ជនជាតិចិនស្រវឹងស្រា បើក​រថយន្តស៊េរីទំនើបបុក​កង់បី​ឥណ្ឌា​​ បណ្តាលឲ្យ​អ្នកបើកបរ​កង់បីរងរបួស

343
ចែករម្លែក

ដោយៈចាន់តូ/ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ស្រវឹងស្រាបានបើកបរ​រថយន្តស៊េរីទំនើបមួយគ្រឿងទៅបុកកង់បីឥណ្ឌាបណ្តាលឲ្យអ្នកបើកបរកង់បីរបួសចង្កេះនិង ជើងខាងស្តាំ រួចព្យាយាមបើករត់រហូតដល់មុខផ្ទះក៏ត្រូវសមត្ថកិច្ច​មូលដ្ឋានឃាត់ខ្លួនបាន។ ហេតុការណ៍នេះបានកើតឡើងនាវេលាម៉ោង​១១និង៣០នាទីយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ សហព័ន្ធរុស្ស៊ី ក្បែរអគារ អេត វូត ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយ​គេបានឃើញកង់បីឥណ្ឌា ពណ៌ ស ពាក់ផ្លាកលេខ ភ្នំពេញ 1HX.4739 ឈប់ស្ងៀមនៅខាងជើងស្ពានអាកាសផ្សារដីហុយ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី។ ខណៈដល់វេលាកើតហេតុខាងលើ ក៏មានរថយន្តមួយគ្រឿង ម៉ាក Porsche ពណ៌ សពាក់ផ្លាកលេខ ភ្នំពេញ2AL.8595 បើកបរដោយបុរសជនជាតិចិនម្នាក់ ក្នុងស្ថានភាព​ស្រវឹងបើកយ៉ាងលឿន ស្រាប់តែមកដល់ចំណុចកើតហេតុ ក៏រេចង្កូត​ទៅបុកគូទកង់បីឥណ្ឌាពេញទំហឹង បណ្តាលឲ្យអ្នកបើកបរកង់បី​របួសជើងខាងស្តាំ ចំណែកឯកង់បីក្រឡាប់ផ្ងារជើង ។ភ្លាមៗនោះម្ចាស់រថយន្តបង្កមិនបានឈប់​ដោះស្រាយគ្នានៅកន្លែងកើតហេតុទេ គឺព្យាយាមបើករត់គេច ត្រូវបានកម្លាំង​សម្ថតកិច្ចមូលដ្ឋានតាមឃាត់ខ្លួនបាន មកវិញ ហើយសមត្ថកិច្ចបញ្ជាក់ថាបុរស​ជនជាតិចិនស្រវឹងស្រា។

ក្រោយកើតហេតុ សមត្ថកិច្ចបានឲ្យភាគីទាំងពីធ្វើការសម្របសម្រួលគ្នា ដោយខាងភាគីរថយន្តបង្កព្រមឲ្យសំណងចំនួន៤០០០ដុល្លារចំពោះការខូចខាត់និង ថ្លៃព្យាបាល៕B/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម