ដេកស្លាប់​ទាំង​អាក្រាត​ក្នុង​ថ្លុកឈាម​នៅ​ខាងក្រៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​

977
ចែករម្លែក

តាមរយៈ​រូបភាព​គួរឱ្យ​ព្រឺ​សម្បុរ​ទាំងនេះ បង្ហាញ​ពី​មនុស្ស​ប្រុស​ស្រី​ជាច្រើន​នាក់​ដេកស្លាប់ ទាំង​អាក្រាតកាយ​ននលគក​ក្នុង​ថ្លុកឈាម​យ៉ាងរ​ណូ​ក​រណែល​នៅ​ទីសាធារណៈ​ដែលមាន មនុស្ស​ឆ្លងកាត់​ទៅមក​មិន​ដាច់​។

​ទោះជា​យ៉ាងណា នោះ​គ្រាន់តែ​ជាការ​សម្ដែង​ដើម្បី​បង្ហាញ​ពី​ការតវ៉ា​ប៉ុណ្ណោះ មិនមែន​ជាការ ស្លាប់​មែនទែន​ឡើយ​។ ក្រុម​សកម្មជន​ស្រាត​ននលគក បាន​យក​ឈាម​សិប្ប​និមិត្ត​ស្រោច​លើ​ខ្លួន ហើយ​នាំគ្នា​ដេក​ពេញ​ផ្លូវ​នៅ​ខាងក្រៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយកន្លែង​ក្នុងប្រទេស​អេ​ស្ប៉ា​ញ ដើម្បី​ធ្វើការ​តវ៉ា​ប្រឆាំង​ឧស្សាហកម្ម​កែច្នៃ​ស្បែក​សត្វ​។
​ ​
ការតវ៉ា​ដោយ​សមាជិក​ប្រុស​ស្រី​ចំនួន ១១ នាក់មក​អង្ក​ការការពារ​សិទ្ធិ​សត្វ​មាន​ឈ្មោះថា AnimaNaturalis​នេះ​បាន​ធ្វើឡើង​នៅ​ផ្លូវ​Glorieta Sasera ក្នុង​ទីក្រុង​ហ្សា​រ៉ា​ហ្គោ​ហ្សា (Zaragoza)​។​
​ ​
ស្ត្រី​សកម្មជន​ម្នាក់​បាន​អង្គុយ​ចុះ ដៃ​កាន់​បដា​មួយ​សរសេរថា “​តើ​សម្លាប់​ជីវិត​សត្វ​ប៉ុន្មាន​ក្បាល ដើម្បី​អាវ​ស្បែក​សត្វ​មួយ​?” ខណៈ​អ្នក​ផ្សេងទៀត​ដេក​ពាសពេញ​លើ​ឥដ្ឋ​។
​ ​
សូមបញ្ជាក់ថា ការចិញ្ចឹម​សត្វ​ដើម្បី​សម្លាប់សត្វ​យក​ស្បែក​ដ៏​ចម្រូងចម្រាស​ត្រូវបាន​ហាមឃាត់ ក្នុងប្រទេស​មួយចំនួន​នៅ​អឺរ៉ុប ក្នុងនោះ​រួមមាន​ទាំង​ចក្រភព​អង់គ្លេស និង​អាល្លឺម៉ង់ ផងដែរ ប៉ុន្តែ​វា​នៅតែ​ស្របច្បាប់​នៅក្នុង​ប្រទេស​អេ​ស្ប៉ា​ញ​៕ ប្រែ​សម្រួលៈ​ខុម

ទីតាំងផ្សាយពាណិជ្ជកម្ម