អ្នកកាសែត ៤៩ នាក់ត្រូវបានសម្លាប់ជុំវិញពិភពលោកក្នុងឆ្នាំ២០១៩

381
ចែករម្លែក

អង្គការអ្នកកាសែតគ្មានព្រំដែនបាននិយាយកាលពីថ្ងៃអង្គារទី១៧ធ្នូថា អ្នកកាសែតចំនួន ៤៩ នាក់ត្រូវបានសម្លាប់នៅទូទាំងពិភពលោកក្នុងឆ្នាំ ២០១៩ ដោយប្រទេសស៊ីរីនិងម៉ិកស៊ិកមានអ្នកកាសែតស្លាប់ច្រើនជាងគេ។

វាជាចំនួនទាបជាប្រវត្តិសាស្ត្រប៉ុន្តែបណ្តាប្រទេសនៅអាម៉េរិកខាងត្បូងបានប្រែជាហិង្សាខ្លាំងឡើងៗ ហើយឥឡូវនេះអាម៉េរិកខាងត្បូងមានគ្រោះថ្នាក់ដូចនៅមជ្ឈិមបូព៌ាដែរ។

អ្នកកាសែត ១០ នាក់ត្រូវបានសម្លាប់នៅម៉ិកស៊ិកនិងស៊ីរី ៥ នាក់ស្លាប់នៅអាហ្វហ្គានីស្ថាន ៤ នាក់ស្លាប់នៅប៉ាគីស្ថាន និង ៣ នាក់ស្លាប់នៅសូម៉ាលី។

ទន្ទឹមនឹងនេះដែរ អង្គការដែលមានមូលដ្ឋាននៅទីក្រុងប៉ារីសនេះ បានបង្ហាញថាចំនួនអ្នកកាសែតដែលត្រូវបានឃុំខ្លួនបានកើនឡើង។

អ្នកកាសែតចំនួន ៣៨៩ នាក់ត្រូវបានឃុំខ្លួនក្នុងឆ្នាំ ២០១៩ គឺកើនឡើង ១២ ភាគរយធៀបនឹងឆ្នាំមុន។

ជិតពាក់កណ្តាលក្នុងចំណោមនោះត្រូវបានជាប់ពន្ធនាគារនៅក្នុងប្រទេសចំនួន ៣ គឺចិនអេហ្ស៊ីបនិងអារ៉ាប៊ីសាអូឌីត៕ ដោយ៖ កញ្ញាដាលីស

អ្នកកាសែតស្លាប់ ៤៩ នាក់ និង ៣៨៩ នាក់ត្រូវបានដាក់គុកជុំវិញពិភពលោកក្នុងឆ្នាំ២០១៩
អ្នកកាសែតស្លាប់ ៤៩ នាក់ និង ៣៨៩ នាក់ត្រូវបានដាក់គុកជុំវិញពិភពលោកក្នុងឆ្នាំ២០១៩
អ្នកកាសែតស្លាប់ ៤៩ នាក់ និង ៣៨៩ នាក់ត្រូវបានដាក់គុកជុំវិញពិភពលោកក្នុងឆ្នាំ២០១៩

ទីតាំងផ្សាយពាណិជ្ជកម្ម