កម្មករសំណង់​ជនជាតិ​ចិន ធ្វើបាតុកម្ម​ទាមទារ​បើ​ក​ប្រាក់ខែ ទំនង​ថៅកែ​រត់ចោល​!

609
ចែករម្លែក

ដោយ​: វណ្ណៈ / ព្រះសីហនុ​: កម្មករសំណង់​ជា​ជន​ជាតិចិន​មួយក្រុម បាននាំគ្នា​ធ្វើបាតុកម្មទាមទារ​បើកប្រាក់​ខែរ​បស់​ពួកគេ ដោយមាន​សរសេរពាក្យស្លោក ជា​អក្សរ​ចិន​ផង​និង​អក្សរ​ខ្មែរ​ផង ។ពាក្យ​គាត់​សរសេរ​ក្នុង​បដាមា​នន​យ័​ថា “​សង​ប្រាក់​ញើស​ឈាម​ខ្ញុំ​វិញ​មក ខ្ញុំ​ត្រូវ​ការរស់នៅ និង​ចិញ្ចឹម​គ្រួសារ​ខ្ញុំ​” ប្រការនេះ​ទំនងជា​ថៅកែ​រត់ចោល និង​ចង់​ឲ្យ​អាជ្ញាធរ​កម្ពុជា និង​ស្ថានទូតចិន​ប្រចាំ​កម្ពុជា ជួយ​អន្តរាគមន៍​ដល់​ពួកគាត់ផងដែរ​។​

​ករណីនេះ​បានកើត​ឡើងនៅវេលា​ម៉ោង​៨​កន្លះ ព្រឹក​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៩​នេះ ម្តុំ​ខាងត្បូង​រង្វង់​មូល​តោពីរ ក្នុងសង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​។​

​មន្ត្រី​ក្រុមប្រឹក្សា​សង្កាត់​លេខ​៤​ក្រុងព្រះសីហនុ​បាន​ប្រាប់ថា ពិតជា​មាន​ករណី កម្មករសំណង់​ជនជាតិ​ចិន ប្រមាណ​ជិត​២០​នាក់​ធ្វើបាតុកម្មទាមទារ​ឲ្យ​ថៅកែ​បើក​ប្រាក់ខែ​ពិតមែន ហើយ​ករណីនេះ​អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះទៅ​ជួប និង​រាយការណ៍​ទៅ​ក្រុង​និង​ខេត្ត​រួចរាល់​ហើយ​ដែរ​។​

​បាតុកម្ម​អហិ​ង្សា បាន​រំសាយ​វិញនៅ​រសៀល​ថ្ងៃ​ដដែល​នោះ​វិញ​ហើយ នេះ​ប្រហែលជា​មានការ​អន្តរាគមន៍​ពី​ថ្នាក់លើ​៕ ល​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម