រថយន្ដធុនធំបុកម៉ូតូស្លាប់២នាក់ នៅស្រុកព្រៃនប់

193
ចែករម្លែក

ដោយ:វណ្ណៈ/ព្រះសីហនុ ៖ មនុស្សប្រុស២នាក់បានស្លាប់នៅនិងកន្លែង ដោយគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បញ្ច្រាសទិសគ្នាលើផ្លូវជាតិលេខ៤។

ករណីនេះកើតឡើង លើផ្លូវជាតិលេខ4ចន្លោះបង្គោលគីឡូម៉ែត្រលេខ206.207នៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីម៉ោងជិត៦ល្ងាចថ្ងៃទី១៧ខែធ្នូឆ្នាំ២០១៩ ។

សមត្ថកិច្ចមូលដ្ឋានបញ្ជាក់ថាគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងរថយន្ត ធុនធំមួយគ្រឿងពាក់ផ្លាកលេខកំពត3A-0139មានទិសដៅខេត្តព្រះសីហនុ -ភ្នំពេញ បើកបរដោយឈ្មោះ យុន ហុនភេទប្រុស អាយុ២៩ឆ្នាំ នៅសង្កាត់អណ្តូងខ្មែរ ខេត្តកំពត បុកប៉ះជាមួយម៉ូតូមួយគ្រឿងម៉ាក សេ១២៥ ឆ្នាំ២០១២ ពាក់ផ្លាកលេខ ភ្នំពេញ 1HZ-5224 ជិះគ្នា០២នាក់មានទិសដៅផ្ទុយគ្នា បើកបរដោយឈ្មោះអែម ទី ភេទប្រុស អាយុ២៧ ឆ្នាំ មានទីលំនៅ ភូមិស្មាច់ដែងនិងម្នាក់ទៀតឈ្មោះ ស្មី ភេទប្រុសអាយុ២៧ឆ្នាំ នៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្តាលអោយភាគី ម៉ូតូ ស្លាប់ទាំងពីរនាក់នៅកន្លែងកើតហេតុ(សាកសពខ្ទេចដាច់ដៃដាច់ជើង)។

ក្រោយកើតហេតុសមត្ថកិច្ចបានឃាត់ខ្លួន អ្នកបើកបររថយន្តនាំយកទៅដោះស្រាយបន្ត៕B/

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ