តើ​លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ ពិតជា​គ្រូបង្វឹក​ដែល​អាច​នាំយក​ភាពជោគជ័យ​សម្រាប់ ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ជាថ្មី​ឬ​យ៉ាងណា​?

510
ចែករម្លែក

គ្រូបង្វឹក អូ​ឡេ ហ្គា​ន់​ណា សូ​ស​ល្យែ​រ (Ole Gunnar Solskjaer)​នៅមាន​ការងារ​ច្រើន​ដែល​ត្រូវធ្វើ ជា​បន្តទៀត ខណៈ​លោក​ត្រៀម​ប្រារព្ធ​ខួប​មួយឆ្នាំ​នៃ​ការចូល​ដឹកនាំ​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​។​

​កាលពី​ខែមេសា ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ប្រកួត​ចាញ់​ក្រុម Everton ៤-០ នៅ​ពហុ​កីឡដ្ឋាន Goodison Park ហើយ​នេះ​គឺជា​ភស្តុតាង​មួយ​ដែល​បង្ហាញថា យូ​ណាយ​ធី​ត​ត្រូវការ​ផ្លាស់ ប្តូ​រទាំង​ឥរិយា​យ​បថ​និង​កីឡាករ​។​
​ ​
យូ​ណាយ​ធី​ត​បាន​ជម្រុះ​កីឡាករ​មួយចំនួន​ដូចជា​ខ្សែប្រយុទ្ធ រ៉ូ​ម៉េ​លូ លូ​កា​គុ (Romelu Lukaku) អា​ឡិ​ស៊ី​ស សាន​ឆេស (Alexis Sanchez) និង គ្រី​ស ស្ម​លិ​ង (Chris Smalling) ចេញ​ចំណែក កីឡាករ ហ្វីល ចូ​ន (Phil Jones) ឌី​អូ​ហ្គោ ដា​ឡូត (Diogo Dalot) និង ណេ​ម៉ាន​ចា ម៉ា​ទិ​ក (Nemanja Matic) ក៏​មិនត្រូវ​បានដាក់​ឲ្យ​លេង​ញឹកញាប់​ដែរ​។​
​ ​
កីឡាករ​ជា​គោលដៅ​ដូចជា អ៊ែ​រិ​ន វ៉ាន ប៊ី​សា​កា (Aaron Wan Bissaka) ហ៊ែ​រី ម៉ា​ក្វា​យ​អ័​រ (Harry Maguire) និង ដា​នី​ញែ​ល ជែ​ម​ស៍ (Daniel James) បាន​ជួយ​បង្កើន​ថាមពល​ដល់​ក្លឹប​នេះ​ឡើងវិញ ដែល​ស្ថិតក្នុង​ស្ថានភាព​ត្រដាបត្រដួស​រយៈពេល​៦​ឆ្នាំ បន្ទាប់ពី​លោក អា​ឡិ​ក ហ្វឺ​ហ្គូ​សិន (Alex Ferguson) ចាកចេញ​។​
​ ​
សំខាន់បំផុត​នោះ គឺថា លោក សូល​ស្យែ​រ ជឿថា លោក​និង​ជំនួយការ ម៉ា​យ ហ្វេ​ឡែ​ន (Mike Phelan) ម៉ៃ​ឃើ​ល ខា​រិ​ក (Michael Carrick) និង គា​រ៉ា​ន ម៉ាក​ខេន​ណា (Kieran Mackenna) បានធ្វើ​ការកែប្រែ​វប្បធម៌ ដែល​ទីបំផុត​ធ្វើ​ឲ្យ​ក្រុម​នេះ​ក្លាយជា​ក្រុម​ប្រជែង​យក​តំណែង ជើងឯក​ជាថ្មី​។​
​ ​
លោក សូល​ស្យែ​រ បាន​និយាយថា “​នៅពេលនេះ វា​ខុសប្លែក​ពីមុន​។ យើង​ស្ថិតក្នុង​ផ្លូវត្រូវ​។ យើង​នៅតែ​ផ្តល់​ថ្នាំ​ដល់​កីឡាករ ប៉ុន្តែ​យើង​មិនចាំបាច់​ធ្វើការ​វះកាត់​ធំដុំ​នោះទេ​”​។​
​ ​
លោក សូល​ស្យែ​រ វ័យ​៤៦​ឆ្នាំមាន​ការគោរព​ចំពោះ​គ្រូបង្វឹក​ជើងចាស់ ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) ប៉ុន្តែ​ច្បាស់​ណាស់​ថា លោក​មានការ​ភ្ញាក់ផ្អើល​ដោយសារតែ​ការធ្លាក់ចុះ​នៃ​សីលធម៌ ក្នុង​ក្រុម​នៅពេល​លោក​មកដល់​កាលពី​ខែធ្នូ​ឆ្នាំមុន​។​
​ ​
បុគ្គលិក​បាន​ត្អូញត្អែរថា លោក ម៉ូ​រី​ញ៉ូ មិនដែល​និយាយ​រក​ពួកគេ​ទេ​។ លោក សូល​ស្យែ​រ បានចាត់ទុក​ការងារ​អាទិភាព​របស់​លោក​គឺត្រូវធ្វើ​ឲ្យ​កន្លែង​ការងារ​ក្លាយជា​ទីកន្លែង​ដ៏​សប្បាយរីករាយ​ឡើងវិញ​។​
​ ​
លោក សូល​ស្យែ​រ បាន​និយាយថា “​ការកែប្រែ​ចម្បង​គឺ​អារម្មណ៍​។ ការងារ​ជាមួយ​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​គឺ​ប្រៀបដូចជា​ផ្នែក​នៃ​គ្រួសារ​ចឹ​ង​ដែរ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

គ្រូបង្វឹក អូ​ឡេ ហ្គា​ន់​ណា សូ​ស​ល្យែ​រ (Ole Gunnar Solskjaer)

ទីតាំងផ្សាយពាណិជ្ជកម្ម