សម្តេចតេជោ ហ៊ុន សែន សង្ឃឹម ថានៅពេលខាងមុខនឹងមានអ្នក មានបរិញ្ញាបត្រឈរឈ្មោះជា​មេឃុំ ឬចៅសង្កាត់

494
ចែករម្លែក

ដោយ:តារារិទ្ធ/ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានសង្ឃឹមថានៅពេល​ខាងមុខ​នឹងមានអ្នកមានសញ្ញាបត្រឧត្តមសិក្សានឹងឈរឈ្មោះជាមេឃុំ និងចៅ សង្កាត់ ដែលនឹងធ្វើឲ្យរដ្ឋបាលថ្នាក់ក្រោមរបស់យើងកាន់តែមានភាព​ប្រសើរឡើង។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​បានថ្លែង​បែបនេះនៅក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតនៃសាកលវិទ្យាល័យវេស្ទើន នាព្រឹកថ្ងៃទី ១៨ ខែធ្នូឆ្នាំ ២០១៩ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍​កោះពេជ្រ។

សម្តេចមានប្រសាសន៍ថា: តាមការស្រាវជ្រាវបច្ចុប្បន្ន​ថ្នាក់ក្រោមជាតិ​របស់យើងដែលមានសញ្ញាបត្រថ្នាក់ឧត្តមសិក្សារហូត ៩០% ហើយនៅថ្នាក់ស្រុក ចំណែកនៅថ្នាក់ខេត្តមានរហូតដល់ ១០០% ហើយនៅពេលខាងមុខអាចនឹង​មានថ្នាក់ឧត្តមសិក្សាអាចទៅឈរឈ្មោះជាមេឃុំនិងចៅសង្កាត់ថែមទៀតផង​ព្រោះមេឃុំចៅសង្កាត់បច្ចុប្បន្នប្រាក់ខែក៏ច្រើន គួបផ្សំជាមូយការទម្លាក់ប្រាក់​សម្រាប់​ការអភិវឌ្ឍក៏ច្រើន ដែលទាមទារសមត្ថភាពនៃការចាត់ចែង​ការងារ​ឲ្យបានល្អ​ដើម្បីរក្សាស្ថានភាពនៃការគ្រប់គ្រងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ។ដូចនេះប្រទេសរបស់យើងកាន់តែមានភាពល្អប្រសើរ។

ជាមួយនេះ​សម្តេចតេជោក៏បានស្នើឲ្យមន្រ្តីនៅស្ថាប័នថ្នាក់ជាតិ​សូមឱ្យមាន​ការយោគយល់ចំពោះអ្នកមិនគ្រប់លក្ខណសម្បត្តិ ហើយត្រូវបាន​ដោះដូរទៅកន្លែងផ្សេង ព្រោះស្ថាប័ននីមួយៗគេតម្រូវទៅលើបញ្ហា​ទាក់ទងជាមួយនឹងសមត្ថភាព​មិនមែនត្រឹមតែស្ថាប័នរដ្ឋទេ​វិស័យឯកជន​ក៏គេត្រូវការសមត្ថភាពផងដែរ ។

ជាមួយនេះដែរ សម្តេចក៏បានជំរុញឲ្យក្រសួង ស្ថាប័នជាតិ ទាំងអស់ត្រូវខិតខំផ្ទេរ អំណាចទៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

សម្តេចបានបន្តថា ចុងក្រោយនេះមានក្រសួងមួយ ចំនួននៅតែមិនព្រមផ្ទេរ​អំណាចទៅឲ្យថ្នាក់ក្រោមជាតិ ដូចនេះត្រូវបង្ខំចិត្តឲ្យសម្តេចចុះហត្ថលេខា​យល់ព្រមតែម្ដង ព្រោះការផ្ទេរអំណាចទៅថ្នាក់ក្រោមជាតិ វាទាមទារ ទាំងធនធានមនុស្ស ទាំងថវិកា ប្រសិនជាអស់លោកមិនព្រមប្រគល់ទៅឲ្យ​ថ្នាក់ក្រោមនោះ អំណាចនៅថ្នាក់ក្រោមក៏នៅតែមិនមាន។ អាជ្ញាធរ​ថ្នាក់ក្រោមជាតិដែលជាអ្នកនៅផ្ទាល់ជាមួយប្រជាពលរដ្ឋ​ដោះស្រាយជាមួយ​ប្រជាពលរដ្ឋនឹងជួបបញ្ហា ប្រសិនជាយើងមិនបានផ្ទេរអំណាចឲ្យពួកគេទេនោះ ពួកគេក៏មិនអាចធ្វើអ្វីបានដែរ៕B/Ha

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ