​ប៉ាន់​ប្រាក់​ស្រុក​ហ៊ឺ​ឈី​ង​យក​កូន​ញញួរ​វាយដំ​រាប់ពាន់​ឆ្នាំ

399
ចែករម្លែក

“​កវែង​មាត់​តូច​ពោះធំ​ពាក់មួក​មូល មាន​ផ្កា​លើ​តួខ្លួន​”​។ ពាក្យ​នេះ​បានបង្ហាញ​ពី​ចំណុច​ពិសេស​នៃ ប៉ាន់​ប្រាក់​ស្រុក​ហ៊ឺ​ឈី​ង​។ បើ​និយាយ​អំពី​សិប្បកម្ម​ធ្វើ​គ្រឿងប្រាក់​ផ្សេងៗ​នៅ​ខេត្ត​យូ​ន​ណាន ស្រុក​ហ៊ឺ​ឈី​ង​នៃ​មណ្ឌល​ស្វយ័ត​ជនជាតិ​ប៉ៃ​តា​លី មានឈ្មោះ​ល្បីល្បាញ​ជាងគេ​។​

​តាមពិត​ការធ្វើ​ប៉ាន់​ប្រាក់​មិនមែនជា​រឿង​ងាយ​មួយ​ទេ​។ អ្នកបច្ចេកទេស​ត្រូវធ្វើ​តាម​លំដាប់​ចំនួន ២២ និង​វាយដំ​ជាង ២ សែន​ដង​ទើប​អាច​ធ្វើបាន​ប៉ាន់​ប្រា​ក់មួយ​។ លោក លី ហ្វូ​ម៉េង​អ្នក​បន្ត វេន​នៃ​សិប្បកម្ម​ធ្វើ​គ្រឿងប្រាក់​នៅ​ស្រុក​ហ៊ឺ​ឈី​ង​ដែលជា​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​ប្រទេស​ចិន​បាន​បញ្ជាក់ថា តាំងពី​សម័យ​ណា​ចាវ​រៀងមក​អ្នកស្រុក​តា​លី​ក៏​ចាប់ផ្តើម​យក​វត្ថុធាតុដើម​ក្នុង តំបន់​ដើម្បី​ធ្វើ​គ្រឿងប្រាក់ ។ ក្នុងចំណោម​នោះ​សិប្បកម្ម​របស់​អ្នកស្រុក​ហ៊ឺ​ឈី​ង​មាន​ប្រវត្តិសាស្ត្រ យូរលង់​ជាងគេ​ពោលគឺ​បាន​មាន​ប្រវត្តិ​ជាង​១០០០ ឆ្នាំ​ទៅហើយ ។ លោក​បន្តទៀតថា​ក្នុង​មួយ ជីវិត​របស់​អ្នកស្រុក​នៅ​តា​លី​មិនអាច​ខ្វះ​គ្រឿងប្រាក់​បានទេ​។ ពាក្យ​ថា​“​យក​កូន​ញញួរ​វាយ ដំ​រាប់ពាន់​ឆ្នាំ​”​គឺ​ចង្អុល​សំដៅលើ​គ្រឿងប្រាក់​។​

​លោក​លី ហ្វូ​ម៉េង កើត​នៅ​ស្រុក​ហ៊ឺ​ឈី​ង​ហើយ​មាន​ចំណង់​ចំណូលចិត្ត​ចំពោះ​សិប្បកម្ម​ធ្វើ​គ្រឿង ប្រាក់​តាំងពី​តូច​មក​។ នៅ​ឆ្នាំ ១៩៩៨ លោក​បានបញ្ចប់​ការសិក្សា​ពី​សាលា រៀន​ហើយ​ចាប់ផ្តើម រៀន​ធ្វើ ប៉ាន់​ប្រាក់​។ ក្នុង​រយៈពេល ២០ ឆ្នាំ​កន្លង​ទៅនោះ​លោក​មិនដែល​បញ្ឈប់​ការវាយដំ​ដោយ ប្រើ​កូន​ញញួរ​ទេ​។ ប៉ាន់​ប្រា​ក់មួយ​អាច​បង្ហាញឱ្យ ឃើញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់លោក​។ នៅ​ឆ្នាំ ២០១០ លោក​បានធ្វើ​ប៉ាន់​ប្រាក់​“​ខូវ​តា​”​ទី​១ តាម​វិធី​បុរាណ ។ នៅ​ឆ្នាំ​២០១១ លោក​បានធ្វើ​ប៉ាន់ ប្រាក់​“​យូ​សាន​”​ដោយ​ផ្ទាល់ដៃ​។ សព្វថ្ងៃ រោង​សិប្បកម្ម​របស់លោក​មាន​ជាង​សិប្បកម្ម​១៨០ នាក់ និង​បុគ្គលិក​ការងារ​២២ នាក់ ៕ ដោយ​លី ឈី​ន​យី​ង​

ប៉ាន់​ប្រាក់​ស្រុក​ហ៊ឺ​ឈី​ង​

ទីតាំងផ្សាយពាណិជ្ជកម្ម