អាហារ ៣​យ៉ាង​ដែល​អាច លាង​សម្អាត​ពោះវៀន​តាមបែប​ធម្មជាតិ​បាន

661
ចែករម្លែក

ការសម្អាត​ពោះវៀន​គឺ​ផ្អែកទៅលើ​ជំនឿ​ពី​បូរាណ​មួយ​ដែល​និយាយថា សាច់ និង​អាហារ​ផ្សេងៗ ដែល​មិន​រំលាយ​បណ្តាល​ឲ្យ​កើនឡើង​ជាតិ​រំអិល​ក្នុង​ពោះវៀនធំ​បាន​។ ដូច្នេះ​ជាតិពុល​នឹង បង្កើតឡើង​តាមរយៈ​ជាតិ​រំអិល​ទាំងនេះ​ចូលទៅក្នុង​ចរន្តឈាម​រហូតដល់​បំពុល​រាងកាយ​ទៅជា អាកា​រៈ អស់កម្លាំង ឈឺក្បាល ស្រក​ទម្ងន់ និង​គ្មាន​កម្លាំងកំហែង​។

​ការបង្កើន​ការ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​សរសៃ​រលាយ និង​មិន​រលាយ​អាចជួយ​ដោះស្រាយ​បញ្ហា ក្រពះ​ពោះវៀន​បាន​ច្រើន​ដូចជា ការ​ទល់លាមក មហារីក​ពោះវៀនធំ​ ចុង​ពោះ វៀនធំ និង​បញ្ហាក្នុង​ពោះវៀនធំ​ផ្សេងៗ​ទៀត​។ ជាតិ​សរសៃ​ដែល​គួរ​ញ៉ាំ​រាល់ថ្ងៃ​គួរតែ​ពី ២០ ទៅ​៣៥​ក្រាម​។​។

​យ៉ាងណាមិញ បើសិនជា​អ្នក​ចង់​លាង​សម្អាត​ពោះវៀនធំ​តាមបែប​ធម្មជាតិ​ចូរ​ជ្រើសរើស​អាហារ ទាំងបី​នេះ​ទៅ​៖

​ផ្លែ​ប៉ោម​
ជាតិ​សរសៃ​ដ៏​ច្រើន​ក្នុង​ផ្លែ​ប៉ោម គឺជា​ជីវជាតិ​ដ៏​សំខាន់​ក្នុងការ​ជំរុញ​ដល់​សុខភាព​នៃ​ការរំលាយ អាហារ​។ ផ្លែ​ប៉ោម​សម្បូរ​ជាតិ​សរសៃ​ដែល​អាច​កម្ចាត់​ចោល​នូវ​កាក សំណល់ និង​សម្បូរ​ទៅ ដោយ​ជាតិ Pectin ដែល​អាចជួយ​ថែរក្សា​បាក់តេរី​ល្អៗ​ក្នុង​ពោះវៀន​តែ​កំចាត់​ជាតិពុល​ពី​ក្នុង ពោះវៀន​ទៀត​។

​ផ្លែ​ប័​រ​
ផ្លែ​ប័​រ​មិន​ខុសពី​ផ្លែ​ប៉ោម​ឡើង​គឺ​សម្បូរ​ជាតិ​សរសៃ​ទាំង​រលាយ និង​មិន​រលាយ ហើយ​ល្អ​បំផុតសម្រាប់​ជំរុញ​ដល់​សុខភាព​ពោះវៀន​និង​លាង​ស​ម្អា​តិ​ពោះវៀនធំ​ព្រមទាំង​កាត់បន្ថយ​ការប្រឈមនឹង​ជំងឺមហារីក​ពោះវៀនធំ​ទៀត​។

​អាហារ​សម្បូរ​ជាតិ​ក្ល​រ៉ូ​ហ្វីល​
​ស្ពៃ​ស្ពី​ណា​ច ឃិនឆាយ និង​ស្ពៃក្តោប​សុទ្ធតែ​សម្បូរ​ទៅដោយ​ជាតិ​ក្ល​រ៉ូ​ហ្វីល​ដែល​រលាយ​ក្នុង​ខ្លាញ់ តែ​វា​នឹង​ភ្ជាប់​ខ្លួន​ទៅនឹង​ជញ្ជាំង​សរសៃឈាម​សម្រាប់​ទប់ស្កាត់​ការលូតលាស់​របស់​បាក់តេរី​បង្ក​រោគ​ក្នុង​ពោះវៀនធំ និង​ជួយ​ឲ្យ​ភ្នាស​ក្នុង​ផ្លូវ​រំលាយ​អាហារ​ជា​ពី​ការ​មាន​របួស​ផ្សេងៗ​ទៀត​៕ ដោយៈ health.com.kh

ទីតាំងផ្សាយពាណិជ្ជកម្ម