កាំភ្លើង​វែង​ខ្ចី​៥​ដើម ជនសង្ស័យ​ខ្មែរ​និង​ចិន​៧​នាក់ ត្រូវ​សមត្ថកិច្ច​បង្ក្រាបបាន

474
ចែករម្លែក

ដោយ​: វណ្ណៈ / ព្រះសីហនុ​: នគរបាល​ខេត្ត​ព្រះសីហនុ បង្ក្រាប​ក្រុម​ចាប់ជំរិត និង​ជួញដូរ​អាវុធ​ខុសច្បាប់ ចាប់ខ្លួន​ជនសង្ស័យ​ចំនួន ៧​នាក់​ថ្មី​ទៀត ដកហូត​កាំភ្លើង​វែង ខ្លី​៥​ដើម និង​គ្រាប់​ជាង ២០០​គ្រាប់ បន្ទាប់ពី​ចាប់ខ្លួន​ជនជាតិ​ចិន​៧​នាក់​មុន​រួចមក ពាក់ព័ន្ធ​ករណី​ចាប់​បង្ខាំង​មនុស្ស និង​នាំចូល​អាវុធ​ដោយ​ខុសច្បាប់ នៅ​ខេត្ត​ព្រះសីហនុ ហើយ​ជនសង្ស័យ​៧​នាក់ ដែល​ចាប់ខ្លួន​ក្រោយនេះ មាន​ជនជាតិ​ចិន​៣​នាក់ និង​ជនជាតិខ្មែរ​៤​នាក់ សរុប​ទាំង​២​លើក មាន​ជន​ស​ង្ស​យ័​ចំនួន​១៤​នាក់​ដែល​បាន​ចាប់ខ្លួន​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណារិន្ន​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ឲ្យ​រស្មី​កម្ពុជា ដឹង​នៅ​រសៀល​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៩​ថា ការបង្ក្រាប​លើក​ក្រោយនេះ ធ្វើឡើង​នៅ​ថ្ងៃទី​១៣​និង​១៤ ខែធ្នូ​២០១៩ ដោយ​កម្លាំង​ជំនាញ​តាម​ចាប់​ជនសង្ស័យ​នៅ​រាជធានី​ភ្នំពេញ​ផង និង​នៅ​ក្រុងព្រះសីហនុ​ផង បានជា​បន្តបន្ទាប់​ក្នុងនោះ​មាន​ជនជាតិខ្មែរ​៤​នាក់ និង​ជនជាតិ​ចិន​៣​នាក់ (​ស្រី​ម្នាក់​) ព្រមទាំង​ចាប់យក​វត្ថុតាង មាន​កាំភ្លើង​៥​ដើម (​កាំភ្លើង​វែង​១​ដើម និង​កាំភ្លើងខ្លី​៤​ដើម​) និង​គ្រាប់រំសេវ​មួយចំនួនទៀត​។​

​ជនសង្ស័យ​ទាំង​៧​នាក់​រួមមាន​៖ ១-​ឈ្មោះ នី ច័ន្ទ​សុវណ្ណ​រិ​ទ្ធ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ មិន​ច្បាស់លាស់ មាន​ទីលំនៅ​បច្ចុប្បន្ន បុរី ១០០​ខ្នង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ ២-​ឈ្មោះ ZUO HAI PING ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ចិន មុខរបរ​មិន​ពិតប្រាកដ​លិខិតឆ្លងដែន​(​គ្មាន​)​ស្នាក់នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ ៣-​ឈ្មោះ WANG QIAOLING ភេទ​ស្រី អាយុ​៤៣​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ លិខិតឆ្លងដែន​លេខ G50635289 មាន​ទីលំនៅ ផ្ទះ​លេខ​១៦C ផ្លូវ​១០៩K ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ៤-​ឈ្មោះ WANG HAITAO ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ លិខិតឆ្លងដែន​លេខ EF5732652 មាន​ទីលំនៅ ផ្ទះ​លេខ​១៦C ផ្លូវ​១០៩K ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ៥-​ឈ្មោះ ប៊ិន ចាន់​ដា​រ៉ា​សិទ្ធ ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ផ្ទះ​លេខ​៦​អា ផ្លូវ​៤៦២ ភូមិ​៨ សង្កាត់​ទន្លេ​បា សាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ ៦-​ឈ្មោះ ទេព សុភ័ក្ត្រ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ មិន​ច្បាស់លាស់ នៅផ្ទះ​លេខ​០១E1E2E2 ផ្លូវ​០៣ ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារ អំពៅ រាជធានី​ភ្នំពេញ​។ ៧-​ឈ្មោះ អ៊ុម ភូ​រី ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ មុខរបរ នៅផ្ទះ មាន​ទីលំនៅ ផ្ទះ​លេខ​២៩ ផ្លូវ​៥០៦ ភូមិ​១ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌ​ចំការ មន រាជធានី​ភ្នំពេញ​។ វត្ថុតាង​ចាប់​យកបាន​រួមមាន​៖ កាំភ្លើង​វែង AK47 ១​ដើម​, កាំភ្លើងខ្លី​៤​ដើម (​ម៉ាក​GLOCK17 ១​ដើម ពណ៌​ខ្មៅ​, ម៉ាក GLOCK19 ១​ដើម ពណ៌​ខ្មៅ​, ម៉ាក GLOCK19 KILLER ១​ដើម ពណ៌​ខ្មៅ និង​ម៉ាក​K59 ១​ដើម ពណ៌​ខ្មៅ​, បង់​កាំភ្លើង​ប្រភេទ​១៥​គ្រាប់ ចំនួន​៤​បង់​, បង់​កាំភ្លើង​ប្រភេទ​៣០​គ្រាប់ ចំនួន​២​បង់ (​ថ្មី​មិនទាន់​ហែក​ប្រើ​), គ្រាប់កាំភ្លើង​១៨១​គ្រាប់ (​គ្រាប់​ប្រភេទ​៩mm ចំនួន​៦៦​គ្រាប់​, គ្រាប់​ប្រភេទ K59 ចំនួន​៥​គ្រាប់​), រឺ​ស័​របង់​កាំភ្លើង​ចំនួន​២ (​ថ្មី​មិនទាន់​ហែក​ប្រើ​), តួ​កាំភ្លើង​ម៉ាក GLOCK ចំនួន​១ និង​គ្រឿងបន្លាស់​កាំភ្លើង​មួយចំនួន (​សម្រាប់​កែឆ្នៃ​កាំភ្លើង​ខ្លីម៉ាក GLOCK ធម្មតា ទៅជា​អូ​តូ​រ៉ា​ស់​ហ្វា​ល់​) និង​ម៉ាស៊ីន​ស្វាន​១​គ្រឿង និង​គ្រឿងបន្លាស់​១​ប្រអប់​។​

​គួរបញ្ជាក់​ផងដែរ​ថា កាលពី​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០១៩​កន្លងទៅ កម្លាំង​ជំនាញ​ផែន​នគរបាល​ព្រហ្មទណ្ឌ បានធ្វើការ​ស្រាវជ្រាវ​បង្ក្រាប​ឃាត់ខ្លួន​បាន​ជនសង្ស័យ ជនជាតិ​ចិន​ចំនួន​៧​នាក់ ដែល​ជាប់​ពាក់ព័ន្ធ ករណី​ចាប់​ឃុំ​ឃាង​បង្ខាំង​មនុស្ស​ខុសច្បាប់​, ផ្តល់​ទីតាំង​ប្រព្រឹត្តិ​បទល្មើស​ឧក្រិដ្ឋ និង​នាំចូល​អាវុធ ដោយ​គ្មាន​ការអនុញ្ញាតិ នៅ​ចំណុច​ផ្ទះសំណាក់​ស៊ែ​ង​ឆី​ង ស្ថិតនៅ​ភូមិ​២ សង្កាត់​២ ក្រុងព្រះសីហនុ ព្រមទាំង​ដកហូត​បាន​កាំភ្លើងខ្លី​ចំនួន​២​ដើម​, កាំភ្លើង​វែង​១​ដើម (M16) គ្រាប់កាំភ្លើង និង​គ្រឿងញៀន​មួយចំនួនធំ​។ ជនសង្ស័យ​រួមទាំង​វត្ថុតាង កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម