ចោរលួច​ខ្សែក ខ្សែដៃ និង​ចិញ្ចៀន នៅក្នុង​ផ្សារ​តាខ្មៅ ត្រូវ​តុលាការ​ខេត្តកណ្តាល ឃុំខ្លួន​ដាក់ពន្ធនាគារ​បណ្តោះអាសន្ន​

316
ចែករម្លែក

ដោយ​: ឆាយា​នាថ / កណ្តាល​: លោក គឹម រ័ត្ន​ណារិន អនុប្រធាន​និង​ជា​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល កាលពី​រសៀល​ថ្ងៃទី​១៧ ខែធ្នូ ម្សិលមិញ​នេះ បានសម្រេច​ចេញ​ដីកា ឃុំខ្លួន​ចោរលួច​ខ្សែក ខ្សែដៃ និង​ចិញ្ចៀន នៅក្នុង​ផ្សារ​តាខ្មៅ ដាក់ពន្ធនាគារ​បណ្តោះអាសន្ន ក្រោម​ការចោទប្រកាន់​ពីបទ “​លួច​” តាម​មាត្រា​៣៥៣ និង​៣៥៦ នៃ​ក្រមព្រហ្មទណ្ឌ​។

​បទល្មើស​នេះ ប្រព្រឹត្តឡើង​នៅ​ចំណុច​ផ្សារ​តាខ្មៅ​ចាស់ ភូមិ​តាខ្មៅ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល កាលពី​ថ្ងៃ​១៦ ខែធ្នូ វេលា​ម៉ោង​១៖៣០​នាទី​រសៀល​។​

​ជនរងគ្រោះ​ឈ្មោះ គ្រី តុលា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​តាខ្មៅ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

​ជនសង្ស័យ​ឈ្មោះ លុច ឈី​ត ហៅ​ណាវី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​រើស​អេតចាយ មាន​ទីលំនៅ​មិន​ពិតប្រាកដ ។​

​នគរបាល​ក្រុង​តាខ្មៅ បាន​ឲ្យ​ដឹងថា មុនពេល​ពេល​កើតហេតុ ជនរងគ្រោះ​បានរៀបចំ​ទុកដាក់​គ្រឿងអលង្កា​ចេញពី​ទូ​ដាក់តាំង យកមក​ដាក់ចូល​ថង់​ដើម្បី​យកទៅ​ទុក​នៅផ្ទះ​វិញ ដោយ​ទុក​នៅលើ​កៅអី​សិន តែ​ក៏​ភ្លេច​យកទៅ​។​

​លុះ​មកដល់​វេលា​កើតហេតុ ក៏​ស្រាប់តែ​ជនសង្ស័យ​បានធ្វើ​សកម្មភាព​លួច​យកទៅ​បាត់​។ ក្រោយ​កើតហេតុ​ជនរងគ្រោះ​បាន​ដើរ​រកឃើញ​ជនសង្ស័យ ហើយ​បាន​ចាប់ខ្លួន​យកមក​ប្រគល់ជូន​សមត្ថកិច្ច​។

​តាម​ចម្លើយ សារភាពរ​បស់ជនស​ង្ស័​យ គឺ ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​លួច​សម្ភារៈ​របស់​ជនរ​ង​គ្រោះ​ពិតប្រាកដ​មែន​៕

ទីតាំងផ្សាយពាណិជ្ជកម្ម