​ការដឹកនាំ​សម្ដែង​ដោយ​ផលិតករ​វ័យក្មេង លោក ចាន់ណា រ៉ូ​ណាន់​។ ស្របពេល​ជាមួយនឹង​ការបញ្ចេញ​ស្នាដៃ​លើក​ទី​២​នេះ ផលិតកម្ម នេះ​នឹង​ប្រកាស​បញ្ចាំង​ទូទាំងប្រទេស​ព្រម​គ្នាតែម្ដង ដើម្បី​ឆ្លើយតប​នឹង​ការចង់​តាមដាន​ទស្សនា របស់​ទស្សនិកជន​។​

​លោក យឹម តា​ស្រង់ អ្នកគ្រប់គ្រង​ទូទៅ​ក្នុង​ផលិត​កម្មនេះ បាន​ថ្លែង​ប្រាប់ឱ្យដឹង​កាលពី​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៩​ថា ភាពយន្ត​រឿង “​កុំ​ងាកក្រោយ​” នឹង​ចាក់​បញ្ចាំង​គ្រប់​រោងភាពយន្ត​ព្រម​គ្នា នៅ​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៩ នេះ ហើយ​មិន​ត្រឹមតែ​អ្នក​ភ្នំពេញ​ទេដែល​បាន​ទស្សនា​ពោលគឺរោងភាពយន្ត​តាម​ខេត្ត​ដូចជា​ខេត្តបាត់ដំបង​-​សៀមរាប​-​ព្រះសីហនុ​-​បន្ទាយមានជ័យ -​ប៉ោយប៉ែត​-​តំបន់​អ្នក​លឿង​-​ស្វាយរៀង និង​ខេត្តកំពង់ចាម ក៏​អាច​ទស្សនា​ព្រមៗ​គ្នា​ដែរ​។​

​ក្នុងនាម​លោក​ជា​អ្នកនិពន្ធ​ម្នាក់ ​រូបលោក​សូម​ទទូច​ដល់​មហាជន​ទាំងអស់​ចូលរួម​ទស្សនា​ឲ្យបាន​ច្រើន​កុះករ ដើម្បី​ជួយ​លើកស្ទួយ​ភាពយន្ត​ខ្មែរ និង​ជាការ​ផ្ដល់នូវ​កម្លាំងចិត្ត​យ៉ាង​ធំធេងដល់​ផលិតករ ក្នុងការ​ផលិតភាព​យ​ន្តដាក់​បញ្ចាំង​លើ​ទីផ្សារ នៅ​លើក​ក្រោយៗ​បន្តទៀត​៕ ដោយៈ បូ​រិ​ន​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម