ថៃ​ចាប់បាន​ថ្នាំញៀន​ជាង​៦​លាន​គ្រាប់​នៅ​ភាគ​ខាងជើង​ជាប់​តំបន់​ត្រីកោណមាស​

295
ចែករម្លែក

​ប៉ូលិស​បាន​និយាយថា គ្រឿងញៀន​មេតំ​ហ្វេ​តា​មីនជាង​៦ លាន​គ្រាប់​ត្រូវបាន​ចាប់​រឹបអូស​កាលពី​ថ្ងៃ​អង្គារ​១៧​ធ្នូ​នៅ​ប្រទេស​ថៃ ភាគ​ខាងជើង​។​

​កងទ័ពិ​សេស​ថៃ បាន​រឹបអូស​បាន​ថ្នាំញៀន​មេតំ​ហ្វេ​តា​មីនចំនួន ៤,៩៩ លាន​គ្រាប់​ពី​រថយន្ត​មួយ​គ្រឿង​នៅលើ​ផ្លូវ​ក្នុងស្រុក​មែ ចាន​នៅ​ខេត្ត​ឈៀង​រ៉ៃ បន្ទាប់​ពី​អ្នកបើកបរ​រថយន្ត​​ដែល​មិន​ស្គាល់​អត្តសញ្ញាណ​នេះ​បាន​រត់គេចខ្លួន កាលពី​យប់​ថ្ងៃ​ចន្ទ​ដោយ​បន្សល់​ទុក​គ្រឿងញៀន​នៅក្នុង​ថង់​ធំ​ជា​ច្រើន​នៅក្នុង​រថយន្ត​នោះ​។

​ក្នុងករណី​ចាប់​គ្រឿងញៀន​ដោយឡែក​មួយទៀត​នោះ កងទ័ព​ថៃ​បាន​ចាប់​រឹបអូស​យក គ្រឿងញៀន​មេតំ​ហ្វេ​តា​មីន​១,៥​លាន​គ្រាប់​ពី​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​មួយក្រុម​ បន្ទាប់ពី​មាន​ការបាញ់​គ្នា​អស់​រយៈពេល​៥​នាទី​នៅ​ជិត​ភូមិ​មួយ នៅក្នុង​ខេត្ត​ដដែល​នេះ​៕​ដោយ​៖​សុខា​/sn

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ