តាមពិត​ទៅលេង​ឆ្នេរសមុទ្រ​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ស្រស់ស្រាយ ដោយសារតែ​អ៊ីចឹង​សោះ

833
ចែករម្លែក

និយាយ​រឿង​ឆ្នេរសមុទ្រ ខ្មែរ​យើង​ច្រើនតែ​នឹកឃើញ​ដល់​ការលេងកម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ ឬ​តាម​តំបន់​កោះ​។ វា​មិន​ត្រឹមតែ​ជា​កន្លែង​ដែល​ស្ងប់ស្ងាត់ ស្រស់ស្អាត និង​សប្បាយចិត្ត​ទេ ថែមទាំង​អាចជួយ​បន្ធូរ​អារម្មណ៍​តានតឹង ផ្តល់​ភាព​រីករាយ​ទាំង​ផ្លូវកាយ និង​ចិត្ត​ដោយបាន ចូលរួម​ជាមួយនឹង​ធម្មជាតិ​នៅ​ជុំវិញខ្លួន​។ ដូច្នេះ​តើ​អ្នកមាន​ធ្លាប់​ឆ្ងល់​ទេ​ថា ហេតុអ្វី​គ្រាន់តែ លេង​កម្សាន្ត​នៅតាម​ឆ្នេរសមុទ្រ​សោះ ធ្វើ​ឲ្យ​មាន​អារម្មណ៍​ធូរស្រាល​បែបនេះ​ទៅ​កើត​?

​តាម​ការស្រាវជ្រាវ​រក​ឃើញថា ខ្យល់​អ័​ក្រ​ចេញពី​ឆ្នេរសមុទ្រ​ផ្ទុក​ទៅដោយ​សារធាតុ អ៊ីយ៉ុង អវិជ្ជមាន​ជាច្រើន ដែល​វា​ជា​ផ្នែក​មួយ​ដ៏​ល្អ​ក្នុង​ការជំរុញ​ដល់​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​មនុស្ស​យើង​។ ក្រៅពីនេះ វា​ក៏​ជួយ​បង្កើន​ការ​បឺត​ស្រូប​អុកស៊ីសែន​ក្នុង​សួត បំបាត់​ស្ត្រេ​ស និង​អារម្មណ៍​បាក់ ទឹកចិត្ត​តាមរយៈ​ការបង្កើន​ចំនួន​សារធាតុ Serotonin ក្នុង​ខួរក្បាល​។ អ៊ីយ៉ុងអវិជ្ជមាន​ទាំងនេះ ក៏​ដើរតួនាទី​ជា​អង់​ទី​អុកស៊ីដ​ង់ ដែល​អាច​កំចាត់​ចោល​នូវ​រ៉ាឌីកាល​សេរី​បាន​យ៉ាង​ល្អ​។ ដូច្នេះ វា​នឹងធ្វើ​ឲ្យ​អ្នកមាន​អាយុ​វែង និង​រក្សា​ភាព​ក្មេង​ជាង​វ័យ​ថែមទៀត​។

​ជាតិ​ម៉ាញ៉េ​ស្យូ​ម​ត្រូវបាន​គេ​រកឃើញថា ជួយ​បំបាត់​អារម្មណ៍​នៃ​ភាព​តក់ស្លុត និង​ឆេវឆាវ ព្រមទាំង​ជំរុញ​ដល់​ភាពស្ងប់ស្ងាត់​ក្នុង​អារម្មណ៍​ថែមទៀត​។ ការ​ហែល​ទឹក​នៅតាម​ឆ្នេរសមុទ្រ មិន​ត្រឹមតែ​ជួយ​បង្គ្រប់​ជាតិ​ម៉ាញ៉េ​ស្យូ​ម​ក្នុង​ខ្លួន​ទេ តែ​វា​ក៏​ជួយ​រក្សា​អ័រម៉ូន Melatonin (​ជំរុញ​ដល់ ការ​គេង​) និង Tryptamine ដែរ ដែលជា​ហេតុ​នាំ​ឲ្យ​ការ​ហែល​ទឹក​នេះ​ក្លាយទៅជា​វិធី​បំបាត់ ស្ត្រេ​ស ធូរស្រាល​ក្នុង​សាច់ដុំ និង​ជួយ​ព្យាបាល​ជំងឺ​គេង​មិន​លក់​ទៀត​។

​អ្វី​ដែលជា​អត្ថប្រយោជន៍​បន្ថែម​នោះ​គឺថា ការ​ដែលមាន​ទម្លាប់​ប៉ះពាល់​នឹង​ទឹកសមុទ្រ​ត្រជាក់ៗ នឹង​ជួយ​បង្កើន​ចំនួន​អ័រម៉ូន​ភេទ តេ​ស្តូ​ស្តេ​រ៉ូ​ន សម្រាប់​មនុស្ស​ប្រុស និង អេ​ស្ត្រូ​ជែ​ន​សម្រាប់ មនុស្ស​ស្រី​។ ដូច្នេះ​ចំណង់​ផ្លូវភេទ​នឹង​កើនឡើង លទ្ធភាព​នៃ​ការ​មានកូន​ក៏​ល្អ​ជាង​មុន​ហើយ អ្នក​ក៏មាន​អារម្មណ៍​កាន់តែ​ល្អ និង​ស្រស់ស្រាយ​ខ្លាំង​ផងដែរ​៕ ដោយៈ​health.com.kh

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ