សម្តេចក្រឡាហោម ស ខេង ​ប្រកាស​​ចាប់ជនណាដែលស្លៀកពាក់​បន្លំខ្លួនជាសមត្ថកិច្ច

4464
ចែករម្លែក

ដោយ:មុន្នីរ័ត្ន/ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ជនណាដែលស្លៀកពាក់បន្លំខ្លួនជាសមត្ថកិច្ច ត្រូវបានចាប់​យកមកផ្តន្ទាទោសតាមច្បាប់។ ដោយសម្តេចក្រឡាហោម បញ្ជាក់យ៉ាងដូច្នេះថា ” អត់មានអីពិបាកទេ កាលណាយើងចាប់បានផ្តន្ទាទោសតាមច្បាប់”។

ការថ្លែងបញ្ជាក់របស់សម្តេចក្រឡាហោម ស ខេង នៅក្រៅពិធីផ្សព្វផ្សាយស្តីពីការដាក់ឱ្យអនុវត្តអនុក្រឹត្យស្តីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងអនុក្រឹត្យស្តីពីការប្រគល់មុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលទៅឱ្យរដ្ឋបាលរាជធានីខេត្ត នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្តីការក្រសួងមហាផ្ទៃ។

សូមជម្រាបថា នាពេលថ្មីៗកន្លងមកនេះ មានករណីក្រុមជនស្លៀកពាក់ស៊ីវិល បានធ្វើសកម្មភាពចាប់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវនៅពេលយប់វាយធ្វើបាប ដោយសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀន ឬករណីអ្វីផ្សេង តែពេលចាប់ត្រួតពិនិត្យមិនពាក់ព័ន្ធ
គេក៏ដោះលែងវិញ តែទម្រាំដោះលែងវ៉ៃទ្រោមខ្លួន។ រហូតមានករណីខ្លះទារលុយថែមទៀតផង។

ចំពោះករណីនេះ ប្រជាពលរដ្ឋទទូចសូមអោយសម្តេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពិនិត្យមើលករពីនេះ។ ព្រោះប្រជាពលរដ្ឋមានការព្រួយបារម្ភខ្លាចក្រុមស៊ីវិលចាប់ធ្វើបាប៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម