សិស្សនៅវិទ្យាល័យ អូរសំព័រ ឃុំអូរសំព័រ ស្រុកម៉ាឡៃ មួយចំនួនបានដួលសន្លប់

301
ចែករម្លែក

ដោយ:ប.ជ័យ/បន្ទាយមានជ័យ ៖ សិស្សសាលាចំនួន១៥នាក់កំពុងសិក្សា នៅវិទ្យាល័យ អូរសំព័រឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានដួលសន្លប់ ហើយត្រូវបាននាំ​យក​មកសង្គ្រោះបន្ទាន់នៅតាមគ្លីនិក ឯកជននិងមន្ទីរពេទ្យរដ្ឋ កាលពីព្រឹកថ្ងៃទី១៧ខែធ្នូ ឆ្នាំ២០១៩ ហើយមក ទល់ល្ងាចដដែលបានធូរស្រាលនិងវិលត្រឡប់ទៅលំនៅដ្ឋានវិញ។
តែនៅចំនួន​២នាក់បន្តព្យាបាលបន្សាបដល់ព្រឹកថ្ងៃទី១៨ខែធ្នូ ។

លោកវរសេនីយ៍ឯកបេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា ៖សុទ្ធតែជាសិស្សភេទស្រីទាំងអស់ដែលដួលសន្លប់នោះ ។ពួកគេរៀននៅថ្នាក់ផ្សេងៗគ្នានៃថ្នាក់ទី៧,ទី៨,ទី៩,ទី១០,។
រួមមាន ៖ មានឈ្មោះ១/-សុខ ស្រីយួន រៀននៅថ្នាក់ទី៩ A, ២/-ជា ប៉ីយបីយ រៀនថ្នាក់ទី៨ A, ៣/-ស្រៀវ សម្ភស្សរៀនថ្នាក់ទី១០ A ,4/- ម៉ម សំពីសី រៀនថ្នាក់ទី១១ A, ៥/-សៀន សុខា រៀនថ្នាក់ទី៨ A, ៦/-ជុំ ដា រៀនថ្នាក់ទី៧C,៧/- ឃៀង ស្រីណាន់ រៀនថ្នាក់ទី៩A,៨/- ណង នីតា រៀនថ្នាក់ទី១០ A,៩/-រ៉េន ស្រីនិច រៀនថ្នាក់ទី៧ A, ១០/-ណន ស្រីអន រៀនថ្នាក់ទី៧B, ១១/-សុង នីសា រៀនថ្នាក់ទី៧B, ១២/-ថោ សៀវថុង រៀនថ្នាក់ទី៧B, ១៣/-ស៊ុន សៃអេង រៀនថ្នាក់ទី១០A, ១៤/-ភារុន គឹមអេង រៀនថ្នាក់ទី១០A, ១៥/-សាវុន នីហ្សា រៀនថ្នាក់ទី៨B ។

រីឯគ្រូពេទ្យសង្គ្រោះ ពិនិត្យព្យបាលបាននិយាយថា៖ សិស្សដួលសន្លប់ទាំង​១៥នាក់នោះ គឺបណ្តាលមកពីសុខភាពរបស់ពួកគេចុះខ្សោយ បូកផ្សំនឹង​បម្រែបម្រួលអាកាសធាតុប្រែពីត្រជាក់ទៅជាឡើងក្តៅខ្លាំងភ្លាមៗនាថ្ងៃនោះ។

ហើយពួកគេមានអារម្មណ៍ថប់ៗ រួចក៏ដួលសន្លប់នៅថ្នាក់រៀនជាន់ទី៣ នៃអគារថ្មី​ដែលទើបដាក់ឲ្យដំណើរការនៅឆ្នាំនេះ៕B/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម