ក្មេងស្រីម្នាក់រងរបួសធ្ងន់ក្រោយត្រូវរថយន្តឡិចសុីសRX៣៣០ បុកពេញ​ទំហឹងខណៈ​កំពុងជិះ​ម៉ូតូឆ្លងផ្លូវ​

270
ចែករម្លែក

ដោយ:ម៉ារ៉ា/ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាបេីករថយន្តឡិចសុីស RX៣៣០ បានបុកម៉ូតូមួយគ្រឿងបណ្ដាលឲ្យក្មេងស្រីម្នាក់រងរបួសធ្ងន់និងបុរសម្នាក់ទៀតរងរបួសស្រាល។ ហេតុការណ៍នេះកេីតនៅវេលាម៉ោង១០ៈ៣០នាទីថ្ងៃទី១៧ខែ ធ្នូឆ្នាំ២០១៩ តាមបណ្ដោយផ្លូវ២៧១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ​រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកេីតហេតុបានឲ្យដឹងថា រថយន្តឡិចសុីសRX៣៣០ពណ៌ស្ករ ពាក់ផ្លាក​លេខ ភ្នំពេញ.2AA-3639បេីកបរដោយបុរសម្នាក់ក្នុងស្ថានភាព​ស្រវឹងជោកជាំទិសដៅពីលិចទៅកេីតក្នុងល្បឿនលឿន។ លុះមកដល់ចំណុច​កេីតហេតុក្បែរក្លិបប្លូឡាញ ក៏មានម៉ូតូមួយគ្រឿងម៉ាក ហុងដាឃ្លិច ពណ៌សពាក់ផ្លាកលេខ បាត់ដំបង.2AE 2375 ជិះគ្នាពីរនាក់ (ប្រុសម្នាក់និងក្មេងស្រីម្នាក់) ទិសដៅបព្ច្រាសទិសជាមួយរថយន្ត បម្រុងឆ្លងផ្លូវ​ស្រាប់តែរថយន្តឡិចសុីសបានបុកពេញទំហឹងបណ្ដាលឲ្យក្មេងស្រីអាយុប្រហែល​១២ឆ្នាំបានរងរបួសធ្ងន់ ត្រូវរថយន្តសង្រ្គោះដឹកទៅមន្ទីពេទ្យភ្លាមៗ និងបុរសម្នាក់ទៀតរងរបួសស្រាល។

ក្រោយកេីតហេតុ​ សមត្ថកិច្ចបានឲ្យម្ចាស់រថយន្តបង្ក សម្របសម្រួលជាមួយ​ក្រុមគ្រួសារសាច់ញាតិរងគ្រោះ ដោយម្ចាស់រថយន្តបង្កសងលុយចំនួន​៧០០ដុល្លារ ទៅឲ្យជនរងគ្រោះដេីម្បីបញ្ចប់រឿង៕B/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម